Friday, October 5, 2012

លោក​ ប្រាក់​ សុ​ខុន​ និង​លោក​ អ៊ា​វ​ ចំរើន​ ចូលរួម​កាន់បិណ្ឌ​ទី​៥​នៅ​វត្ត​ប្រជុំ​នទី​ហៅ​វត្ត​ក្រពើ​ហា​

​ខេត្តកណ្តាល​ ៖​ នៅ​ល្ងាច​ថ្ងៃ​ទី​៤​និង​ព្រឹក​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១២​ លោក​ ប្រាក់​ សុ​ខុន​ ព្រមទាំង​ភរិយា​លោកស្រី​ ខេ​ង​ សំ​វ៉ា​ដា​ និង​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ា​វ​ ចំរើន​  ព្រមទាំង​ភរិយា​លោកស្រី​ ឈួ​ ច​ក្ត្រា​ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱ​វ៉ា​តរបស់​លោក​ចូលរួម​កាន់បិណ្ឌ​ទី​៥​ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​ប្រជុំ​នទី​ ហៅ​វត្ត​ក្រពើ​ហា​ ស្ថិត​នៅ​ក្នុងភូមិ​ក្រពើ​ហា​ សង្កាត់​ព្រែក​ឬ​ស្សី​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ឪពុក​ម្តាយ​ ជីដូន​ជីតា​ និង​សាច់សាលោហិត​ និង​ញាតិ​ការ​ទាំង​៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ​លោក​ខាង​មុខ​ ជា​ពិសេស​ឧទ្ទិស​កុសល​ជូន​ដល់​នាយ​ និង​ពល​នគរបាល​ដែល​បាន​ ពលី​ជីវិត​បូជា​សាច់​ស្រស់​ឈាម​ស្រស់​លើ​សមរភូមិ​ ក៏​ដូច​ជា​នាយ​-​ពល​នគរបាល​ដែល​បាន​ទទួលមរណភាព​ដោយ​បុព្វហេតុ​ជាតិ​មា​តុ​ និង​មរណៈ​ដោយ​ប្រការ​ណាមួយ​នោះ​ ។​
​អង្គពិធី​បាន​សូត្រ​មន្ត​ចម្រើន​ព្រះ​បរិ​ត្តិ​ នមស្សការ​ ព្រះ​រតនៈត្រ័យ​ និង​ រាប់​បាត​បង្សុកូល​ទៅ​តាម​ទំនៀមទម្លាប់​ ប្រពៃណី​ ព្រះពុទ្ធ​សាសនា​ ដ៏​រុងរឿង​ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញ​ណ​ក្ខ​ន្ធ​បុព្វការី​ជន​ ជីដូន​ជីតា​ ឪពុក​ម្តាយ​ និង​ញាតិ​កា​ទាំង​៧​សន្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​លោក​ខាង​មុខ​ សូម​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​ពី​កម្ម​ពៀរ​វេរា​ ទាំងឡាយ​ និង​បាន​ទៅ​សោយសុខ​ដល់​ឋាន​សុគតិភព​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​
​នៅ​ក្នុង​ឱកាស​នោះ​លោក​ ប្រាក់​ សុ​ខុន​ ព្រមទាំង​ភរិយា​លោកស្រី​ ខេ​ង​ សំ​វ៉ា​ដា​ និង​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ា​វ​ ចំរើន​  ព្រមទាំង​ភរិយា​លោកស្រី​ ឈួ​ ច​ក្ត្រា​ក៏​ រួម​ជាមួយ​ពុទ្ធ​បរិ​សទ្ទ​បាន​នាំ​យក​ទ័យ​ទាន​ និង​បច្ច័យ​ប្រគេន​ព្រះ​ស​ង្ឈ​វត្ត​ប្រជុំ​នទី​ហៅ​វត្ត​ក្រពើ​ហា​រួម​មាន​ អង្ករ​ចំនួន​១​តោន​ ទឹកបរិសុទ្ធ​ចំនួន​១០០​យួ​ ទឹកក្រូច​ចំនួន​៥០​កេះ​ ទឹកដោះគោ​២​កេះ​ ត្រីខកំប៉ុង​ចំនួន​៥​កេះ​ ស្ករស​ចំនួន​២​បាវ​ និង​បច្ច័យ​ចំនួន​ ១១.២៩៣៧០០​រៀល​ និង​ ប្រាក់​ដុល្លា​ចំនួន​៤៣៥​ដុល្លារ​ សម្រាប់​ចូលរួម​ពិធី​កាន់បិណ្ឌ​វេទី​៥​ នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ នៅ​វត្ត​ប្រជុំ​នទី​ហៅ​វត្ត​ក្រពើ​ហា​ ៕​