Wednesday, August 8, 2012

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវលេខ៦២ ខេត្តកំពង់ធំ-ព្រះវិហារ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវលេខ៦២ ខេត្តកំពង់ធំ-ព្រះវិហារ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដោយ​មន្រ្តី​ជាន់​ខ្ពស់​ជា​ច្រើន​រូប បានអញ្ជើញជាអធិបតីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៦២ ប្រវែង១២៨គីឡូម៉ែត្រ ចាប់ពីថ្នល់បំបែកខេត្តកំពង់ធំឆ្ពោះទៅ​ទីរួម​​ខេត្ត ព្រះវិហារ ក្រោមជំនួយ ឥណទានរបស់ចិន។ នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូល​រួមពី​អគ្គ​រដ្ឋទូ​ចិនប្រចាំនៅកម្ពុជា និងប្រជាពលរដ្ឋ សិស្សានុសិស្ស យ៉ាងច្រើន កុះ​ករ​។ម្រោង​ស្តារ​ឡើង​វិញ​ នូវ​កំណាត់​ផ្លូវជាតិលេខ៦២នេះប្រើប្រាស់ថវិកាអស់ ៥២លានដុល្លា​អាមេរិក ក្រោមកម្ចី ឥណទាន ធនាគារ​អាហរ​ណ និហរណចិន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ​ ប្រជាមានិតចិនដែលសាង
សង់ដោយ ក្រុមហ៊ុនសៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេក​ទេស​ដោយ​​ក្រុមហ៊ុន​ក្វាង​ចូវ​ វ៉ាន់​អាន​ ចំណាយ​ រយៈពេល៤០ខែជាប្រភេទផ្លូវចាក់កៅស៊ូ ២ជាន់​(DBST) ​ក្នុង​នោះមាន​ស្ពាន១០​កន្លែង។​សមិទ្ធិផល​ថ្មីមួយនេះ វានឹងបម្រើ និងជំរុញ កំណើនសេដ្ឋកិច្ចសង្គមជាតិ ក្នុងការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ដែលមានសក្តានុពលខ្ពស់ នៃប្រទេសកម្ពុជា គឺប្រាសាទបុរាណនិងធនធាន​ធម្មជាតិ​  ម៉្យាង​វិញ​ទៀតផ្លូវ នេះ បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សដល់​ប្រជា​ពលរដ្ឋក្នុង​តំបន់​ធ្វើដំណើរ​និងដឹក​ជញ្ជូន​កសិផល​ផ្សេងៗ ពីខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្ត​ស្ទឹងត្រែងជាពិសេស​វិស័យ​ទេស​ចរណ៍​ នឹង​មាន​ការកើនឡើងផងដែរ៕