Friday, August 24, 2012

ក្រសួង​ការងារ​ផ្សព្វផ្សាយ​សៀវភៅ​ម​គ្គុ​ទេស​សម្រាប់​និ​យោ​ជិតផែនការ​លុប​បំបាត់​ពលកម្ម​កុមារ​២០១២-២០១៦​

ភ្នំពេញ​ ៖​​ ក្រសួង​ការងារ​ផ្សព្វផ្សាយ​សៀវភៅ​ម​គ្គុ​ទេស​សម្រាប់​និយោជិត​ ផែនការ​សកម្មភាពរបស់​សហព័ន្ធ​និយោជិត​ និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ ស្តី​ពី​ការ​លុប​បំបាត់​ពលកម្ម​កុមារ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​២០១២-២០១៦​ និង​កម្មវិធី​ប្រគល់​ប័ណ្ណសរសើរ​ចំពោះ​ស្ថាប័ន​ ដែល​ជួយ​គាំទ្រ​ដល់​សកម្មភាព​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្រោម​អធិបតីភាព​លោកស្រី​ ប្រាក់​ ច​ន្ថា​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ពលកម្ម​កុមារ​ ។​ ដោយ​ពិធី​នេះ​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​ ២០១២​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ក្រោម​ជំនួយ​ផ្នែក​ហរិ​ញ្ញ​វត្ថុ​ និង​បច្ចេកទេស​ពី​អង្គការ​ពលកម្ម​អន្តរជាតិ​ សហព័ន្ធ​និយោជិត​ និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ ក្រសួង​ការងារ​។​
ក្នុង​ពិធី​នេះ​ លោកស្រី​ ប្រាក់​ ច​ន្ថា​ បាន​បញ្ជាក់​ថា​ គោលបំណង​សិក្ខាសាលា​នេះ ​ដើម្បី​ប្រារ​ពនូវ​កម្មវិធី​ប្រគល់​ប័ណ្ណសរសើរ​ចំពោះ​ស្ថាប័ន​ ដែល​បាន​ជួយ​គាំទ្រ​ដល់​សកម្មភាព​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ទៅ​ដល់​កុមារ​និង​និយោជិត​របស់​ខ្លួន​ និង​ការ​ផ្សព្វផ្សាយ​មួយ​ផ្នែក​ទៀត​ទៅ​ដល់​តំបន់​ដែល​គេ​រស់នៅ ​ក៏​ដូច​ជា​នៅ​តាម​តំបន់​ភូមិកំណើត​ផ្សែងៗ​ ឲ្យ​យល់​ដឹង​ពី​បញ្ហា​ពលកម្ម​កុមារ​ ដើម្បី​ធ្វើ​យ៉ាងណា​ចូលរួម​លប់​បំបាត់​ពលកម្ម​កុមារ​ទូរ​ទាំង​ប្រទេស​ ។ ​លោកស្រី​ ប្រាក់​ ច​ន្ថា​ បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ​ចូលរួម​សកម្មភាព​ជួយ​ដល់​សង្គម​របស់​និយោជិត​ និង​សហ​គម​ពាណិជ្ជកម្ម​កម្ពុជា​ផ្ទាល់​ ដែល​បាន​ចូលរួម​ប្រឆាំង​ពលកម្ម​កុមារ​ ជា​ពិសេស​ដើម្បី​គាំទ្រ​គោលដៅ​ភ្លោះ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លុប​បំបាត់​ពលកម្ម​កុមារ​នា​ឆ្នាំ​២០១២​ ដល់​២០១៦​ខាង​មុខ​នេះ​ ៕