Friday, October 5, 2012

ឯកឧត្ដមទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ ជួបប្រតិភូផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម និង ធនធានមនុស្ស នៃអង្គការ UNDP ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស និងប្រធានអង្គការ UNDP ប្រចាំកម្ពុជា

ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប ប្រតិភូផ្នែកអភិវឌ្ឍន៍ ពាណិជ្ជកម្ម និង ធនធានមនុស្ស នៃអង្គការកម្មវិធីអភិវឌ្ឍន៍ អង្គការ​សហ​ប្រជា​ជាតិ​UNDP​ ប្រចាំ​ទីក្រុង​ ហ្សឺណែវប្រទេសស្វីស ដឹកនាំដោយលោក David Luke ជាទីប្រឹក្សាជាន់ខ្ពស់។លោក David Luke ​បានលើកឡើង ពីកិច្ចសហប្រតិបត្ដិការដ៏ល្អ ជាមួយកម្ពុជា ទាក់ទងសកម្មភាព អភិវឌ្ឍន៍​នានា​។​ ក្នុងនោះ​ វិស័យពាណិជ្ជកម្ម អង្គការ UNDP បានធ្វើកិច្ចការយ៉ាងសកម្ម ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ថ្នាក់​ជាតិ​ របស់កម្ពុជា ដើម្បីរៀបចំ នូវផែនទីបង្ហាញផ្លូវ សម្រាប់ពង្រឹង និងលើកកំពស់គោលនយោបាយ ពាណិជ្ជកម្ម ប្រសិទ្ធិភាព នៃយន្ដការស្ថាប័ន និងភាពជាម្ចាស់ដែលគាំទ្រដោយកម្មវិធី លើក​កំពស់​ក្រប​ខណ្ឌ សមាហរណកម្ម (EIF) និងកម្មវិធីជំនួយ សម្រាប់ពាណិជ្ជកម្ម (Aid for Trade)

លោក David Luke បានផ្ដល់អនុសាសន៍នូវចំនុច  យ៉ាង ដែលវិស័យពាណិជ្ជកម្ម បាន​ដើរ​តួ​នា​ទី ជាសំខាន់ គឺ ទី១ របៀបវីរៈនៃការ កាត់បន្ថយភាពក្រីក្រ ទី២ ការធ្វើសមាហរណកម្ម ក្នុង​តំបន់​ និង​ ទី៣​​ ឧត្ដមភាពប្រកួតប្រជែង។ មានប្រសាសន៍នា ឱកាស​នោះឯកឧត្ដម​ ទេសរដ្ឋមន្ដ្រីចម​ប្រសិទ្ធ​ បាន​ថ្លែង​អំណរគុណ ចំពោះកិច្ចសហការដ៏ល្អរបស់ អង្គការ UNDP ក្នុងកសកម្មភាព អភិវឌ្ឍន៍ជាច្រើន នៅ​កម្ពុជា​។ ឯកឧត្ដម បានបន្ថែមថា វិស័យពាណិជ្ជកម្ម ត្រូវបានចាត់បញ្ចូលជាវិស័យអាទិភាព របស់​រាជរ​ដ្ឋា​ភិបាល ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែក ដល់ការកាត់ បន្ថយភាពក្រីក្រ របស់​ប្រជា​ពលរដ្ឋ​។ បច្ចុប្បន្នកម្ពុជា កំពុងធ្វើសេចក្ដី ពង្រាងទិសដៅ សកម្មភាពដើម្បីកសាង យុទ្ធសាស្ដ្រ សមា​ហរណកម្មវិភាគ ពាណិជ្ជកម្មថ្មី ពីឆ្នាំ ២០១៣-២០១៨ក្នុងគោលដៅអភិវឌ្ឍន៍ផលិតផល ដែល​មាន​សក្ដានុពល សម្រាប់នាំចេញនិងវិស័យជាអាទិភាពមួយចំនួន  ដូចជាវិស័យ ទេស​ចរណ៍​ជា​ដើម​។​ ទាក់ទង និងការធ្វើសមាហរណកម្ម ក្នុងតំបន់ ឯកឧត្ដមទេសរដ្ឋមន្ដ្រី បានលើកឡើង ពីការ​យក​ចិត្ដ​ ទុកដាក់​ និងត្រៀមលក្ខណៈសម្បត្ដិ របស់កម្ពុជាសម្រាប់ឆ្នាំ២០១៥ ខាងមុខ ដែលអាស៊ាន នឹង​បង្កើត​បានសហគមន៍ សេដ្ឋកិច្ចមួយ។ កត្ដានេះត្រូវមាន កិច្ចប្រឹងប្រែងរួម ដូចជាកិច្ចសហប្រតិបត្ដិការ សម្រ​ប​សម្រួលផ្ទៃក្នុង អភិវឌ្ឍន៍ស្ថាប័ន យន្ដការពង្រឹងវិស័យ ឯកជនក៏ដូចជាការទទួលបាន នូវជំនួយ​បច្ចេក​ទេស និងអភិវឌ្ឍន៍  ទាក់ទង និង​ឧត្ដម​ភាព​ប្រកួត​ប្រជែង​ឯកឧត្ដម​ទេស​រដ្ឋមន្ដ្រី​ ចម ប្រសិទ្ធបាន​លើក​ឡើង ពីសារៈសំខាន់ការធ្វើពិពិធកម្ម នាំចេញពិពិធកម្មសេដ្ឋកិច្ច និងតម្លៃបន្ថែម 
            ដោយឡែកនៅព្រឹកថ្ងៃដដែល ឯកឧត្ដម​ទេសរដ្ឋមន្ដ្រីចមប្រសិទ្ធ​ បាន​ទទួល​ជួប​លោក​ស្រី​Elena​ Tischenko​ ប្រធាន​អង្គការ​ UNDP​ ប្រចាំ​កម្ពុជាដើម្បី​ពិភាក្សា​ការងារ​ទាក់​ទង​និង​កិច្ច​សហ​ប្រតិ​បត្ដិការ​ រវាង​កម្ពុជា និង UNDP ស្ដីពីផែន ការសកម្មភាពពីឆ្នាំ ២០១១-២០១៥ទៅលើកម្មវិធីការពង្រីក ពិធកម្មកម្ម នាំចេញរបស់កម្ពុជា ជំហ៊ានទី២ ដែលហៅកាត់ថា CEDEP IIដោយផ្ដោតជាសំខាន់ លើដំណាំដំឡូងមី 
            មានប្រសាសន៍នា ឱកាសនោះ ​ឯកឧត្ដមទេសរដ្ឋមន្ដ្រី ចមប្រសិទ្ធ​ បាន​បញ្ជាក់​ថាដំណាំ​ដំឡូង​មីជា​ដំណាំ ​ដែល​មាន​ ទីផ្សារលក់ច្រើន នៅក្រៅ​ប្រទេសដូចជា​ ចិន​ ថៃវៀតណាម​ ជាដើម​ ការ​ដាំដុះ​បាន​ច្រើន​ របស់ប្រជាពលរដ្ឋ ជាការសាទរមួយ តែយើងក៏ត្រូវជួយពួគាត់ ថែមទៀត ដូចជាបញ្ហាទីផ្សារ បច្ចេកទេសដាំដុះ ការថែទាំ ការប្រមូលផល និងប្រភេទជីដែលត្រូវ ប្រើប្រាស់ជាដើមជាពិសេសត្រូវសិក្សា ស្រាវជ្រាវថា តើតំបន់ណា? រឺផ្ទៃដីប្រភេទណា? គួរលើកទឹកចិត្ដឱ្យ ប្រជា​ពល​រដ្ឋ​ធ្វើការ​ ដាំដុះដើម្បី​ធានា​ជីវភាព អចិន្ដ្រៃយ៍របស់ពួកគាត់ ពីព្រោះថាដំណាំដំឡូងមី ត្រូវការ​ជីជា​ច្រើនដើម្បី​បាន​ទិន្ន​ផល​ខ្ពស់។ជាចុងក្រោយ ឯកឧត្តម ទេសរដ្ឋមន្ដ្រី​ ចម ប្រសិទ្ធ​បាន​ស្នើឱ្យ​អង្គការ​ UNDP​ បន្ដជំនួយ​បច្ចេក​ទេស​ និងអភិវឌ្ឍន៍ នៅកម្ពុជា បន្ដទៀត