Friday, August 24, 2012

អធិកាបតីអាល្លឺម៉ង់នៅតែជាស្រ្តីមានសិទ្ធិអំណាចបំផុតលើពិភពលោក

អធិការបតី​អា​ល្លឺ​ម៉​ង​លោកស្រី​ Angela​ Merkel​ កាលពី​ថ្ងៃ​ទី​២២​ខែ​សីហា​នៅ​តែ​ជា​ស្ដ្រី​ដែល​មាន​សិទ្ធិ​អំណាច​ ជាងគេ​បំផុត​នៅ​លើ​ពី​ភព​លោក​ តាម​ការ​ជ្រើសរើស​របស់​ទស្សនាវដ្ដី​ Forbes​។​
​កាលដែល​ប្រមុខ​រដ្ឋាភិបាល​អា​ល្លឺ​មង់​ បាន​ឈរ​ចូល​លំដាប់​កំពូល​ ស្ដ្រី​ដែល​មាន​ សិទ្ធិ​អំណាច​បំផុត​២​ឆ្នាំ​ជាប់​គ្នា​បាន​បង្ហាញ​ យ៉ាង​ច្បាស់​ពី​តួនាទី​របស់​លោកស្រី​ ក្នុង​ ការ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ដល់​វិ​បត្តិហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​សហគមន៍​អឺរ៉ុប​។​ លោកស្រី​ Angela​ Merkel​ ជា​ស្ដ្រី​ “​ដែកថែប​”​របស់​អឺរ៉ុប​ ជា​មេដឹកនាំ​ឈាន​ មុខ​ក្នុង​ប្រទេស​ចាយប្រាក់​រួម​អឺ​រ៉ូ​ ដែល​ កំពុង​ប្រឈម​នឹង​វិ​បត្ដ​នោះ​ ។​
​ឈរ​លំដាប់​ទី​២​បន្ទាប់​ពី​លោកស្រី​ Merkel​ គឺ​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ជា​ស្ដ្រី​ដែល​ ត្រូវ​បាន​ទស្សនាវដ្ដី​ Forbes​ វាយតម្លៃ​ សកម្ម​ដោយ​រយៈពេល​ដែល​លោកស្រី​ឡើង​កាន់​តំណែង​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ បរទេស​រហូត​ដល់​ជាង​១០០​ប្រទេស​ចូល​ រួម​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ពាក់ព័ន្ធ​ ការទូត​នៅ​លើ​ពិភពលោក​ ។​ ពេល​កន្លង​មក​ លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ បាន​ បំបែក​ឯតទគ្គ​កម្ម​ជា​រដ្ឋមន្ដ្រី​ការ​បរទេស​ ដែល​បំពេញបេសកកម្ម​ទៅ​កាន់​បរទេស​ ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​ ។​
​លំដាប់​ទី​៣​បន្ទាប់​ពី​លោកស្រី​​ គ្លី​ន​តុ​ន​ គឺ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ លោកស្រី​ Dilma​ Rousseff​ ដែល​ជា​ស្ដ្រី​ប្រ​ធា​ នា​ធិ​បតី​ដំបូង​គេ​បង្អស់​បាន​សម្រេច​គោល​សំខាន់ៗ​ នៅ​ក្នុង​ប្រទេស​តំបន់​អា​មេ​រិ​ក​ ឡា​ទី​ន​ ។​
​បញ្ជី​ឈ្មោះ​ស្ដ្រី​១០០​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក​ ដែល​ជ្រើសរើស​ដោយ​ទស្សនាវដ្ដី​ Forbes​ បាន​ផ្ដោត​លើ​សកម្មភាព​ជា​ច្រើន​ ទាំង​នៅ​លើ​វិស័យ​នយោបាយ​ ពាណិជ្ជកម្ម​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ កម្សាន្ដ​និង​សកម្មភាព​ ផ្សេងៗ​ដែល​នាំ​មក​នូវ​ផលប្រយោជន៍​ ដល់​ប្រទេស​ជាតិ​ ។​
​ស្ដ្រី​ដែល​មាន​ឥទ្ធិពល​បំផុត​ទាំង​១០០​នាក់​ ស្ថិត​ក្នុង​២៨​ប្រទេស​ ដែល​មាន​វ័យ​មធ្យម​ គឺ​៥៥​ឆ្នាំ​ ។​ ឥទ្ធិពល​របស់​ពួក​គាត់​ ត្រូវ​បាន​វាយតម្លៃ​ពឹងផ្អែក​នៅ​លើ​ប្រាក់​ចំណូល​ ការ​បង្ហាញខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​ឥទ្ធិពល​ទៅ​លើ​មហាជន​ ។​ នៅ​ក្នុង​បញ្ជី​ឆ្នាំ​នេះ​របស់​ Forbes​ ប្រាក់​ ចំណូល​សរុប​របស់​ស្ដ្រី​ដែល​មាន​ឥទ្ធិពល​បំផុត​ទាំង​១០០​រូប​ មាន​ទឹកប្រាក់​រហូត​ដល់​៩៨៤​ពាន់​លាន​ដុល្លារ​ ។​
​នៅ​ក្នុង​ការ​ជ្រើសរើស​ឆ្នាំ​នេះ​មាន​ ស្ដ្រី​១៦​រូប​ថ្មី​ ស្ថិត​ក្នុង​ចំណោម​១០០​នាក់​នោះ​ គឺ​តារាចម្រៀង​ Jennifer​ Lopez,​ Lady​ Gaga,​ លោកស្រី​ Michelle​ Obama,...​។​ ស្ដ្រី​ដែល​មាន​វ័យក្មេង​ បំផុត​ក្នុង​ចំណោម​នោះ​ គឺ​នាង​ Lady​ Gaga​ ដែល​មាន​វ័យ​ត្រឹមតែ​២៦​ឆ្នាំ​ និង​ ចាស់​ជាងគេ​បំផុត​ គឺ​ព្រះ​មហាក្សត្រី​ អង់គ្លេស​ ElizabethII​ ៕