Tuesday, August 21, 2012

លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ​សិក្សា​២០១១​.២០១២​នឹង ​ចេញ​លទ្ធ​ផល​ចុង​ខែ​សីហា​នេះ​


ឯក​ឧត្តម​ សំ សេរី​រ័ត្ន​ អគ្គនាយក​ នៃ​នាយក​ដ្ឋាន​ក្រសួង​អប់​រំ ​យុវ​ជន​ និង​កីឡា​ ​ ថា ​លទ្ធ​ផល​ ប្រឡង​បាក់​ឌុប​ឆ្នាំ​សិក្សា​២០១១.-២០១២​នឹង​ចេញ​លទ្ធ​ផល​ថ្ងៃ​ទី ​៣១ ​សីហា​នេះ ​សំរាប់​រាជ​ធានី​ភ្នំពេញ​ និង​នៅ​ខេត្ត​កណ្តាល​ ចំណែក​បណ្តា​ខេត្ត​ក្រុង​នានា​ផ្សេង​ទៀត ​នឹង​ចេញ​លទ្ធ​ផល​ក្នុង​ថ្ងៃទី​១ ​កញ្ញា​ខាង​មុខ​នេះ​។
      ​ការ​ប្រលង​មធ្យម​សិក្សា​ទុតិ​យ​ភូមិ សម្រាប់​​​​​សិក្សា​​ ២០១១​​-២០១២នេះ​មាន​បេក្ខ​ជន​​ទូទាំង​ប្រទេស​ចំនួន​​១១៤.​៤១៤​​នាក់​ ក្នុង​នោះ​ស្រី​​៥.១០០​នាក់​ ​​, ​​បែង​ចែក​​ជា​​២៥៤​មណ្ឌលក្នុងនោះមានមណ្ឌលរាជធានីភ្នំពេញមាន៣៨មណ្ឌល និង​មាន​​៤.៦៦៣​បន្ទប់ ​ដែល​​ដំណើរ​ការ​​ប្រឡង​លើ​​វិញ្ញា​សា​​សរសេរ​​មាន​​រយៈ​ពេល​​៣​ថ្ងៃ​​កាល ពី​​ថ្ងៃ​ទី​​​៦-៧និង​​៨​​ ខែ​សី​ហា ​ឆ្នាំ​​២០១២​ ​​នៅ​តាម​​មណ្ឌល​​នានា​ទូ​ទាំង​​ប្រទេស​ ។
 ក្នុងសិក្សានុសិស្សទាំង១១៤.​៤១៤​​នាក់នៅរាជ​ធានី​ភ្នំពេញវិញ​​ ​មាន សិស្ស​​ថ្នាក់ទី​​១២ ​ចំនួន​ប្រមាណ​​ជាង​​១​ម៉ឺន​នាក់​​ចូលរួមដាកពាក្យប្រឡង​​យក​សញ្ញា​បត្រ​​​​មធ្យម​សិក្សា​​ទុតិ​យ​ភូមិ​​ សម្រាប់​​ឆ្នាំ​សិក្សា​​២០១១-​២០១២​​ ដែលមាន​​មណ្ឌល​​ចំនួន​​៣៨​​មណ្ឌល​ ចែក​​ចេញ​ជា​​៨០​២​បន្ទប់​​​ទូ​ទាំង​រាជ​ធានី​ភ្នំពេញ។
 ដូច្នេះ សំរាប់បេក្ខជននៅរាជធានីភ្នំពេញនិងខេត្តកណ្តាល អាច ទៅមើលលទ្ធផលប្រឡង​​យក​សញ្ញា​បត្រ​​​​មធ្យម​សិក្សា​​ទុតិ​យ​ភូមិ​​បាន នៅតាមមណ្ឌលដែលបេក្ខជនបានប្រឡង ថ្ងៃទី៣១ សីហា ២០១២។​ចំណែកបេក្ខជន​នៅតាម​បណ្តាខេត្តក្រុងនានា ទៅមើលលទ្ធក្នុងថ្ងៃទី១ សីហា ២០១២គឺមានរយះពេលខុសគ្នា១ថ្ងៃប៉ុណ្ណោះ៕​​