Thursday, August 14, 2014

ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវផ្តល់សេវារដ្ឋបាល​សាធារណៈជូនប្រជាពលរដ្ឋ​ឲ្យបានល្អលឿន

 ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ មានប្រសាសន៍ទៅកាន់មន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០១៤នៅសាលាខេត្ត ឯកឧត្តម គោ ស៊ុំសារឿត អភិបាល ខេត្តបន្ទាយមានជ័យ បានធ្វើការក្រើនរម្លឹកដល់មន្ត្រីមូលដ្ឋានត្រូវប្រឹងប្រែងទាំងអស់គ្នាក្នុងការផ្តល់សេវា រដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឲ្យ​បានល្អ និងលឿនបំផុត​។

ដោយលើកយកប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ ខេត្តបន្ទាយមានជ័យនោះ ឯកឧត្តម គោ ស៊ុំសា រឿត បានបញ្ជាក់ថា ឥឡូវនេះមន្ត្រីឃុំ សង្កាត់​​ត្រូវតែធ្វើល្អ ជាមួយប្រជាពលរដ្ឋ ដោយ កែទម្រង់មុនគេលើ៤ចំណុច គឺត្រូវមាន​អាកប្បកិរិយារួស​រាយរាក់ទាក់ នៅសាលា ឃុំសង្កាត់ត្រូវមានទឹកហូប មានកៅអីអង្គុយដាក់ទទួលប្រជាពលរដ្ឋជាមួយ​និង ការផ្តល់សេវារដ្ឋបាល សាធារណៈជូនពួកគាត់ឲ្យបានលឿន និងមានតម្លាភាព។

អភិបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ទៀតថា ការដែលកែទម្លាប់ ចាស់មកថ្មីបាន​យ៉ាងដូច្នោះ នោះគឺជាការចូលរួមអនុវត្តន៍ការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​មាន សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខ សំដៅឲ្យរដ្ឋបាលសាធារណៈកាន់តែមាន​ភាព​ឆ្លើយតបប្រកប ដោយប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត លើកកម្ពស់ឆន្ទៈ ម្ចាស់ការ ភក្តីភាព និង​មនសិការវិជ្ជាជីវៈ របស់មន្ត្រី ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈទៅជាអ្នកផ្តល់សេវាសាធារណៈដ៏​មាន​ប្រសិទ្ធភាព ដែលបម្រើ ប្រជាជនកាន់តែប្រសើរឡើង។

ឯកឧត្តមបានជំរុញឲ្យមន្ត្រីឃុំសង្កាត់ត្រូវចេះចលនាការចូលរួមពីប្រជាពលរដ្ឋ ហើយត្រូវ​ប្រឹង​ប្រែងទាំងអស់   គ្នា ក្នុងការអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីក ចម្រើន ដោយការប្រើប្រាស់មូលនិធិឃុំ​សង្កាត់​តែការប្រើប្រាស់ នេះឲ្យត្រូវចំ គម្រោង ។ ត្រូវបន្តជំរុញចលនាអនុវត្តន៍គោលនយោបាយភូមិ ឃុំ មាន​សុវត្ថិភាព ឲ្យមាន ប្រសិទ្ធភាព ដើម្បីពង្រឹងខឿនសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារ ណៈជូន​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នីមួយៗឲ្យបានល្អប្រសើរ សំដៅកាត់បន្ថយ ឈានទៅលុបបំបាត់នូវបទ​ល្មើសធ្ងន់ធ្ងរ ដើម្បីលើកកម្ពស់សេចក្តី ថ្លៃថ្នូរសង្គម និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋប្រកបដោយភាពសុខដុមរមនា៕
ដោយ ឈុន សារ៉ាត