Friday, October 5, 2012

រាជរដ្ឋាភិបាល​ប្រគល់​ដី​ជូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ទោះ​កាន់​គណបក្ស​នយោបាយ​ណា​ក៏​ដោយ​

​ខេត្ដស្វាយរៀង​ ៖​ ប្រមុខ​នៃ​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​តុលា​ បាន​ថ្លែង​បញ្ជាក់​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​សំណេះសំណាល​ និង​បែងចែក​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាស​ ហែក​ ខេត្ដស្វាយរៀង​ថា​ ការ​វាស់វែង​ដី​ ធ្លី​ជូន​ប្រជាពលរដ្ឋ​ ហើយ​ទោះបី​ប្រជា​ ពលរដ្ឋ​កាន់​បក្ស​ណា​ក៏​ដោយ​ គឺ​មិន​ខ្វល់​ ទេ​ រាជរដ្ឋាភិបាល​ដឹង​តែ​ប្រគល់​ដី​ឱ្យ​ ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ ។​
​នៅ​ក្នុង​ពិធី​សំណេះសំណាល​និង​ផ្ដល់​ បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ខាងលើ​ នេះ​ សម្ដេច​មាន​ប្រសាសន៍​ថា​ ដី​ដែល​ ឈូស​ឆាយ​ មិន​ទាន់​ឈូស​ឆាយ​ និង​ដើម​ ឈើ​ទើប​ដាំ​ថ្មី​ ត្រូវ​ប្រគល់​ត្រឡប់​មក​វិញ​ ទុក​ឱ្យ​ប្រជាពលរដ្ឋ​ដើម្បី​កុំឱ្យ​ប្រជា​ពល​ រដ្ឋ​នាំ​គ្នា​ទៅ​ប៉ះពាល់​ដី​របស់​ក្រុមហ៊ុន​ តទៅ​ទៀត​ ក្នុង​នោះ​ក៏​ត្រូវ​ស្វែងរក​អត្ដ​ សញ្ញាណ​ដី​ដែល​បាន​កាន់កាប់​ជា​មុន​ វាស់វែង​បន្ថែម​ឱ្យ​ប្រជាពលរដ្ឋ​។​ ការ​ វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​គឺ​មិនមែន​ បក្ស​ដទៃ​មិន​ឱ្យ​នោះ​ទេ​ ប៉ុន្ដែ​ទោះបី​ប្រជា​ ពលរដ្ឋ​ណា​កាន់​គណបក្ស​នយោបាយ​ណា​ ក៏​ដោយ​ ក៏​ប្រគល់​ដី​ឱ្យ​ពួក​គាត់​ដែរ​ ។​
​សម្ដេច​ថ្លែង​បញ្ជាក់​ថា​ ការ​ចុះ​មក​ សំណេះសំណាល​ និង​ប្រគល់​បណ្ណ​កម្ម​ សិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ​ គឺ​ មិនមែន​មក​ក្នុង​នាម​គណបក្ស​ប្រជាជន​ កម្ពុជា​នោះ​ទេ​ គឺ​មក​ក្នុង​នាម​នាយក​រដ្ឋ​ មន្ដ្រី​ដើម្បី​កាត់ក្ដី​ជូន​ប្រជាពលរដ្ឋ​។​ សម្ដេច​បន្ដ​ទៀត​ថា​ ថ្ងៃនេះ​ចែក​ជូន​បាន​ មួយ​ចំនួន​នៅ​សល់​មួយ​ចំនួន​ទៀត​ មិន​ មែន​បញ្ចប់​ត្រឹមហ្នឹង​នោះ​ទេ​ គឺ​ត្រូវ​បន្ដ​ ចែក​ជូន​ទៅ​ដល់​ឃុំ​ដទៃ​ទៀត​ ដែល​មាន​ បញ្ហា​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ដី​សម្បទាន​ សេដ្ឋកិច្ច​។​
​នៅ​ក្នុង​ពិធី​នោះ​ សម្ដេច​តេ​ជោ​បាន​ ប្រកាស​កាត់​ដី​ពី​ក្រុមហ៊ុន​អាន​ម៉ារ​ឌី​ ១.៥០០​ហិ​កតា​ យក​មក​វាស់វែង​ប្រគល់​ ជូន​ប្រជាពលរដ្ឋ​វិញ​។​ 
​លោក​ជាង​ អំ​ អភិបាលខេត្ដ​ស្វាយ​ រៀង​មាន​ប្រសាសន៍​ថា​ ការ​អនុវត្ដ​គោល​ នយោបាយ​ចាស់​ សកម្មភាព​ថ្មី​លើ​វិស័យ​ ដីធ្លី​ ខេត្ដស្វាយរៀង​បាន​រៀបចំ​បង្កើត​ គណៈកម្មការ​ចុះ​វាស់វែង​ដីធ្លី​ ផ្ដល់​បណ្ណ​ កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​រមាស​ ហែក​។​ លោក​បន្ដ​ថា​ ក្រោយ​ពី​ការ​បិទ​ ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​បាន​ត្រឹមត្រូវ​ តាម​នីតិវិធី​រួច​មក​ គណៈកម្មការ​រដ្ឋបាល​ បាន​សម្រេច​ផ្ដល់​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជា​ ពលរដ្ឋ​បាន​៥១០​ក្បាលដី​ គិត​ជា​ផ្ទៃដី​ ៤៣.៦៥៧​ហិ​កតា​ ស្មើនឹង​២៨៨​គ្រួសារ​ ក្នុង​នោះ​មាន​ដី​កសិកម្ម​៣៧៦​ក្បាល​,​ ដី​ លំនៅ​ឋាន​១៣៣​ក្បាល​ និង​សាលារៀន​ ១​ក្បាល​ ។​
គួរ​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​៣​ហើយ​ ដែល​សម្ដេច​តេ​ជោ​បាន​ចុះ​ប្រគល់​បណ្ណ​ កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​  បន្ទាប់​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ដ​របស់​ សម្ដេច​និង​លោក​ជំទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ បាន​ចុះ​វាស់វែង​ជូន​ប្រជាពលរដ្ឋ​ចប់​សព្វ​គ្រប់​ ខណៈ​លើក​ទី​១​ សម្ដេច​តេ​ជោ​បាន​ ចុះ​ទៅ​ប្រគល់​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជា​ពល​ រដ្ឋ​នៅ​ស្រុក​ស្នួល​ ខេត្ដក្រចេះ​ និង​លើក​ ទី​២​ នៅ​ស្រុក​គាស់​ក្រឡ​ ខេត្ដបាត់ដំបង​ ៕