Friday, August 24, 2012

ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ក្រោម​របប​ដឹកនាំ​របស់​មេដឹកនាំ​វ័យក្មេង​ គី​ម ​ជុង​អ៊ុ​ន​

ដោយ​ ៖ ម៉ែវ ​សាធី 
​កូរ៉េ​ខាងជើង​បាន​ធ្វើ​ឱ្យ​ពិភពលោក​ទាំងមូល​ភ្ញាក់ផ្អើល​ ចំពោះ​ការ​ប្រែប្រួល​ ផ្លាស់​ប្ដូរ​ក្នុង​ជីវភាព​រស់នៅ​ វប្បធម៌​ សង្គម​ ។​ ព្រឹត្ដិការណ៍​ជា​ច្រើន​ដែល​មាន​ លក្ខណៈ​សេរី​ ក្រោម​ការ​ដឹកនាំ​របស់​ លោក​ គី​ម​ ជុង​អ៊ុ​ន​ ។​
​បច្ចុប្បន្ន​ ប្រព័ន្ធ​ទូរស័ព្ទ​ 3G​ កំពុង​តែ​ពេញ​និយម​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ ពលរដ្ឋ​កូរ៉េ​ខាងជើង​ ដែល​កន្លង​មក​ត្រូវ​ បាន​ហាមប្រាម​ប្រើប្រាស់​ ។​ តាម​ការ​ ព្យាករណ៍​មាន​ពលរដ្ឋ​កូរ៉េ​ខាងជើង​ជាង​ ១​លាន​នាក់​ចុះ​ឈ្មោះ​ប្រើប្រាស់​ទូរស័ព្ទ​ ចល័ត​លើ​ប្រព័ន្ធ​ 3G​ នៅ​ចុងឆ្នាំ​២០១២​ ដែល​ជា​សកម្មភាព​មួយ​នាំ​មក​នូវ​ផល​ ប្រយោជន៍​ជា​ច្រើន​ដល់​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ ។​
​ពលរដ្ឋ​ជាង​៦០​ភាគរយ​ប្រើប្រាស់​ ទូរស័ព្ទ​ចល័ត​នៅ​ទីក្រុង​ព្យុ​ង​យ៉ាង​ដែល​ មាន​វ័យ​ចាប់ពី​២០-៥០​ឆ្នាំ​ ហើយ​តម្លៃ​ សេវាកម្ម​ទូរស័ព្ទ​ក៏​បាន​ថយ​ចុះ​ជា​ច្រើន​ នៅ​ក្នុងឆ្នាំនេះ​ ដើម្បី​ឱ្យ​សម​ស្រប​ទៅ​នឹង​ ការ​ប្រើប្រាស់​កាន់តែ​ច្រើន​ឡើង​របស់​ ពលរដ្ឋ​ ។​ កន្លង​មក​ កូរ៉េ​ខាងជើង​ត្រួត​ ពិនិត្យ​យ៉ាង​តឹងតែង​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ អ៊ិ​ន​ធើ​ណែ​ត​ និង​ទូរស័ព្ទ​ច​ល៉័​ត​ ។​ ទីក្រុង​ ព្យុ​ង​យ៉ាង​បាន​ហាម​ប្រើប្រាស់​ទូរស័ព្ទ​ ចល័ត​តាំងពី​២០០៤​ ក្រោយ​ពេល​មាន​ ការ​បំផ្ទុះ​គ្រាប់បែក​នៅ​លើ​ផ្លូវដែក​ក្នុង​ ទីក្រុង​ Ryongchon​ មុន​ប៉ុន្មាន​ម៉ោង​ ដែល​អតីត​មេដឹកនាំ​កូរ៉េ​ខាងជើង​ធ្វើ​ ដំណើរ​ឆ្លងកាត់​ផ្លូវដែក​នោះ​ ។​ ម​ន្ដ្រិ​សន្ដិ​ សុខ​កូរ៉េ​ខាងជើង​សង្ស័យ​ថា​ ទូរស័ព្ទ​ចល័ត​ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំផ្ទុះ​គ្រាប់បែក​នោះ​ ។​
​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាន់ខ្ពស់​ដុះ​ឡើង​ដូច​ផ្សិត​នៅ​ទីក្រុង​ធំៗ​
Pothongang​ Ryugyong​ ជាម​ជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ទំនើប​បំផុត​នៅ​កូរ៉េ​ ខាងជើង​នា​ពេល​បច្ចុបន្ន​ ដែល​ទើបតែ​បាន​បើកទ្វារ​ដំណើរការ​នៅ​ចុងឆ្នាំ​២០១១​។​ នៅ​ទីនោះ​មាន​ទំនិញ​ ផលិតផល​ជា​ច្រើន​ នាំ​ចូល​ពី​បរទេស​ចាប់តាំងពី​ម្ហូបអាហារ​ សម្លៀក​បំពាក់​ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ គ្រឿង​សង្ហា​រឹម​ បាន​ដាក់​តាំង​លក់​ជា​ច្រើន​នៅ​ទីនោះ​ ។​ អតិថិជន​ដែល​ចូល​ទៅ​ទិញ​ អីវ៉ាន់​នៅ​ក្នុង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​នោះ​ អាច​ទូរ​ទាត់​ដោយ​ប្រាក់​បរទេស​បាន​ ទៀត​ផង​ ។​ នៅ​ទីនោះ​ក៏​មាន​ភោជនីយ​ ដ្ឋា​ន​អ៊ី​តា​លី​ចំនួន​២​ ដែល​គ្រប់គ្រង​ដោយ​ ម្ចាស់​ជនជាតិ​អ៊ី​តា​លី​ ហើយ​នៅ​ទីនោះ​ មាន​អាហារ​បរទេស​ឈ្ងុយ​ឆ្ងាញ់​ ដូច​ជា​ ភី​ហ្សា​ ហេម​ប៊ឺ​ហ្គឺ​ ស្រា​វី​ស្គី​ កូកាកូឡា​...​ សុទ្ធសឹងតែ​នាំ​ចូល​ពី​ប្រទេស​អ៊ី​តា​លី​ ។​
​តាម​បុគ្គលិក​បរទេស​ដែល​ធ្វើការ​ នៅ​កូរ៉េ​ខាងជើង​បានឱ្យ​ដឹង​ថា​ ចំនួន​រថយន្ដ​ ដែល​ធ្វើ​ចរាចរ​នៅ​កូរ៉េ​ខាងជើង​កាន់តែ​ កកកុញ​ជាង​មុន​ ទោះបី​ពលរដ្ឋ​នៅ​ទីនោះ​ ភាគច្រើន​ប្រើប្រាស់​រថយន្ដ​ចាស់ៗ​ ប៉ុន្ដែ​ រថយន្ដ​ទំនើបៗ​ដូច​ជា​ម៉ែ​ក​សឺ​ដេ​ស​  BMW,​ Lexus,​ Toyota​ និង​ Land​ Rover​ ក៏​បាន​បង្ហាញ​វត្ដមាន​ជា​ច្រើន​ នៅ​ទីនោះ​ផង​ដែរ​ ។​ ចំនួន​រថយន្ដ​កើន​ ឡើង​ ធ្វើ​ឱ្យ​ផ្លូវថ្នល់​តូច​-​ធំ​នៅ​ទីនោះ​ចាប់​ ផ្ដើម​មាន​វត្ដមាន​រថយន្ដ​ចរាចរ​ ដែល​ កន្លង​មក​ពុំ​ធ្លាប់​មាន​ឡើយ​ ។​
បង្ហាញខ្លួន​ជា​សាធារណៈ​ជាមួយ​ភរិយា​ដ៏​ស្រស់​ស្អាត​
​មេដឹកនាំ​វ័យក្មេង​ គី​ម​ ជុង​អ៊ុ​ន​ បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​រៀប​អា​ពា​ហ៍​ពិពាហ៍​ ហើយ​បង្ហាញ​ភរិយា​ជា​សាធារណៈ​ នៅ​ក្នុង​ការ​ចូលរួម​កម្មវិធី​សំខាន់ៗ​របស់​ ជាតិ​ ។​ កន្លង​មក​ ជីតា​ គី​ម​ អ៊ី​ល​ស៊ុ​ង​ និង​ឪពុក​ គី​ម​ ជុង​អ៊ី​ល​ មិន​ដែល​បង្ហាញ​ រូបភាព​ភរិយា​ជា​សាធារណៈ​នោះ​ឡើយ​ ឬ​ក៏​ថតរូប​ជាមួយ​គ្នា​ ។​
​បច្ចុប្បន្ន​ ភរិយា​របស់​មេដឹកនាំ​ថ្មី​ គឺ​ លោកស្រី​ Ri​ Sol​ Ju​ បាន​ប្រើប្រាស់​កា​ បូ​ប​ដៃ​យី​យោ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​ Christan​ Dior​ តម្លៃ​១.៥០០​ដុល្លារ​,​ ពាក់​ស្បែកជើងកែងចោទ​,​ស្លៀក​ខ្លី​លើ​ ជង្គង់​ អមដំណើរ​ជាមួយ​ស្វាមី​ ទៅ​ត្រួត​ពិនិត្យ​ទីតាំង​យោធា​ ។​
​លើស​ពី​នេះ​ទៅ​ទៀត​ ស្ដ្រី​កូរ៉េ​ខាងជើង​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជិះ​កង់​ក្រោយ​រយៈ​ ពេល​ជាង​២០​ថ្ងៃ​ត្រូវ​ហាមប្រាម​ ។​ នោះ​ ជា​ចំណុច​ដ៏​ល្អ​ប្រសើរ​ដែល​មេដឹកនាំ​វ័យ​ ក្មេង​ គី​ម​ ជុង​អ៊ុ​ន​ បាន​នាំ​មក​នូវ​ការ​ផ្លាស់​ ប្ដូរ​បើកចំហ​យ៉ាង​ទូលំទូលាយ​ដល់​ពលរដ្ឋ​ ទាំងមូល​ ។​ កន្លង​មក​ មេដឹកនាំ​ គី​ម​ ជុង​អ៊ុ​ន​ ក៏​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ ខោ​ខូ​វ​ប៊​យ​ ពាក់​ស្បែកជើងកែងចោទ​ ពាក់​ក្រវិល​ផ្កា​...​។​
​អតីត​មេដឹកនាំ​កូរ៉េ​ខាងជើង​ គី​ម​ ជុង​ អ៊ី​ល​ បាន​ចេញ​បញ្ជា​ហាមប្រាម​ស្ដ្រី​ជិះ​កង់​ តាំងពី​១៩៩០​ ក្រោយ​ពេល​កូនស្រី​របស់​ មេទ័ព​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​បាត់បង់​ជីវិត​ ដោយ​គ្រោះថ្នាក់​ចរាចរ​ពេល​ជិះ​កង់​នៅ​ ទីក្រុង​ព្យុ​ង​យ៉ាង​ ។​
​បច្ចុប្បន្ន​ រដ្ឋាភិបាល​របស់​លោក​ គី​ម​ ជុង​អ៊ុ​ន​ អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​កុំ​ព្យូ​ទ័​រ​ផ្ទាល់ខ្លួន​ ប៉ុន្ដែ​ត្រូវ​ចុះ​ឈ្មោះ​ជាមួយ​ មន្ដ្រី​ទទួលខុសត្រូវ​ស្ដី​ពី​ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​ Software​ នៅ​ពេល​ណា​ដែល​មាន​ការ​សង្ស័យ​ ៕