Wednesday, August 8, 2012

លោក​ លន់​ លឹ​ម​ថៃ​ អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​អនុវត្ត​ការ​ការពារ​សុវត្ថិភាព​បរិស្ថាន​,​សង្គម​ និង​យុទ្ធសាស្ត្រ​ទំនាក់ទំនង​គម្រោង​បែង​ចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​

លោក​ លន់​ លឹ​ម​ថៃ​ អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​អនុវត្ត​ការ​ការពារ​សុវត្ថិភាព​បរិស្ថាន​,​សង្គម​ និង​យុទ្ធសាស្ត្រ​ទំនាក់ទំនង​គម្រោង​បែក​ចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​
​ខេត្តកំពង់ចាម ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១២​ នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់ចាម​ លោក​ លន់​ លឹ​ម​ថៃ​ អភិបាលរង​ខេត្ត​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ ហ៊ុន​ ណេ​ង​ អភិបាលខេត្ត​កំពង់ចាម​ និង​ក្នុង​នាម​នាយក​គំរោង​(LASED)​ថ្នាក់​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​អនុវត្ត​ការពារ​សុវត្ថិភាព​បរិស្ថាន​ និង​សង្គម​ និង​យុ​តិ្ត​សាស្ត្រ​ទំនាក់ទំនង​គម្រោងបែក​ចែក​ដី​សម្បទាន​ សង្គមកិច្ច​ និង​ការ​អនុវត្ត​សេដ្ឋកិច្ច​ (​ហៅ​កាត់​ថា​ LASED)​ដែល​មាន​រយៈពេល​បី​ថ្ងៃ​ពី​ថែ្ង​៧​ ខែសីហា​ដល់​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១២​  ដល់​មន្ត្រី​អនុវត្ត​គម្រោង(​ LASED)​  ទាំង​បី​ខេត្ត​រួម​មាន​ កំពង់ចាម​ ក្រចេះ​  កំពង់ធំ​ សរុប​ទាំងអស់​៦៩​ រូប​ ។​
​ថ្លែង​ក្នុង​ឱកាស​ពិធី​បើក​វគ្គ​នេះ​ លោក​ លន់​ លឹ​ម​ថៃ​ បាន​ថ្លែង​កោតសរសើរ​ដល់​មន្ត្រី​ទាំង​បី​ខេត្ត​ ដែល​ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ​កន្លង​មកនេះ​ បាន​ខិតខំ​ពុះពារ​ជំនះ​រាល់កាល​លំបាក​រហូត​ធ្វើ​ឲ្យ​គំ​រោ​ងេ​យើង​ សម្រេច​ បាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​គ្រប់​ដំណាក់កាល​ ។​ លោក​ មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ លទ្ធផល​ ដ៏​ត្រចះត្រចង់​នេះ​ក៏​អាស្រ័យ​ដោយ​មាន​កាល​ចូលរួម​ពី​ដៃគូរ​អភិវឌ្ឍន៍​នានា​ ដោយ​រួម​មាន​ ធ​គារ​ពិភពលោក​ អង្គការ​ GI2​ អា​ឡឺ​ម៉​ង់​ និង​អង្គការ​វឌ្ឍនភាព​ផង​ដែរ​ ។​ ទន្ទឹម​និង​លទ្ធផល​ជា​វិជ្ជមាន​ខាងលើ​លោក​ ក៏​បាន​ មាន​ប្រសាសន៍​ផ្តាំផ្ញើរ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​ខិតខំ​ត្រងត្រាប់​ចាប់​យក​នូវ​ចំណេះដឹង​បន្ថែម​ទៀត​ ពី​វគ្គ​បណ្តុះបណ្តាល​និង​សំណូមពរ​ឲ្យ​គ្រូ​ឧទ្ទេសនាម​ទាំងអស់​ត្រូវ​បញ្ចេញ​ឲ្យ​អស់ពី​សមត្ថភាព​ ដើម្បី​ឲ្យ​សិក្ខាកាម​បាន​យល់​ដឹង​គ្រប់ៗ​គ្នា​ ។
សូម​បញ្ជាក់​ថា​គំរោង​(LASED)​ ជា​គំរោង​មួយ​របស់រ​ជ​រដ្ឋាភិបាល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​គ្មាន​ដី​ពិតប្រាកដ​ គំរោង​និង​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​នូវ​ដី​សំរាប់​សាងសង់​លំនៅ​ដ្ឋា​ន​ និង​ សំរាប់​ប្រកប​របរ​កសិកម្ម​ ។​ ហើយ​គំរោង​នេះ​មានការ​ចូលរួម​ពី​ធនាគារពិភពលោក​ និង​អង្គការ​ GI2​ អា​ល្លឺ​ម៉​ង់​ ដែល​បច្ចុប្បន្ន​កំពុងធ្វើការ​សាកល្បង​ទៅ​លើ​ខេត្ត​ចំនួន​បី​ គឺ​កំពង់ចាម​ ក្រចេះ​ និង​កំពង់ធំ​ ៕