Tuesday, August 21, 2012

សមត្ថកិច្ច​ពន្ធដារ​ខេត្ត​ចុះ​ធ្វើ​ការ​ពិន័យ​យានយន្ត​គ្រប់​ប្រភេទ​​ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​ ក្នុង​ការ​ បង់ពន្ធ​ផ្លូវ​

សៀមរាប ​៖ ​ថ្ងៃ​វាទានុវាទ​ នៃ​ការ​បង់ពន្ធ​លើ​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​បាន​មក​ដល់​ពេល​កំណត់​ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ពន្ធដារ ​ចុះ​ធ្វើការ​ត្រួតពិនិត្យ ​និង​ ផាកពិន័យ​ទៅលើ​យានយន្ត​ណា ​ដែល​ពុំបាន ​ទៅ​បំពេញ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ជូន​រដ្ឋ ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​អាជ្ញាធរ​ខេត្ត ​និង​សាខា​ពន្ធដារ ​ខេត្ត ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ ជូនដំណឹង​ដល់​គ្រប់​ម្ចាស់​យានយន្ត​ កាល​ពី​ដើមឆ្នាំ​២០១២​ មក​ឲ្យ​ចូល​ទៅ​ធ្វើ ​ការ​បង់ពន្ធ​ផ្លូវ​នៅ​ទីស្នាក់ការ​ពន្ធដារ​ខេត្ត ​ហើយក៏​ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ​បាន​ធ្វើ​ការពន្យាពេល​មកដល់​ ថ្ងៃទី ​៣១​ ខែ​ កក្កដា​ ឆ្នាំ​២០១២​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ និង ​អ្នក​ធ្វើអាជីវកម្ម​មួយចំនួន ​បាន​ទៅ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​បង់ពន្ធ ​ហើយ​មួយចំនួន​ក៏​នៅតែ​មានការ​គេចវេស​មិន​មក​បំពេញ ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ ​ដែល​ធ្វើ​ឲ្យ​បាត់​នូវ​ចំណូល​លើ​សារពើពន្ធ​របស់​ជាតិ ។
តែ​ចាប់ពី​ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ​២០១២ សមត្ថកិច្ច​ចំរុះ​ដែល​មាន​មន្ត្រី​សាខា​ពន្ធដារ​ខេត្ត មន្ត្រី សាលាខេត្ត សមត្ថកិច្ច​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅ​គ្រប់ មធ្យោបាយ យានយន្ត​គ្រប់​ប្រភេទ ដែល​មិន​ទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ លើ​មធ្យោបាយ​យាន​ជំនិះ​របស់ខ្លួន ដែល កំពុង​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​សាធារណៈ នៅក្នុង​ក្រុង និង ឆ្លងកាត់​ខេត្តសៀមរាប ទាំង​យានយន្ត​ឯកជន និង រដ្ឋ ។
តាម​ការ​បញ្ជាក់​របស់​លោក សុខ សុន និង លោក ជា សូ​ផា​ណា​រិ​ទ្ធ ​មន្ត្រី​សាខា​ពន្ធដារ ខេត្ត សៀមរាប ក្នុង​ការ​ដឹកនាំ​ក្រុម​ទាំងពីរ បាន​បញ្ជាក់​ថា មកដល់​ថ្ងៃទី ២០ សីហា ឆ្នាំ​២០១២​នេះ មាន​រយៈ ពេល​០៥​ថ្ងៃ​ហើយ ដែល​សមត្ថកិច្ច​ពន្ធដារ​ បាន​ចុះ​ធ្វើការ ត្រួតពិនិត្យ​លើ​គ្រប់​មធ្យោបាយ​យានយន្ត​គ្រប់ ប្រភេទ ដែល​មិនបាន​ចូល​ទៅ​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​បង់ពន្ធ ផ្លូវ ហើយ​ត្រូវ​បានធ្វើ​ការ​ផាកពិន័យ​នោះ​មាន ចំនួន ៣៨៧ គ្រឿង ក្នុង​ម៉ូតូ ៣៧៦​គ្រឿង រថយន្ត ១១​គ្រឿង ។
​​គឿន​វ៉េត​