Friday, August 24, 2012

លោក​ គាត​ ឈ​ន់​ ជួន​ពិភាក្សា​ការងារ​ជាមួយ​​លោកស្រី​អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ​

​ភ្នំពេញ ៖ ​លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​បណ្ឌិត​ Noeleen​ Heyzer​ អគ្គលេខាធិការ​រង​អង្គការ​សហ​ប្រជា​តិ​ និង​ជា​លេខាធិការ​ប្រតិបត្តិ​ នៃ​បេសកកម្ម​សេដ្ឋកិច្ច​និង​សង្គម ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ នា​រសៀល​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១២​ នៅ​ទីស្តីការក្រសួង​ ។​
​លោកស្រី​ Noeleen​ Heyzer​ បាន​បាន​ជំរាប​ជូន​លោក​ គាត​ ឈ​ន់​ ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​មក​កម្ពុ​ជានា​ពេល​នេះ​ លោកស្រី​មានការ​រំភើប​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​បានឃើញ​ការ​រីក​ចម្រើនរបស់​កម្ពុជា​ លោកស្រី​ធ្លាប់​បាន​មក​កម្ពុជា​ម្តង​កាលពី​ឆ្នាំ​២០០៥​ ហើយ​នៅ​ពេល​ នេះ​លោកស្រី​ឃើញ​កម្ពុជា​ មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ ទោះបី​កម្ពុជា​បាន​ជួប​ប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណា​ក៏​ដោយ​ ក៏​កម្ពុជា​នៅ​តែ​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ និង​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​ ។​ ជាមួយ​នេះ​លោក​ស្រី​បាន​គាំទ្រ​ដល់​កម្ពុជា​ដែល​បាន​បំពេញការងារ​លើ​សមភាព​យេន​ឌ័​រ​ ការ​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ​ វិស័យ​សុខុមាលភាព​ និង​ការ​កាត់​បន្ថយ​គម្លាតរវាង​អ្នកមាន​ និង​អ្នកក្រ​ ដែល​ទាំងនេះ​គឺជា​កត្តា​សំខាន់​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ ។​  លោកស្រី​បាន​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​នឹង​ប្រកប​ទៅ​ដោយ​គតិបណ្ឌិត​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ មានការ​រី​កចម្រើន​លើ​គ្រប់​វិស័យ​ដូច​សព្វ​ថ្ងៃនេះ​ ។​
ភាគី​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្តូរ​យោបល់​គ្នា​ ដើម្បី​ជួយ​ពង្រឹង​បន្ថែម​នូវ​តួនាទី​ និង​ទំនាក់ទំនង​របស់​កម្ពុជា​នៅ​ក្នុង​សហ​គម​ន៏​អន្តរជាតិ​ ជា​ពិសេស​នៅ​ក្នុង​ក្រប​ខណ្ឌ​របស់​សហប្រជាជាតិ​ និង​អាស៊ាន​ ខណៈ​ដែល​កម្ពុជា​ជា​ប្រធាន​ និង​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​កើន​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​៧%​ នឹង​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាន​ចាក​ផុត​ពី​ប្រទេស ​ដែល​មានការ​អភិវឌ្ឍ​ន៏​តិចតួច​ និង​មាន​ចំណូល​ទាប​ឲ្យ​មានការ​អភិវឌ្ឍ​ន៏​កំរិត​ខ្ពស់​ មធ្យម​ និង​មាន​ចំណូល​កំរិត​ខ្ពស់​​ មធ្យម​ នៅ​ឆ្នាំ​២០១៨​ ដល់​ឆ្នាំ​២០៣០​ ។​
លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ បាន​ជំរាប​ជូន​ថា​ កម្ពុជា​នឹង​ធ្វើការ​អភិវឌ្ឍ​ន៏​ប្រកបដោយ​ចិ​រ​ភាព​ មាន​លក្ខណៈ​បរិ​យា​ប័ណ្ណ​ ដើម្បី​ធានា​នូវ​ការ​លា​នុ​វត្ត​ភាព​ក្នុង​ការ​ចូលរួម​ និង​ផ្តល់​ផល​ប្រ​យោ​ជ​ន៏​ដល់​ប្រជាជន​គ្រប់​ស្រទាប់​ នឹង​ធ្វើ​យ៉ាងណា​ដើម្បី​ទប់ទល់​សេដ្ឋកិច្ច​ឲ្យ​មាន​លក្ខណៈ​ធន់​ និង​អាច​ទប់ទល់​ជាមួយ​វិបត្តិ​ផ្សេងៗ​បានជា​យថាហេតុ​ ពិនិត្យ​លទ្ធភាព​និង​ស្វែង​យល់​ឲ្យ​កាន់តែ​ច្បាស់​ថែម​ទៀត​ នូវ​តម្រូវការ​និង​ជំនួយ​បច្ចេកទេស​ចាំបាច់​នានា​ដែល​កម្ពុជា​ត្រូវការ​សិក្សា​ និង​ស្វែង​យល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ នូវ​ការ​អភិវឌ្ឍ​ន៏​ដ៏​ឆាប់រហ័ស​របស់​កម្ពុជា ​ដែល​គេ​បាន​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​លឿន​មួយ​នៅ​ក្នុង​តំបន់​ ៕