Wednesday, August 8, 2012

លោក​ស្រី​គ្លីងតុន​ទទូច​អាហ្វ្រិក​ខាងត្បូង​ទទួល​យក​តួនាទី​នាំ​មុខ​

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក​ស្រី​ហ៊ីឡារីគ្លីងតុន​ កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ដល់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែល​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​នាំមុខ​របស់​ទ្វីប​ឲ្យ​សំដែង​តួនាទី​ដែល​មាន​ឥទ្ធិពល​ថែម​ទៀត​នៅក្នុង​បញ្ហា​អាហ្វ្រិក​ និង ​សាកល។
លោកស្រី​គ្លី​ង​តុ​ន ​និយាយ​នៅពេល​លោកស្រី​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​លោកស្រី​ម៉ែ​អេ​ន​កូ​អាណា ម៉ាសា​មេន​ថា​«យើង​កំពុង​ស្វែងរក​មធ្យោបាយ​ដើម្បី​បង្កើន និង ធ្វើ​ឲ្យ​ស៊ី​ជំរៅ​នូវ​ភាពជា​ដៃគូ​របស់​យើង​។ ប្រទេស​អាហ្វ្រិក​ខាងត្បូង​ត្រូវតែ​ផ្ដល់​ឲ្យ​បាន​ច្រើន​ដល់​បណ្ដា​ប្រទេស​ដែល​នៅ​សេសសល់​នៅក្នុង​ពិភពលោក​»​។​
​ ​«​នៅពេល​វិបត្តិ​និង​ឱកាស​កើតឡើង​មាន​បញ្ហា​ស្វិតស្វាញ​ដែល​យើង​ត្រូវតែ​រក​ផ្លូវ​ដោះស្រាយ​ជាមួយគ្នា​ចាប់ពី​ការ​សាយភាយ​នុយក្លេអ៊ែរ​ទៅដល់​ការប្រែប្រួល​ធាតុអាកាស​ វិបត្តិ​សន្តិសុខ​ សភាពការណ៍​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្កោ​ ឬ​ប្រទេស​ស៊ីរី​។​
​ ​ក្រសួង​ការ​បទេស​ជាន់ខ្ពស់​ម្នាក់​និយាយ​ថា លោកស្រី​គ្លី​ង​តុ​ន ​ស្ថិត​នៅក្នុង​ជើង​ទី​៦ នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ទ្វីបអាហ្វ្រិក​នោះ ចង់​ជំរុញ​ទឹកចិត្ត​ប្រទេស​អា​ហ្រិ​ក​ខាងត្បូង​ឲ្យ​សំដែង​តួនាទី កាន់​តែខ្លាំង និង​កាន់​តែ​មាន​ឥទ្ធិពល​នៅក្នុង​កិច្ចការ​សកល​។​
​ ​ប្រទេស​ទាំង​២​ទំនងជា​មាន​ទំនាស់​តិចតួច​លើ​បញ្ហា​ខ្លះ​ដូច​ជា​កា​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់ និង ជម្លោះ​នៅ​ប្រទេស​ស៊ី​រី និង លីបី។​
​ ​ប្រទេស​អា​ហ្រិ​ក​ខាងត្បូង​ដែល​បច្ចុប្បន្ន​អង្គុយ​កៅអី​តាម​វេន​មួយ​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នោះ​កាលពី​ខែ​មុន​បាន​បោះ​អនុប្បវាទ​ពី​ការបោះឆ្នោត​ស្ដីពី​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​ស៊ី​រី ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក និង បណ្ដា​ប្រទេស​អឺរ៉ុប​នោះ​៕
រឹទ្ធ​