Wednesday, August 8, 2012

បទសម្ភាសន៍លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានវិទ្យាស្ថានពលរដ្ឋវិជ្ជា ជាមួយលោក សត្យា រក្ស ទូរទស្សន៍បាយ័ន ស្តីពី ចរឹតនយោបាយក្អេងក្អាង របស់គណបក្សប្រឆាំង

ថ្ងៃទី ០៦ ខែសីហាឆ្នាំ២០១២
លោកសត្យា រក្ស
សំណួរបន្ទាប់ពីគណបក្សប្រឆាំងនៅកម្ពុជា បង្កើតព្រឹត្តិការណ៍​មួយ​ គឺចលនា​ប្រជាធិប​តេយ្យ​​ដើម្បីសង្រ្គោះជាតិ​​របស់គេនោះ​​យើងឃើញថា ពួកគណបក្សប្រឆាំងនេះ គឺតែងតែយក​ឈ្មោះ​​ចលនានេះដើម្បីលើកតម្កើខ្លួនហើយបន្តុះ​បង្អាប់អ្នកដទៃ។តើរឹតអ្នកនយោបាយ​​​បែបនេះ លោកបណ្ឌិតយល់ឃើញយ៉ាងណា សូមជួយបំភ្លឺជូនជន​រួម​ជាតិរបស់យើង?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ​​ដូចបងប្អូនប្រជាពលរដ្ឋបានស្វែងយល់ជាច្រើនហើយថាគណបក្សប្រឆាំង នៅ​​​កម្ពុជា​នេះពុំមែនជាគណបក្សប្រឆាំងដែលមានឥរិយាបថប្រជាធិបតេយ្យដូចគណបក្សប្រឆាំង​​​នៅបណ្តាប្រទេសនានានៅលើសកលលោកនេះទេ។ ប៉ុន្តែគឺមាន​​លក្ខណៈសម្បត្តិជា​គណបក្សបង្ករឿង ដោយគ្មានមូលដ្ឋាននយោបាយក្នុងការធ្វើនយោបាយប្រកួតប្រជែង​ជាមួយ​នឹងគណបក្សដទៃទេ ជាពិសេសជាមួយគណបក្សគ្រប់គ្រងរដ្ឋាភិបាលនៅកម្ពុជាយើងនេះ យើងឃើញ​ថា ទាំងគណបក្សសម រង្ស៊ី ទាំងគណបក្ស កឹម សុខា គេគ្មានគោលនយោបាយ និងកម្មវិធី​នយោបាយទេ។ ហើយដោយសារតែគេគ្មាគំនិត គ្មានទស្សនៈវិស័យនយោបាយហ្នឹងហើយ បានជាគេ​ធ្វើនយោបាយគ្រាន់តែបន្លឺ​សម្លេង ហើយនិងធ្វើនយោបាយគ្រាន់តែដាក់ឈ្មោះឲ្យពិរោះ ហើយរបៀបនយោបាយរបស់គេហ្នឹង គឺជារបៀបនយោបាយទូងៗដូចស្គ ហើយស្គដែលគេ​វាយឲ្យលាន់សម្លេងទូងៗហ្នឹង គឺមានតែពីចរឹតទេ។ ចរឹតទីមួយ យកស្គទូងឲ្យ ដើម្បី​ពញ្ញាក់ស្មារតីប្រជាពលរដ្ឋ ញុះញង់អុចអាលប្រជាពលរដ្ឋឲ្យចងកំហឹងវណ្ណៈក្នុងសង្គម រវាង​អ្នកមាន និងអ្នកក្រ​ គឺគេគោះឲ្យមានកំហិង។ នយោបាយមួយទៀត គឺគេគោះឲ្យមានកំហឹជាតិនិយមរវាងកម្ពុជា និងបណ្តាប្រទេសជិតខាង ជាពិសេស​វៀតណាមញ្ចឹការបញ្ឆេះកំហឹទាំងពីរ ទាំងក្នុងប្រទេស និងក្រៅប្រទេសនេះ គឺគេពុំអាច​មានគំនិតជាការតាក់តែង​ ដើម្បីអភិវឌ្ឍសង្គមជាតិ ឬក៏សម្រាប់អធិបតេយ្យភាព បូរណភាព​ទឹកដីទេ ប៉ុន្តែគេចូលចិត្តប្រើពាក្យស្នេហាជាតិ ពាក្យអ្នកប្រជាធិបតេ្យរួបរួមគ្នាហ្នឹងឯង។ ប៉ុន្តែការពិត​ចរឹតលក្ខណៈ​ សារជាតិរបស់ពួកគេនេះមិនអាចរួមគ្នាបានទេ ដោយសារដូចអ្វីដែលបាន​បញ្ជាក់អំម្បាមិញ គឺដោយសារពួកគេគ្មានឆន្ទៈជាតិ គ្មានឆន្ទៈប្រជាធិបតេយ្យ គ្មានឆន្ទៈអភិវឌ្ឍ​សង្គមទេ​ ហើយនិងគ្មានឆន្ទៈ និងសមត្ថភាពចូលរួម គ្រប់ចលនានយោបាយ និន្នាការនយោ​បាយក្នុងការអភិវឌ្ឍសង្គមជាតិ​​ទេ។ គេមានតែសមត្ថភាពនៃការស្រែកបន្តុះ​​​បង្អាប់​ហើយបង្ករឿង សូម្បីតែសមត្ថភាពនៃការរួបរួមគ្នាហ្នឹងក៏គ្មានផង​ កុំនិយាយដល់ទូទាំងប្រទេស នេះហើយគឺជាចំណុចខ្សោយរបស់គណបក្សសម រង្ស៊ី និង គណបក្ស កឹម សុខា។ បើយើងគិតពីបរាជ័យភាព របស់គណបក្សទាំងពីរនេះ ក្នុងការរួបរួមគ្នា​ហ្នឹង វាពីរដងហើយ ហើយឥលូវនេះ យើងឃើញថាជាលើកទីបី ដែលយើងកំពុងតែឃើញ​សញ្ញានៃការប្រេះស្រាំហ្នឹង កំពុងតែកើតមានជាបន្តបន្ទាប់ ថ្វីត្បិតតែពួកគេបំពងសម្លេង ដើម្បី​​ បិតបាំងនូវការបែកបាក់ផ្ទៃក្នុងរបស់គេយ៉ាងណាក្តី
លោកសត្យា រក្ស
សំណួរសូមលោក​បណ្ឌិតជួយបញ្ជាក់អំពីចរឹតរបស់គណបក្សប្រឆាំងនៅកម្ពុជា និងចរឹត​​គណបក្ស​​ប្រឆាំង​នៅបណ្តាប្រទេសប្រជាធិបតេយ្យយើងឃើញថា ដូចជានៅសហរដ្ឋអាមេរិក ក៏គេមានគណបក្សប្រឆាំង​ហើយ និងគណបក្សកាន់អំណាចដូចគ្នាដែរ ក៏ប៉ុន្តែជាទូទៅយើងឃើញថា​​គណ​បក្សទាំងពីរនៅសហរដ្ឋអាមេរិកនេះមានការបណ្តំ បន្សងគ្នា។ ជួនកាលគណបក្សប្រឆាំងឡើងដឹកនាំប្រទេស ​ហើយគណបក្សដែលដឹកនាំប្រទេសហ្នឹង គឺក្លាយជាគណបក្សប្រឆាំងវិញ បើយើងធៀបមកកម្ពុជាយើងឃើញថា គណបក្សប្រឆាំងនៅកម្ពុជា​​​នេះ គឺបានតស៊ូមតិអស់រយៈពេល បី បួន អាណត្តិមកហើយ យើង​ឃើញថា បែរទៅជាគណបក្សប្រឆាំងហ្នឹងកាន់តែថយចុះនូវសម្លេងគាំទ្រ​​ តើភាព​ខុសគ្នានេះបណ្តាលមកពីមូលហេតុ​​អ្វីដែរទៅ​?​
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយទីមួយ ស្ថានភាពនៅកម្ពុជា ហើយនិងសមត្ថភាពនយោបាយរប​ស់គណបក្ស​ប្រឆាំងនៅកម្ពុជា គឺប្រជាពលរដ្ឋមិនទទួលយកឲ្យគណបក្សប្រឆាំងមកកាន់អំណាចទេ។ ខុស​គ្នានឹងគណបក្សប្រឆាំងនៅបណ្តាប្រទេសនានា ខុសគ្នានៅត្រង់ថា គណបក្សប្រឆាំងនៅ​អាមេរិក គណបក្សប្រឆាំងនៅអាល្លឺម៉ង់ នៅបារាំង។ ឧទាហរណ៍ដូចនៅ អាមេរិកបច្ចុប្បន្ននេះ​គណបក្សប្រឆាំងនេះគឺ គណបក្សសាធារណរដ្ឋ ហើយនៅបារាំង នៅអាល្លឺម៉ង់ គណបក្សផ្សេងអីចឹងទៅ។ ឯ​នៅកម្ពុជា គណបក្សប្រឆាំងគឺ សម រង្ស៊ី កឹម សុខា ប៉ុន្តែខុសគ្នានៅត្រង់ថា បើយើងចង់ទៅរក​គោលនយោបាយ និងកម្មវិធីនយោបាយរ​បស់គណបក្សសាធារណរដ្ឋ នៅអាមេរិក​ ​យើងចង់​រក​ពេល​ណាក៏បានដែរ គេមានកម្មវិធីនយោបាយរប​ស់គេច្បាស់លាស់ណាស់ តែងាកមក​គណបក្សសម រង្ស៊ី និងគណបក្សកឹម សុខា ទៅរកមើលគឺគ្មាន​​មួយសន្លឹកទេ តែបើស្តាប់សម្លេងគឺសម្បូរវិញ ហើយ​សម្លេង​នោះគឺដឹងតែពីសម្លេងជេរ​​​ត្រង់នេះហើយ​​ដែលជា​​ការខុសគ្នា​​ គឺវាខុសគ្នាត្រង់រឹតនយោបាយហ្នឹងឯង គឺខុសគ្នាដូចមេឃនិង​ដី​ហើយសមត្ថភាពនយោបាយហ្នឹង វាអត់មាននិយាយពីកម្មវិធីនយោបាយរបស់ខ្លួនទេ សូម្បីតែ​ការងារ គណបក្សប្រឆាំង ខ្ញុំលើកនៅអាមេរិកទៅចុះ កុំថា អាល្លឺម៉ង់ បារាំង ក្រែងគេមិន​ចូលចិត្ត​​​អឺ​រ៉ុប​​ ​ឥឡូនៅអាមេរិក ព្រោះគេមួយម៉ាត់ណាក៏អាមេរិកដែរ បើយើង​​មើលសមាជិករដ្ឋសភា​សមាជិកព្រឹទ្ធសភា របស់គណបក្សសាធារណរដ្ឋ  ដែលជាគណបក្សប្រឆាំងហ្នឹង សួរថាតើគេទំនេរដូចពួក​គណបក្សប្រឆាំងនៅកម្ពុជាឬទេ?​ គេទៅធ្វើនយោបាយអាវ៉ាសែទេ?​ គឺគេធ្វើការសភា ហើយការងារសភារបស់គេមានពីរ​ប្រភេទ គឺការងារសភាក្នុងក្របខណ្ឌជាព្រឹទ្ធសភា និងការងារសភាក្នុងក្របខណ្ឌជាសភា​តំណាង​រាស្ត្រ ហើយការងារគេរវល់ណាស់ គេគ្មានពេលធ្វើនយោបាយអាឡិ​អាឡក់អាវ៉ាសែ និងគ្មានពេលទៅស្រែករញ៉េរញ៉ៃនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទេ ព្រោះគេតាក់តែងគំនិត គេធ្វើ​ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។ ឯ កឹម សុខា វិញទំនាក់ទំនងដែរ តែទំនាក់​ទំនងទៅញុះញង់​គេឲ្យធ្វើនយោបាយអាវ៉ាសែ ពួកគេ​​ទៅជួបប្រជាពលរដ្ឋហ្នឹង គឺមិន​មែននិយាយអំពីកិច្ចការសភាដែលគណបក្សគេធ្វើទេ គឺគេទៅញុះញង់ប្រជាពលរដ្ឋឲ្យស្រែកអាឡេ​អាឡូ ដើម្បីយកមកផ្សាយនៅវិទ្យុ។
ឯ សម រង្ស៊ី វិញ​ការងារសភាអត់ធ្វើទេ គិតតែពីរកវិធី​យ៉ាងណា វាយប្រហាររដ្ឋាភិបាល ហើយជួនកាគ្រាន់តែពិធីបុណ្យកឋិន ឬក៏ធ្វើស្អី ខ្លួនក៏បង្កើត​រឿងទៅ ទាំង សម រង្ស៊ី ទាំង កឹម សុខា បើទ្រឹស្តីរូបវិទ្យាគេហៅថា អុបទិច បំភ័ន្ត​ភ្នែក​ បើនយោបាយ​គេហៅថា ធ្វើនយោបាយបំភ័ន្តប្រជាពលរដ្ឋ។ នយោបាយបំភ័ន្ត​​ហ្នឹង គឺគេចង់បំភ័ន្តឲ្យយើងមើលឃើញ​ថាពួកគេប្រឆាំងស្រួចស្រាវ ប៉ុន្តែនៅក្នុងប្រជាធិបតេយ្យ ពាក្យប្រឆាំងគេមិនមែនធ្វើដូច កឹម សុខា និង សម​ រង្ស៊ី ទេ។ ប្រឆាំងក្នុងន័យប្រជាធិបតេយ្យ បានន័យថា គេគិត គេគូ ថាតើ​គណបក្សគេមានគោលគំនិតអីខ្លះ?​ ចំពោះបរិបទនានាក្នុងវិស័យសង្គម ហើយគេអាចយកទៅ​ពិនិត្យហេតុអ្វី​​បានជានៅក្នុងសង្គមមានបញ្ហា?​​។ ខ្ញុំលើកឧទាហរណ៍នៅអាមេរិក ហេតុអីបានជា​គណបក្ស​សាធារណរដ្ឋ គណបក្សប្រជាធិបតេយ្យ នយោបាយការបរទេសរបស់គេខុសគ្នា​​​គឺ ដោយសារ​នយោបាយពីរហ្នឹង វាមានគោលជំហខុសគ្នា គឹឥទ្ធិពលអាមេរិកជាមហាអំណាចតាម​បែប​សាធារណរដ្ឋផ្សេង តាមបែបគណបក្សប្រជាធិបតេយ្យផ្សឹង។ ប៉ុន្តែពីរហ្នឹង អត់យកគ្នាជា​សត្រូវនោះទេ គ្រាន់តែគេបង្ហាញថា នយោបាយការបរទេស ដើម្បីលើកស្ទួយឥទ្ធិពលប្រទេសមហា​អំណាច​​ ដោយក្នុងនយោ​បាយបច្ចុប្បន្ន​ ខាងសាធារណរដ្ឋចង់ធ្វើអញ្ចេះ ពួកប្រជាធិបតេយ្យចង់ធ្វើអញ្ចុះ។ ចំណែកសម រង្ស៊ី កឹម សុខា​ អត់ទេ មានតែថា រដ្ឋាភិបាលធ្វើខុស គណបក្សប្រជាជនធ្វើ​ខុស ចំណែកខ្លួនឯងដែថាខ្លួនត្រូវ ឬក៏មានតែគំនិតហ្នឹង តើគំនិត​​អី?​ គឺអត់មាន ដើម្បីដោះស្រាយបញ្ហាសង្គម ឧទាហរណ៍បញ្ហាដីធ្លី គណបក្សប្រជាជនគេ​មាន​គោលនយោបាយ រដ្ឋាភិបាលគេមានវិធានជាក់ស្តែងផ្សេងៗទៀត ដើម្បីអនុវត្តឲ្យត្រូវនឹង​កំរិត​ជាក់ស្តែងដែលកើតមាន។ចំណែក សម រង្ស៊ី អត់ទេ គឺគាត់បញ្ជូនលោកប្រុស លោកស្រីទៅធ្វើតួឯកនៅកន្លែង​មានរឿងទំនាស់ដីធ្លីទៅវិញ សួរថា បើសិនជាអ្នកឯងវិញ​ ទំនាស់ដីធ្លីនៅទីណាមួយ អ្នកធ្វើយ៉ាង​ម៉េច?​ ឥលូវយើងនិយាយអំពីបឹងកក់ អ្នកនឹងយករឿងនេះទៅជជែក​ក្នុងសភាដោយវិធីណា?​ គឺអត់ទេ គេអត់ប្រើសភាក្នុងការងារសភាទេ គេយកលុយសភាយកមក​ធ្វើអីផ្សេង ដោយប្រើប្រព័ន្ធផ្សព្វផ្សាយ។ ឧទាហរណ៍ប្រព័ន្ធផ្សព្វផ្សាយណា ដែលបម្រើឲ្យ​ឆន្ទៈនៃការញុះញង់ អុចអាលគឺគេបំពងសម្លេងយកតែម្តង នេះមិនមែនជានយោបាយទេ​ រឿងបែបនេះកូនក្មេងក៏វាចេះធ្វើដែ គឺនៅពេលដែលវាឈ្លោះគ្នាវាអុចអាលវាប្រាប់ម៉ែវា ថាអានេះអាក្រក់​អានោះអាក្រក់។ អញ្ចឹង​​មាយាទរបស់គណបក្សប្រឆាំង គឺជានយោបាយកូនក្មេងអាឡិក​​អាឡក់ ដែលគ្មានសមត្ថភាព
 តាមធម្មតា គណបក្សប្រឆាំង គឺគេត្រូវរវល់ច្រើនជាងគណបក្ស​ដឹកនាំរដ្ឋាភិបាល ដោយសារអ្វី?​ គឺគណបក្សប្រឆាំងរវល់នឹងការគិត ដើម្បីតាក់តែងនូវគំនិត​រីគណបក្សដឹកនាំរដ្ឋាភិបាល គេរវល់មួយបែបផ្សេង គឺរវល់អំពីការប្រតិបត្តិ ពីព្រោះគេចង់​ដឹង​ថាតើការប្រតិបត្តិហ្នឹង គេអាចធ្វើឲ្យបានសម្រេចប៉ុន្មានភាគរយ?​ រំកិលទៅរកអតិបរិមាយ៉ាង​ណា​?​ ហើយគេរវល់នឹងពិនិត្យមើល តើវាមានភាពអសកម្ម នៅក្នុងរចនាសម្ព័ន្ធប្រតិបត្តិ​របស់​រដ្ឋាភិបាលអ្វីខ្លះ?​ នេះជា​​ការរវល់របស់រដ្ឋាភិបាល ​និងគណបក្សដឹកនាំរដ្ឋាភិបាល ពីព្រោះរវាង​គណបក្សដឹកនាំរដ្ឋាភិបាល និងរដ្ឋាភិបាលផ្ទាល់គឺមានទំនាក់ទំនងគ្នា។
ជាទូទៅនៅបណ្តាប្រទេសណាក៏ដោយ​គេ​អត់រវល់នឹងការប្រតិបត្តិទេ ប៉ុន្តែគេត្រូរវល់ក្នុងការស្វែងយល់អំពីបរិបទសង្គមដែលកើតមាន​ដើម្បីគេយកមូលដ្ឋាននៃបញ្ហានោះ យកមកសិក្សាបង្កើតបានជាគោលគំនិតនយោបាយរបស់​គេ ទៅតតាំងជាមួយគោលគំនិតនយោបាយគណបក្សដឹកនាំរដ្ឋាភិបាល ប៉ុន្តែយើងមើលតំណាងរាស្ត្រគណបក្សប្រឆាំងសព្វថ្ងៃហ្នឹងគឺអត់មានធ្វើអ្វីទេ តំណាងរាស្ត្ររបស់ សម រង្ស៊ី មាន ២៦ នាក់ ក្នុង ២៦ នាក់ ហ្នឹង តើ​មានបែងចែកតំណាងរាស្ត្រណា ត្រូវយកចិត្តទុកដាក់លើការងារនយោបាយផ្សេងៗឬទេគឺអត់មានទេឧទាហរណ៍​នយោបាយកសិកម្ម តំណាងរាស្ត្រម្នាក់ទៀត​​ ត្រូវយកចិត្តទុកដាក់ទៅនឹងនយោបាយ​​សន្តិសុខ​ជាតិ អ្នកតំណាងរាស្ត្រម្នាក់ទៀត ត្រូវយកចិត្តទុកដាក់ ឬ ទទួលបន្ទុក​​នយោបាយឧស្សា​ហកម្ម និងថាមពល​ អ្នកតំណាងរាស្ត្រម្នាក់ទៀត ត្រូវយកចិត្តទុកដាក់ ចំពោះនយោបាយ​សេដ្ឋកិច្ច មួយទៀត នយោបាយពាណិជ្ជកម្ម ។ល។គឺអត់មានទេ អញ្ចឹ ២៦ នាក់ហ្នឹង វាត្រូវតែបែងចែក​ឲ្យមាន​ការទទួលខុសត្រូ​វ តែគណបក្ស សម រង្ស៊ី ដែលមានអសនៈ ២៦ គ្មានបែងចែក​ការងារទេ ដូច្នេះហើយ តើមានសមត្ថភាពឯណា ទៅថាក្រសួងកសិកម្មធ្វើអត់ត្រូវ មានសមត្ថ​ភាពឯណាទៅថា ក្រសួងដែនដីនគររូបនីយកម្មធ្វើអត់ត្រូវ មានសមត្ថភាពឯណាទៅចាត់ទុក​ថា ក្រសួងហិរញ្ញវត្ថុអនុវត្តអត់សមស្រប វាអត់ ពីព្រោះខ្លួនឯង អត់មានការងារនយោ​បាយជាក់លាក់ដើម្បីធ្វើទេ អញ្ចឹមានតែស្រែកទៅ ស្រែកតាមប្រជាពលរដ្ឋ តាមតៀកាហ្វេហ្នឹងទៅ។ ​ប្រជាពលរដ្ឋនិយាយយ៉ាងម៉េច ឬ វិទ្យុណាគេនិយាយយ៉ាងម៉េចខ្លួនឯងស្រែកបន្ទតាម ហើយចុង​ក្រោយថា រដ្ឋាភិបាលអាក្រក់អញ្ចេះ អាក្រក់អញ្ចុះ តែខ្លួ​នឯងអត់ឃើញធ្វើអីទាំងអស់ ខ្ញុំធ្លាប់ឃើញតំណាងរាស្ត្រគណបក្សប្រឆាំង នៅបណ្តាប្រទេស​ដទៃ​ទៀត គេ​រវល់ណាស់ ហើយតំណាងរាស្ត្រគណបក្សប្រឆាំងយើងនេះ​ មានពេលធ្វើនយោបាយ​អាវ៉ាសែ ដូចបននយោបាយរបស់ កឹម សុខា ៣ នាក់ ដែលធ្វើជាតំណាងរាស្ត្រ គឺធ្វើនយោបាយ​អាវ៉ាសែ តែម្តង សូម្បីតែភាសានិយាយ គួរតែហៅពួកនេះថាជាអ្នកនយោបាយ យូកូ ពីព្រោះ​​បើភាសានិយាយ​​របស់ពួកគាត់គឺយូកូសុទ្ធតែម្តង។
 យើងមើល​បន​នយោបាយម្នាក់របស់ កឹម សុខា មកពីអាមេរិក គឺបែបយូកូមកពីអាមេរិក​​ទៅ បន​នយោ​បាយម្នាក់ទៀតមកពីបារាំង គឺបែបយូកូមកពីបារាំងទៅ​ តែរបស់ល្អនៅអាមេរិក​របស់ល្អនៅបារាំង ពួកគេអត់នាំយកមកទេ ​​នៅទីនោះគឺមាន​ចំណុចល្អរបស់គេចំណុចត្រឹមត្រូវរបស់គេ តែវាអភ័ព្វត្រង់បននយោបាយរបស់ កឹម សុខា យកភាព​យូកូនៅអឺរ៉ុប យកមកដាក់នៅកម្ពុជា ឯបននយោបាយ កឹម សុខា ម្នាក់ទៀតនៅអាមេរិក​ ធ្វើរបៀបយូកូនៅអាមេរិក​តែម្តង ពួកគេមិនព្រមយកគំរូដែលល្អនៅអាមេរិក គំរូដែលល្អនៅបារាំងមកទេ គឺមានតែមក​ភូត បោកប្រាស់ប្រជាពលរដ្ឋទៅវិញ
លោកសត្យា រក្ស
សំណួរ បននយោបាយរបស់ សម រង្ស៊ី និងបននយោបាយរបស់ កឹម សុខា បានអះអាងថាការដែលរដ្ឋាភិបាលមិនអនុញ្ញាត្តិឲ្យ សម រង្ស៊ី ចូលស្រុកដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត​​ឆ្នាំ២០១៣ គឺដោយសារតែ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្លាចប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ។ ជុំវិញការអះអាងនេះសម្រាប់លោកបណ្ឌិត តើលោកយល់ឃើញយ៉ាងម៉េច​​?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ទាំងនេះគឺជានយោបាយបំភ័ន្តភ្នែកប្រជាពលរដ្ឋដើម្បីកុំឲ្យប្រជាពលរដ្ឋមើលឃើញការពិត។ រឿងពិតរបស់លោក សម រង្ស៊ីគឺមិនមែនជារឿងនយោបាយ ហើយក៏មិនមែនជារឿងជាតិនិយមនោះទេរឿងដែលលោក សម រង្ស៊ីទៅដកតម្រុយបង្គោលព្រំដែន គឺជារឿងរបស់គាត់ដែលចង់ទាញប្រជាប្រិយភាព​​​នយោបាយសម្រាប់បក្សរបស់គាត់ និងសម្រាប់ខ្លួនគាត់ផ្ទាល់គឺមិនមែនជារឿងនយោបាយរបស់ប្រទេសជាតិទេដូច្នេះទង្វើរបស់លោក សម រង្ស៊ីត្រូវជួបនូវការទទួលខុសត្រូវចំពោះមុខច្បាប់។ ហើយការទទួលខុសត្រូវនេះមិនមែនសំដៅទៅលើសំណងរដ្ឋប្បវេណីចំពោះបង្គោលដែលគេដាំ ហើយត្រូវគាត់ដកចេញនោះទេ​​ ព្រោះនៅក្នុងរូបភាពជាមេដឹកនាំនយោបាយម្នាក់ដែលធ្វើនយោបាយអាវ៉ាសែ របៀបនេះគឺជះឥទ្ធិពល​​ដល់ប្រជាពលរដ្ឋដ៏ទៃទៀតនិងបង្កចលាចលនិងគំរូអាក្រក់ដល់អ្នកផ្សេង។ បើ សម រង្ស៊ី អាចដកបានអញ្ចឹងនរណាក៏អាចដកបានដែរ។ ដូចនេះ គឺវាមិនមែនជារឿងនៃតម្លៃបង្គោលនោះទេ តែវាជារឿងនៃវិធានដោះស្រាយនយោបាយក្នុងការធានាការពារ​​អធិបតេយ្យភាពនិងការកំណត់ខ្សែរបន្ទាត់ព្រំដែន។ ក្នុងតួនាទី សម រង្ស៊ី ជាតំណាងរាស្ត្រគឺនៅ​​ពេលដែលគាត់ទៅឃើញទិដ្ឋភាពជាក់ស្តែងគាត់អាចយកបញ្ហានេះមកបំភ្លឺនៅរដ្ឋសភាដើម្បីជជែក​​ជាមួយរដ្ឋាភិបាលពាក់ព័ន្ធក្នុងរឿងព្រំដែនដើម្បីបំភ្លឺ​​​​​​​​ប៉ុន្តែ គាត់អត់ព្រមធ្វើអញ្ចឹងការដែលគាត់ប្រព្រឹត្តិកន្លងមកនោះ គឺមិនមែនជានយោបាយដើម្បីជាតិទេ តែជារឿងនយោបាយរបស់គាត់ ហើយគាត់បានប្រព្រឹត្តិ​​ល្មើសនឹងច្បាប់ដូច្នេះគាត់ត្រូវទទួលខុសត្រូវ
ចំណុចមួយទៀតគឺ នៅពេលដែលគាត់ក្លាយជាទណ្ឌិតពាក់ព័ន្ធនឹងទង្វើខុសច្បាប់ គាត់បែរជាខំបំភ័ន្តប្រជាពលរដ្ឋថាគាត់ជាប់គុគដោយសាររឿងជាតិទៅវិញប៉ុន្តែគ្មាននរណាគេជឿគាត់ទេ។​​ រហូតមកដល់ពេលនេះគឺ២ ទៅ៣ឆ្នាំហើយ ហើយបរទេសក៏គេខ្ពើម​​ស្តាប់គាត់ដែរ​​​គាត់តែងតែសន្យាថា អាមេរិកនឹងដាក់សម្ពាធមកលើកម្ពុជាដើម្បីយក សម រង្ស៊ី មកវិញដូច្នេះភាសាបោកប្រាស់​​នេះត្រូវបានគេខ្ពើមទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ
ឥឡូវនេះពួកបក្សប្រឆាំងគេលែងប្រើភាសាថា សម រង្ស៊ី ជាប់គុគដោយសារស្នេហាជាតិ​​ដូចមុនហើយ គេប្រើភាសាថ្មីទៀត​​​ថាដើម្បីឲ្យការបោះឆ្នោតមួយមានប្រជាធិបតេយ្យទាល់តែឲ្យប្រធានបក្សប្រឆាំងមកនិងលើកទៀតថា បើគ្មានប្រធានបក្សប្រឆាំងមកទេ គ្មានប្រជាធិបតេយ្យ​​ទេ។ ថ្មីៗនេះ គេបានលេងល្បែងមួយទៀត ដើម្បីបំភ័ន្តប្រជាពលរដ្ឋដោយចោទប្រកាន់ថា គណបក្សដឹកនាំរដ្ឋាភិបាលជាពិសេសសម្តេចប្រមុខរដ្ឋាភិបាល ខ្លាចរអា នឹងប្រជាប្រិយភាពរបស់ សម រង្ស៊ីគឺគេបំភ័ន្តរឿងជាបន្តបន្ទាប់
លោក សម រង្ស៊ី គាត់គ្មានប្រជាប្រិយភាពទេ។ ប្រជាប្រិយភាពរបស់ សម រង្ស៊ី នៅពេល​​នេះ មិនស្មើនឹងប្រជាប្រិយភាពនៅពេលដែលគាត់នៅជាមួយនឹងហ៊ុនស៊ីនប៉ិចកាលនៅជា​​មួយ​​សម្តេចក្រុមព្រះ ទេ។ ពេលនោះប្រជាពលរដ្ឋនៅភ្នំពេញ និងអាជីវករអូឡាំពិកនៅភ្នំពេញ​​បានឲ្យតម្លៃលោក សម រង្ស៊ី ជាងសម្តេចក្រុមព្រះទៅទៀត​​ ប៉ុន្តែក្រោយមកសម រង្ស៊ីមិនអាចយក​​សម្លេងគាំទ្រពីអ្នក អូឡាំពិកបានទៀតទេ។ សូម្បីតែសម្លេងក្រុមប្រឹក្សាឃុំ សង្កាត់ ក៏អត់បានដែរ ដូច្នេះប្រជាប្រិយភាពរបស់ សម រង្ស៊ី គឺធ្លាក់ខ្លាំងណាស់។ អញ្ចឹងឯណាទៅដែលចាត់ទុកថាគណបក្សប្រជាជនខ្លាចប្រជាប្រិយភាពលោក សមរង្ស៊ី​​​ ?​ សូម្បីតែ លោក កឹម សុខាក៏និយាយថា សម រង្ស៊ី បាត់ប្រជាប្រិយភាពដែរ។ ដូច្នេះ ទោះបីជាពួកគេលេងនយោបាយបំភ័ន្ត​​ប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏គ្មានប្រសិទ្ធិភាពដែរ ពីព្រោះកម្រិតរីកចម្រើនជាក់ស្តែងរបស់កម្ពុជាមកដល់ពេលនេះ គឺប្រជាពលរដ្ឋកំពុងតែសកម្មក្នុងការស្វែងរកជីវភាព​​ឲ្យកាន់តែធូរធារជាលំដាប់ហើយរាជរដ្ឋាភិបាល កំពុងរៀបចំនូវបរិស្ថានសង្គមទូទៅមួយ​​ដើម្បីភាពសុខក្សេម្ភក្សាន្តទាំងអស់គ្នាគ្រប់និន្នាការនយោបាយ
សរុបសេចក្តីទៅ រាល់ការបោះឆ្នោតរដ្ឋសភា រៀងរាល់៥ឆ្នាំម្តងកន្លងមកលោក សម រង្ស៊ី មិនដែលធ្វើអ្វីបានសម្រាប់ប្រជាពលរដ្ឋទេគឺមានតែការបង្ករឿង និងរត់ទៅក្រៅប្រទេសហើយនៅពេលដែលលោក សម រង្ស៊ី រត់ទៅក្រៅគឺគណបក្សនេះលែងទៅមុខ។ តើដោយសារអ្វី​?​ ពីព្រោះគណបក្សនេះជាគណបក្សដែលរស់ដោយសារដង្ហើមរបស់លោក សម រង្ស៊ីដូច្នេះបើពួកគេ​​នៅតែមិនពង្រឹងគណបក្សនេះទេ​​ ពួកគេនឹងធ្លាក់ដុនដាប​​
លោកសត្យា រក្ស
សំណួរក្រោយពេលដែលគណបក្ស កឹម សុខា និងគណបក្ស សម រង្ស៊ី បង្កើតបាននូវសំបក​​​ចលនា​​ប្រជាធិបតេយ្យសង្គ្រោះនេះមក ពួកគេបានដើរបោកប្រាស់ប្រជាពលរដ្ឋ​​ថាពួកគេ​​​បាន​​​ប្រមូលអ្នកវីរៈជនមកជុំគ្នាអស់ហើយ​​ដើម្បីរួមគ្នាយកឈ្នះគណបក្សផ្សេងតើការលើក​​ឡើង​​​បែបនេះវាដូចការអះអាងរបស់បននយោបាយប្រឆាំងទាំងនោះឬទេ​?​​
លោកបណ្ឌិតឈឹម ផលវរុណ
ចម្លើយ៖ ការលើកឡើងរបស់ពួកគេថាជាការប្រមូលពួកវីរៈជននោះតើវីរៈជនទាំងនោះ​​ជា​​អ្វី​?​ ធ្លាប់បានធ្វើអ្វីខ្លះ​?​ តើពួកគេបានអភិវឌ្ឍស្អីខ្លះ?​ លើកជាឧទាហរណ៍ប្រាប់ប្រជាពលរដ្ឋទៅ តែកុំភូតហើយសូមបងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការពិសេសបងប្អូនប្រជាពលរដ្ឋដែលធ្លាប់គាំទ្រ កឹម សុខា និង សម រង្ស៊ី តាមដានមើលទៅថាតើអ្វីដែលកម្មវិធីយើង​​លើកមកនេះជាការពិតឬទេ​? បើសិនជាពិតមែនឬក៏នៅមានមន្ទិល សូមតាមដានមើលឥរិយាបថរបស់ លោក កឹម សុខា និងលោក សម រង្ស៊ីបន្តទៀតមើលថាតើ សម្ព័ន្ធភាពដែលទើបបង្កើតបានជាស្រោមមួយ​​ហៅថាប្រជាធិបតេយ្យសង្គ្រោះជាតិហើយដាក់អង្គធាតុពីរនោះចូលក្នុងស្រោមនោះ តើនឹងអាចបំលែងជាស្រោមគណបក្សបាននៅពេលណា​?​ ហើយរបស់ដែលធ្លាប់សន្យា​​ជាច្រើនដងមកហើយនោះតើគេអាចបំពេញបំណងបងប្អូនបានដែរឬទេ​?​ ហើយពាក្យដែលគេនិយាយថាគិតជាតិនោះ តើជាការពិតឬក៏ពួក​​គេគិតពីប្រយោជន៍ផ្ទាល់ខ្លួនក្នុងការបែងចែកតួនាទីនៅក្នុងស្រោមថ្មីនោះ​?​ កម្មវិធីយើងនឹងបំភ្លឺ​​ជូនបងប្អូនជាបន្តបន្ទាប់ដើម្បីជាការដឹងការយល់ដើម្បីពិចារណាសម្រេចខ្លួនឯង​​
សម្រង់ព័ត៌មាន លោក នូ សាវុធឌី