Wednesday, August 8, 2012

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញចុះសួរសុខទុក្ខយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន នៅស្រុកជាំក្សាន្ត និងស្រុកសង្កមថ្មី ក្នុងខេត្តព្រះវិហារ

 ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ
និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញចុះសួរសុខទុក្ខយុវជនស្ម័គ្រចិត្ត
សម្តេចតេជោ ហ៊ុន សែន នៅស្រុកជាំក្សាន្ត និងស្រុកសង្កមថ្មី ក្នុងខេត្តព្រះវិហារ

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក​ រួមដំណើរដោយឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាល ខេត្តព្រះវិហារ, ឯកឧត្តមឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត មេបញ្ជា ការកងពល ធំអន្តរាគមន៍លេខ៣ និងកងពលតូចលេខ៧.៨.៩ និងមន្រ្តីជំនាញបានអញ្ជើញចុះសួរសុខទុក្ខ ក្រុមយុវជនស្ម័គ្រចិត្តលេខ១១៧ ឈរជើងនៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត និងក្រុមលេខ១១៦ ឈរជើងនៅចំណុចក្រពើប្រាំ ក្នុង ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ក្នុងខេត្ត ព្រះវិហារ   

          ថ្លែងក្នុងឱកាសនេះ ឯកឧត្តម អ៊ុំ ម៉ារ៉ា និងឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភាបានកោតសរ សើរដល់ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ និងមន្រ្តីជំនាញដែលបានខិតខំ បំពេញភារកិច្ចវាស់វែង ដីជូនប្រជាពលរដ្ឋ សម្រេចបានលទ្ធផលគួរកត់សម្គាល់  ។ ឯកឧត្តមបញ្ជាក់ថា ការអនុវត្តន៍នយោបាយចាស់ សកម្មភាពថ្មី មិនត្រឹមតែលើកទឹកចិត្តដល់ប្រជា ពលរដ្ឋឱ្យមានលំហ្នឹង ក្នុងការជំរុញកំណើនផលិតកម្មកសិកម្មប៉ុណ្ណោះទេ តែនៅបានលើកកម្ពស់ តួនាទីយុវជននៅក្នុងសង្គមតាមរយៈការចុះអនុវត្តន៍ជាក់ស្តែងនៅមូលដ្ឋានទៀតផង។ ព្រោះថា ប្រជាពលរដ្ឋ សហគមន៍ មូលដ្ឋានជាប្រភពផ្តល់នូវបទពិសោធន៍ការងារ ផ្តើមពីនេះ នឹងបង្កើនបានសមត្ថភាពជំនាញ គុណធម៌ សីលធម៌ សម្រាប់អនាគតយុវជនផងដែរ    ឯកឧត្តមបានផ្តាំផ្ញើរ ដល់ក្រុមយុវជនស្ម័គ្រចិត្ត និងមន្រ្តីជំនាញឱ្យបន្តខិតខំបំពេញភារកិច្ច ដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ដើម្បីពន្លឿនការងារវាស់វែងដី ផ្តល់កម្មសិទ្ធបឋម ជូនប្រជាពលរដ្ឋ ឱ្យសម្រេចបានជោគជ័យក្នុងរយៈ ពេល៦ខែយ៉ាងយូរ តាមអនុសាសន៍ដ៍ ខ្ពង់ខ្ពស់របស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា  ។ ម្យ៉ាងទៀតក៍ត្រូវប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាសុខភាព​ ត្រូវប្រតិបត្តិអនាម័យ ល្អដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសវាងជម្ងឺឆ្លងផ្សេងៗ   
          ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគមួយ ចំនួនរួមមាន ត្រីខ០១កេសធំ, មី០១កេសធំ, ថវិកា០១លានរៀល ក្នុង០១ក្រុម និងថវិកា ១០ម៉ឺនរៀល សម្រាប់យុវជនម្នាក់ៗ ។ ជាមួយនេះសាលាខេត្តព្រះវិហារបានឧបត្ថម្ភការហ្វេ ០៥កញ្ចប់, ស្ករសរ០២គីឡូ, ទឹកសុទ្ធ១០  ធុង, ។ ឯកឧត្តម ឡុង សុវណ្ណ ឧបត្ថម្ភទឹកសុទ្ធ ១០យួរ, មន្ទីរ កសិកម្មទឹកឱរ៉ាល់១០កេស, មន្ទីរសង្គម កិច្ចឧបត្ថម្ភទឹកសុទ្ធ១០យួរ និងកងរាជ អាវុធហត្ថខេត្តឧបត្ថម្ភគ្រឿង ឧបភោគ-បរិភោគមួយចំនួន ។ បន្ទាប់មក ទៀត ឯកឧត្តមក៍ បានអញ្ជើញពិនិត្យមើលផ្ទាល់ទីកន្លែងស្នាក់នៅរបស់ក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ផងដែរ