Friday, August 24, 2012

ក្រុមហ៊ុន​ចំនួន​១២​ប្ដឹង​មេ​គយ​ច្រក​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​គាបសង្កត់​ពុក​រលួយ​

ដោយ​ ៖ វណ្ណា
​ប៉ោយ​ប៉ែ​ត​ ៖​ ក្រុមហ៊ុន​ចំនួន​១២​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​លោក​ ប៉ែន​ ស៊ី​ម៉​ន​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា​ លើក​ឡើង​ពី​សកម្មភាព​អំពើ​ពុក​រលួយ​របស់​មេ​គយ​ច្រក​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​ ។​ ​នៅ​ក្នុង​ពាក្យបណ្ដឹង​ដែល​មាន​ក្រុម​ហ៊ុន​ចំនួន​១២​ គឺ​
១-​លោកស្រី​ថោ​ង​ ឡេ​ង​ ប្រធាន​ក្រុមហ៊ុន​ថោ​ង​ឡេ​ង​ អាហរ័ណ​ នីហរ័ណ​
២-​លោក​ ខាត់​ ម៉េ​ង​ ជើងសារ​គយ​ និង​ជា​តំណាង​ក្រុមហ៊ុន​ថុ​ង​ហួត​
៣-​លោក​ ឈុ​ន​ គឹ​ម​ហេង​ ជើងសារ​គយ​ និង​ជា​តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ត្បូង​ពេជ្រ​
៤-​លោក​ ប៊ុ​ន​ ក​យ​ ជើងសារ​គយ​ និង​ជា​តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ប៉ា​ស៊ី​ហ្វិ​ក​
៥-​លោក​អ៊ឹ​ង​ គី​សេង​ ជើងសារ​គយ​ និង​ជា​តំណាង​ក្រុមហ៊ុន​សេង​ហុង​ហេង​
៦-​លោក​ ដួង​ គឿ​ន​ តំណាង​ក្រុមហ៊ុន​ ជីប​ម៉ូង​គ្រុប​
៧-​លោក​ ហង្ស​ សុ​ផា​រ៉ា​ ជើងសារ​គយ​ និង​ជា​តំណាង​ក្រុមហ៊ុន​ឡាយ​ហាក់​
៨-​លោក​ សំ​ សំណាង​ ប្រធាន​ក្រុម​ ហ៊ុន​ សំ​ សំណាង​
៩-​លោក​ ប្រាក់​ ធា​រិ​ទ្ធ​ ប្រធាន​ក្រុម​ ហ៊ុន​ ប្រាក់​ ធា​រិ​ទ្ធ​
១០-​លោក​ រឿ​ម​ វុ​ធ​ ប្រធាន​ក្រុម​ ហ៊ុន​ រឿ​ម​ វុ​ធ​
១១-​លោក​ ស្រេង​ ចំរើន​ តំណាង​ ក្រុមហ៊ុន​តេ​ង​ ឡាយ​
១២-​លោក​ គង់​ សុវណ្ណ​ដា​ តំណាង​ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ អ៊ា​ ធី​ ស៊ី​ ។​ បាន​ ចោទប្រកាន់​ទៅ​លើ​ឈ្មោះ​ញឹ​ម​ សុខ​ណា​ង​ មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ ច្រក​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​ថា​បាន​បង្ក​ការ​រាំងស្ទះ​ដល់​ការ​បង់ពន្ធ​ ចូល​រដ្ឋ​ និង​ជា​ពិសេស​បង្ក​ការ​រំខាន​ជា​ ច្រើន​លើក​ច្រើន​សា​បណ្ដាល​ឱ្យ​រាំងស្ទះ​ ដល់​ការ​ប្រកប​មុខរបរ​អាជីវកម្ម​តាម​ បណ្ដា​ក្រុមហ៊ុន​ បណ្ដាល​ឱ្យ​មានការ​ខូច​ខាត​ និង​បាត់បង់​ពេលវេលា​ដោយសារ​ តែ​បុគ្គល​ ញឹ​ម​ សុខ​ណា​ង​ គិតតែ​ផល​ប្រយោជន៍​សួនតួ​ មិន​គិត​ផលប្រយោជន៍​ជាតិ​ឡើយ​ ហើយ​បុគ្គល​នេះ​ តែងតែ​ និយាយ​ជា​ញឹក​ញឹ​ប​ថា​ “​អញ​នៅ​ប៉ោយ​ ប៉ែ​ត​ជាង​១០​ឆ្នាំ​ហើយ​..​គ្មាន​អ្នក​ណា​ធ្វើ​ អ្វី​អញ​បាន​ទេ​...!”​ ដូច្នេះ​តាម​បណ្ដា​ក្រុម​ ហ៊ុន​ដែល​រង​គ្រោះ​ ធុញទ្រាន់​នឹង​អំពើ​ពុក​ រលួយ​ ការ​គាបសង្កត់​ធ្វើ​ឱ្យ​រាំងស្ទះ​និង​ ខាតបង់​ពេលវេលា​នេះ​ ទើប​ពួក​គាត់​ តំណាង​ឱ្យ​ក្រុមហ៊ុន​ទាំង​១២​ខាងលើ​ បង្ខំ​ ចិត្ដ​ដាក់​ពាក្យបណ្ដឹង​ទៅ​ប្រតិភូ​រាជរ​ដ្ឋា​ ភិ​បាល​ទទួល​បន្ទុក​អគ្គនាយក​គយ​និងរ​ដ្ឋា​ករ​កម្ពុជា​ ។​
​ពាក់ព័ន្ធ​នឹង​បណ្ដឹង​នេះ​ នគរវត្ដ​មិន​ អាច​ទាក់ទង​បាន​ទេពី​លោក​ញឹ​ម​ សុខ​ណា​ង​ អនុប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ ច្រក​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​ ដោយ​គ្មាន​ លេខ​ទូរស័ព្ទ​ ។​ ប៉ុន្ដែ​លោក​ ឈួ​ន​ ហៃ​ ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយ​ ប៉ែ​ត​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​និយាយ​ដោយ​ ខ្លី​ថា​ រឿង​នេះ​ លោក​មិន​ទាន់​ដឹង​នៅ​ ឡើយ​ទេ​ រួច​ក៏​បិទ​ទូរស័ព្ទ​ ។​ ចំណែក​ លោក​ ផូ​ ផល្លា​ ប្រធាន​សាខា​គយ​និង​ រដ្ឋាករ​ខេត្ដបន្ទាយមានជ័យ​ នគរវត្ដ​មិន​ អាច​ទាក់ទង​បាន​ទេ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១២​ ដោយ​ទូរស័ព្ទ​ចូល​ តែ​គ្មាន​អ្នក​លើក​ ។​
​គួរ​រំលឹក​ថា​ បញ្ហា​អំពើ​ពុក​រលួយ​ ការ​គាបសង្កត់​ឈ្មួញ​ ក្រុមហ៊ុន​ កម្មករ​ ជា​ជន​ពិការ​ អតីត​យោធិន​ អូស​ទំនិញ​ តាម​រទេះ​ ដែល​ផ្ដើម​ចេញពី​មន្ដ្រី​គយ​ ច្រក​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​បាន​កើត​មាន​ ស្ទើរតែ​រាល់ថ្ងៃ​ មិនតែប៉ុណ្ណោះ​ កន្លង​ទៅ​ មាន​បាតុភាព​ឈ្លោះប្រកែក​គ្នា​រួម​ទាំង​ផ្ទុះ​ ចេញ​ជា​កំហឹង​របស់​កម្មករ​ខ្លះ​បង្ខំចិត្ដ​លើក​ ស្បែកជើង​គប់​ទៅ​លើ​មន្ដ្រី​គយ​ដែល​ អង្គុយ​ចាំ​យក​លុយ​នៅ​មាត់ច្រក​ជាប់​គល់​ ស្ពាន​មិត្ដភាព​កម្ពុជា​-​ថៃ​ និង​ករណី​មួយ​ ចំនួន​ទៀត​ ក្រុម​កម្មករ​ជា​ច្រើន​នាក់​ ធ្លាប់​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ចំ​ពីមុខ​ស្នាក់​ការ​ ខណៈ​ដែល​មាន​អំពើ​គាបសង្កត់​បង្ខំ​ឱ្យ​ ពួក​គាត់​បង់ប្រាក់​ ដែល​មិន​អាណិតអាសូរ​ ទៅ​លើ​ភាព​ក្រខ្សត់​របស់​ពួក​គាត់​ជា​ កម្មករ​ ប្រើប្រាស់​កម្លាំង​ពលកម្ម​ ដើម្បី​ ដោះស្រាយ​ក្រពះ​ប្រចាំ​ថ្ងៃ​នោះ​ ។​
​បន្ទាប់​ពី​មានការ​ដោះ​ដូរ​ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​អន្ដរជាតិ​ប៉ោយ​ ប៉ែ​ត​ លោក​ ឈួ​ន​ ហៃ​ ជំនួស​តំណែង​ លោក​ ជួប​ អេ​ន​ ចូល​និវត្ដន៍​ មិន​ទាន់​ ទទួល​បានការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ ភាព​អនាធិបតេយ្យ​របស់​មន្ដ្រី​គយ​ដែល​ មាន​ដ៏​ប្រសេច​ប្រសា​យ​ចាំ​ឈរ​យក​លុយ​ ពី​ទំនិញ​ឆ្លងកាត់​ កម្មករ​អូស​ទំនិញ​តាម​ រទេះ​ នោះ​បាន​នៅឡើយ​ទេ​ ។​ មាន​ន័យ​ថា​ លោក​ ឈួ​ន​ ហៃ​ កាន់តែ​ធ្វើ​ឱ្យ​អំពើ​ពុក​រលួយ​ ភាព​អនាធិបតេយ្យ​ទាំងនេះ​ កើត​មាន​កាន់តែ​ខ្លាំង​ឡើងៗ​ ដូច្នេះ​ពេល​ ដែល​មាន​ពាក្យបណ្ដឹង​ពី​បណ្ដា​ក្រុមហ៊ុន​ ទៅ​កាន់​លោក​ ប៉ែន​ ស៊ី​ម៉​ន​ គេ​ទទួល​ ស្គាល់​ថា​ មន្ដ្រី​គយ​ទាំងនោះ​ អាច​នឹង​មានការ​កែទម្រង់​ ឬ​ក៏​ពិន័យ​រដ្ឋបាល​ ដោយ​រូបភាព​ណាមួយ​ បើសិន​មិន​បាន​ដក​មុខ​តំណែង​នោះ​ ៕