Thursday, August 14, 2014

ក្រសួងពាណិជ្ជកម្មត្រៀមរៀបចំច្បាប់ចំនួន៤បន្ថែមទៀត សម្រាប់ចូលរួមប្រកួតប្រជែង

ក្នុងពិធី​ប្រគល់​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ភ្នាក់ងារ​តំណាង​ស្រប​ច្បាប់​ នៃ​ ម្ចាស់​ម៉ាក​ក្នុង​ប្រទេស​កម្ពុជា​ ជំនាន់​ទី២ ​នាព្រឹក​ថ្ងៃទី១២​ ខែ​សីហា​ ឆ្នាំ២០១៤​ ឯកឧត្តម ​ម៉ៅ ថូរ៉ា​ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ ​បាន​​មាន​​ប្រសាសន៍​​ថា បច្ចុប្បន្ន​​នេះក្រសួង​ពាណិជ្ជកម្ម​​កំពុងរៀបចំ​ច្បាប់​ចំនួន​៤ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ ពន្យល់​ដល់​​អាជីវករ អ្នកវិនិយោគទាំងអស់ឲ្យបានយល់ដឹងទាក់ទងនឹងការចូល រួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ខាងមុខ ដែលកម្ពុជាត្រូវរៀប ចំខ្លួនធ្វើយ៉ាងណាឲ្យបានរួចរាល់ទាក់ទងនឹងក្របខណ្ឌច្បាប់ ការពង្រឹងសមត្ថ ភាពជំនាញ និងបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសតំណាងភ្នាក់ងារស្រប ច្បាប់នៃ​ម្ចាស់​ម៉ាកនៅក្នុងប្រទេសឲ្យមានការទទួលស្គាល់នៅក្នុងតំបន់ និងអន្ដរ ជាតិ។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ច្បាប់ទាំង៤នេះគឺជាតម្រូវការចាំបាច់ ដែលប្រទេសជាសមាជិក​អាស៊ាន​ទាំងអស់ ត្រូវរៀបចំឲ្យមានលក្ខណៈប្រហាក់ ប្រហែលគ្នា ព្រោះថា នៅពេលខាងមុខនេះ​ប្រទេសអាស៊ាន​ទាំងអស់នឹងធ្វើ សមាហរណកម្មចូលទៅក្នុងសហកមន៍សេដ្ឋកិច្ចអាស៊ាន ដែលកត្ដាទាំងនេះត្រូវ មានការ​ផ្លាស់ប្ដូរទាំងការលំហូរធនធានមនុស្ស លំហូរដើមទុន លំហូរការងារ និង ទំនិញគ្រប់ប្រភេទ ។

ឯកឧត្តមបន្ដថា ក្នុងការធ្វើសមាហរណកម្មសហគមន៍ សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ខាងមុខ ការកសាង​សមត្ថភាព និងការពង្រឹងធន ធានមនុស្សគឺជាកត្តាចាំបាច់ ពិសេសវិស័យឯកជន​ដែលជាចំណុច​គន្លឹះ​សម្រាប់ ធ្វើការប្រកួតប្រជែង និងទាញយកផលប្រយោជន៍ជាមួយនឹងបណ្ដាប្រទេសជា សមាជិក ពិសេសកម្ពុជាកំពុងរៀបចំច្បាប់ពាក់ព័ន្ធនឹងច្បាប់កម្មសិទ្ធិបញ្ញា ច្បាប់ ការពារអ្នកប្រើប្រាស់ ច្បាប់E-Commerce និងច្បាប់ប្រកួតប្រជែង ដើម្បីការពារ អ្នកប្រើប្រាស់ និងម្ចាស់ម៉ាកផងដែរ។

លោក វ៉ា រុតសាន ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការចុះបញ្ជីម៉ាក​ផ្ដល់​នូវអត្ថប្រយោជន៍សំខាន់ណាស់ក្នុងការ សម្គាល់ម៉ាកទំនិញ និងទទួលបានសិទ្ធិផ្ដាច់មុខ នៅពេល​ដែលម្ចាស់ម៉ាកបានចុះ បញ្ជីស្របច្បាប់រួចហើយ ដែលម្ចាស់ម៉ាកមានសិទ្ធិប្ដឹងចំពោះជនណាដែលបាន ក្លែងបន្លំម៉ាក ឬទំនិញ ដែលមានលក្ខណៈដូច ស្រដៀងនិងប្រហាក់ប្រហែលធ្វើ ឲ្យមានការភាន់ច្រឡំ ។ លោកបន្ដថា ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក អាចដើរតួនាទីផ្ដល់ជំនាញប្រឹក្សាទាំងផ្លូវច្បាប់ និងបច្ចេកទេសទាក់ទងនឹងការ បង្កើត ការការពារ ការប្រើប្រាស់ ការផ្ដល់អាជ្ញាប័ណ្ណ ការផ្ទេរកម្មសិទ្ធិម៉ាក និង វិវាទកម្មសិទ្ធិបញ្ញាតទៅឲ្យអតិថិជនរបស់ខ្លួន ក្នុងការជំរុញឲ្យមានការអនុវត្ដ ច្បាប់ម៉ាកពាណិជ្ជនាម ព្រមទាំងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់នៃព្រះ រាជាណាចក្រកម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៩៩មកដល់បច្ចុប្បន្ននេះ កម្ពុជាបានចុះបញ្ជីសម្គាល់ម៉ាក ទំនិញបានចំនួនជាង៥ម៉ឺនម៉ាក ក្នុងនោះម៉ាកដែលជារបស់កម្ពុជាគឺមានប្រ មាណ៣០ភាគរយហើយ បើប្រៀបធៀបទៅនឹងការ​ចុះបញ្ជីម៉ាក​នៅក្នុងប្រទេស សមាជិកអាស៊ានទាំងអស់គឺមានសរុបជាង២,៥លានម៉ាក និងសហភាពអឺរ៉ុបប្រ មាណ​២៦​លាន​ម៉ាកនោះ៕
ដោយ អ៊ុន រិទ្ធី