Tuesday, August 21, 2012

ទីប្រឹក្សា​ពាណិជ្ជកម្ម​ជាន់​ខ្ពស់​របស់​លោក​ប្រធានាធិបតី​Obama​ខាង​ពាណិជ្ជកម្ម​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​

ភ្នំពេញ​ ៖​ លោក​ Ron​ Kirk ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ និង​ជាទី​ប្រឹក្សា​ពាណិជ្ជកម្ម​ជាន់ខ្ពស់​របស់​លោក​ប្រធានាធិបតី​អាមេរិក​ Obama​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ​ហើយ​លោក​នឹង​ទៅកាន់​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃទី​៣០ និង​៣១ ​ខែ​សីហា​ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ និង​កិច្ចប្រជុំ​កំពូល​ផ្នែក​ធុរកិច្ច ​សហរដ្ឋអាមេរិក ​អាស៊ាន។
តំណាង​ពាណិជ្ជកម្ម​អាមេរិក Ron Kirk គ្រោង​នឹង​ជួប​ប្រជុំ​ផងដែរ ជាមួយ​ក្រុមប្រឹក្សា​សម្របសម្រួល​ក្របខ័ណ្ឌ​វិនិយោគ​ និង​ពាណិជ្ជកម្ម (TIFA) រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន ដែល​ជា​កិច្ចប្រជុំ​ក្រៅផ្លូវការ​មួយ នៃ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាងកើត និង​កិច្ចប្រជុំ​ធុរកិច្ច​កំពូល​ជា​លើកដំបូង​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន​។ កិច្ចប្រជុំ​ធុរកិច្ច​កំពូល​ជា​លើកដំបូង​រវាង​សហរដ្ឋអាមេរិក និង អាស៊ាន​ផ្តល់​ឱកាស​ឲ្យ​តំណាង​ធុរកិច្ច​របស់​សហរដ្ឋអាមេរិក និង​អាស៊ាន​ធ្វើការ​ផ្លាស់ប្ដូរ​ទស្សនៈ​លើ ​ការជំរុញ​កំណើនសេដ្ឋកិច្ច​ ការ​បញ្ចូល​បច្ចេកទេស​ថ្មីៗ ហើយ​បង្ហាញ​អនុសាសន៍​រួម​ក្នុង​ការ​ពិភាក្សា ​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាស៊ាន​៕