Friday, October 5, 2012

លោកស្រី​ ជា​ លាង​ ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៦​នៃ​សមាគម​ន៍​​អន្តរជាតិ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(IAACA)

លោកស្រី​ ជា​ លាង​ អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល​ រួម​ដំណើរ​ដោយ​ លោក​ ច័ន្ទ​ តារា​រស្មី​ ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​តុលា​កំពូល​,​ លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​​​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ លោក​ ស្រ៊ា​ង​ រតនៈ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ លោក​ កី​ ម៉ា​នេ​រ៉ា​ ចៅក្រម​នៃ​សាលាដំបូង​ខេត្តព្រៃវែង​ រួម​និង​ប្រតិភូ​មក​ពី​ក្រសួងយុត្តិធម៌​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​អញ្ជើញ​ចូលរួម​ កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ ទី​៦​នៃ​សមា​ គម​ន៍​អន្តរ​ ជាតិ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​កាត់​(IAACA)​ ។​ កិច្ចប្រជុំ​ប្រារព្ធ​ ធ្វើ​ឡើង​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដំណើរការ​កិច្ចប្រជុំ​រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ ថ្ងៃ​ទី​៤​ រហូត​ដល់​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០១២​ក្នុង​នោះ​មាន​ប្រទេស​ជា​សមាជិក​ប្រមាណ​១៥០​ប្រ​ទេស​លើ​ពិភពលោក​​បាន​អញ្ជើញ​ចូលរួម​ផង​ដែរ​។
​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោកស្រី​ ជា​ លាង​ ចូលរួម​កិច្ចប្រជុំ​រៀបចំ​ឡើង​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ ក្នុង​គោលបំណង​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​ ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​និង​បច្ចេកទេស​ ទៅ​វិញ​ទៅ​មករ​វាង​គណៈប្រតិភូ​ប្រទេស​ជា​សមាជិក​ ស្តី​ពី​តួនាទី​របស់​ព្រះ​រា​អាជ្ញា​ និង​ចៅក្រម​ ព្រមទាំង​អាជ្ញាធរ​ប្រឆាំង​អំពើ​ពុក​រលួយ​(IAACA)​។​
​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោកស្រី​ ជា​ លាង​ នា​វេលា​ម៉ោង​១១​និង​០​នាទី​ព្រឹក​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១២​បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​ ចាវ​ ជាន​មីង​ អគ្គ​រដ្ឋ​អាជ្ញា​ នៃ​អយ្យការ​អម​តុលាការ​កំពូល​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ ដើម្បី​ពិភាក្សា​កិច្ច​សហប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក​ លើ​ការងារ​វិស័យ​ តុលាការ​រវាង​ប្រទេស​ទាំង​ពីរ​ ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ ។​
ទន្ទឹម​នោះ​លោកស្រី​បាន​អញ្ជើញ​ លោក​ ចាវ​ ជាន​មីង​ មក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះ​រា​ ជា​ណា​ចក្រ​កម្ពុជា​ នា​វេលា​សម​ស្រប​ណាមួយ​ឆ្នាំ​ក្រោយ​ ហើយ​ ចាវ​ ជាន​មីង​ ក៏​បាន​ទទួល​ យក​ការ​អញ្ជើញ​របស់​លោកស្រី​ផង​ដែរ​ ៕