Tuesday, August 21, 2012

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ចូលរួម បញ្ចុៈបឋមសិលាដែលជាអំណោយ សម្តេចតេជោ និងលោកជំទាវ

ឯកឧត្តមនាយឧត្តមសេនីយ៏ គន់ គីម ប្រធានក្រុមទីប្រឹក្សា សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន​អគ្គ​មេបញ្ជា ការរង និងជានាយសេនាធិការចំរុះ កងយោធពល ខេមរភូមិន្ទ បានចួល រួមជា អធិ​ប​តី​ភាព ក្នុងកម្មវិធី បញ្ចុះបឋម សិលា នូវអាគារសិក្សាមួយខ្នង ដែលជាអំណោយ របស់ប្រមុខ រា​​ជ​​រដ្ឋា​ភិបាល សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ  អាគារសិក្សា១ខ្នង មាន៦​បន្ទប់​រួម​នឹង​ស្រះ​ទឹក​ មួយកន្លែងទំហំ៥០ម៉ែត្រ ៤ជ្រុង ដែលស្ថិត​នៅ​ភូមិ​​ស្រះ​ទឹក​ ឃុំ​អូរ​ស្មាច់​ ក្រុងសំរោង​ខេត្តឧត្តរ​មាន​ជ័យជាអំណោយ របស់រាជរដ្ឋាភិបាល តាម​​​រយៈ​ក្រុមយុវជន​ស្ម័គ្រ​ចិត្ត​ ចុះវាស់​វែង​ដីធ្លីស្រប​តាមបទ​បញ្ជាលេខ០១ប.ប។
កម្មវិធីដែលបាន ប្រព្រឹត្ត ឡើងកាលពីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២នេះ ក៏មានការចូល​រួមពីលោកយឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត ឧត្តរមានជ័យ ឯកឧត្តមឧត្តម សេនីយ៏ឯកឈិន​ច័ន្ទ​ពណ៌ អគ្គមេបញ្ជាការរង និងជា គណៈបញ្ជាការឯក ភាពព្រំដែន ទិសទី៣ តំបន់ប្រាសាទ តា​​មាន់និង​ ឯកឧត្តមឧត្តមសេនីយ៏ឯក ខេង សុមេធ អគ្គស្នងការ រងនគរបាលជាតិ និងជា មេ​បញ្ជា​ការ​កង​វិស្វកម្ម​ សម្តេចតេជោ ហ៊ុន សែន ប្រចាំខេត្ត សៀមរាប និងក្រុមយុវជនស្ម័គ្រចិត្ត ជា​​​ច្រើន​ទៀត។​ថ្លែង​ក្នុងឱកាស នោះដែរយុវតីជា សុ សិរីរតនា ប្រធានក្រុមទី១០៦នៃយុវនិស្សិតស្ម័គ្រចិត្ត សម្តេចតេ ជោ បាន​ធ្វើសេចក្តី រាយ ការណ៍ឲ្យដឹង អំពីការ ទទួលបានអាគារសិក្សាថ្មីនេះ គឺផ្តើម​ចេញពីការ​គោរព ស្នើសុំ របស់យុវតី នៅ ក្នុងឱកាសដែល លោកជំទាវប៊ុនរ៉ានី-ហ៊ុនសែន បានទូរស័ព្ទមក កាន់ ក្រុមយុវជន ដើម្បីសាកសួរសុខទុក្ខ។ពាក់ព័ន្ធនឹងសកម្មភាព នៃការវាស់វែង ដីធ្លី​ជូន​ ប្រជា​ពល​រដ្ឋ​ យុវនិស្សិត ជា សុសិរីរតនាបានរាយការណ៏ ឲ្យដឹង អំពីទំហំប៉ះពាល់ គឺស្មើ នឹងផ្ទៃដី៨.០០០ហិចតា ​ជាមួយដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន គ្រីស្តាល់អាក្រូ ចំពោះ សកម្មភាព​អនុវត្ត​ គឺត្រូវបាន​តម្រង់​គោលដៅ​ទៅកាន់ភូមិទាំង១៣ គឺភូមិ ស្រះទឹក ភូមិអូរឬស្សី ភូមិ ​គោក​ឈូក​ ភូមិស្រះ​ព្រិច​ ភូមិច្រឹង​ខាងកើតភូមិច្រឹងខាងលិច ភូមិដងទង់ ភូមិ រំដួល​ជើងភ្នំ​ ភូមិអូរពក​ ភូមិផ្អុង​ ភូមិកូនគ្រៀលភូមិបុស្ស​និងភូមិគោក ប្រាសាទ  ជា លទ្ធផល​ពេញមួយខែ​ ក្រុមទី១០៦នេះសំរេចបានកំណត់ព្រំតំបន់​បាន ១០០% ចុះកំណត់ ហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ បានចំនួន៤ភូមិ សម្រង់សលាកប័ត្រ​ព័ត៌មានបាន ចំនួន .២៩៦ប័ណ្ណ និងវាស់វែង បាន៧៩៥ក្បាលដី ស្មើនឹង១.២៦៧ ហិចតា  មាន ប្រសាសន៏នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៏ គន់ គីម បានវាយតំលៃ ខ្ពស់ ចំពោះក្រុមយុវនិស្សិតស្ម័គ្រចិត្ត ទាំងអស់ ដែលមិនត្រឹមតែ បានខិតខំ បំពេញការងារ វាស់ វែង ដីធ្លីប្រកបដោយជោគជ័យ ប៉ុណ្ណោះទេ តែថែមទាំងបាន យកចិត្តទុកដាក់គិតគូរ អំពី ការ លំបាកខ្វះខាត របស់បងប្អូន ប្រជាពលរដ្ឋ នៅមូលដ្ឋាន ហើយមានសេចក្តី ក្លាហាន ហ៊ានស្នើ សុំទៅថ្នាក់ដឹកនាំ នូវអ្វីដែល ជាតំរូវការចាំបាច់ របស់ប្រជាពលរដ្ឋមាន ដូចជា៖ សាលារៀន ស្រះទឹក​ផ្លូវ​គមនាគមន៏ជាដើម។ ស្នាដៃទាំងនេះ គឺជាមោទនភាព រួមរបស់ យុវជន​កម្ពុជា​ដោយ​ហេតុ​ថា៖​យុវជន​បានទទួលនូវការផ្តល់ឱកាស និងការជឿ ទុកចិត្តពី សំណាក់ រាជរដ្ឋា ភិបាល​នៅក្នុង​ការ​ចូលរួម គ្រប់កិច្ចការ សង្គមជាតិ៕