Tuesday, August 7, 2012

នគរ​បាល​ខណ្ឌ​៧​មករា ឃាត់​​ខ្លួន​អ្នក​​ប្រើ​ប្រាស់​គ្រឿងញៀន​​៥​នាក់​បញ្ជូន​ទៅ​តុលា​ការ​

រាជធានីភ្នំពេញ ៖ ​សមត្ថ​កិច្ច​​នគរបាល​ខណ្ឌ​​៧មករា​កាល​ពី​វេលា​ម៉ោង​​១២​ថ្ងៃត្រង់​ថ្ងៃទី​៦ សីហា ​សហ​ការ​ជា​មួយ​​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រាជធានី ​និង​នគរបាល​​ប៉ុស្តិ៍​ទឹ​​ក​ថ្លា ​ឃាត់​​​ខ្លួន​​ក្រុម​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​​ចំនួន​៥​នាក់ ដើម្បី​បញ្ជូន​ទៅ​​កាន់​សាលា​​ដំបូង​​រាជ​ធានី​ភ្នំពេញ ​ចាត់​ការ​តាម​​​ផ្លូវ​​ច្បាប់ ។
ការ​ឃាត់​ខ្លួន​ជនសង្ស័យ​​ទាំង​៥​នាក់​នេះ ​ធ្វើ​ឡើង​នៅ​ផ្ទះ​ស្លឹក​១ ស្ថិត​​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​​ទឹកថ្លា ខណ្ឌ​​សែនសុខ ដែល​​ក្នុង​ប្រតិ​បត្តិ​ការ​នោះ​សមត្ថ​កិច្ច​ដក​ហូត​បាន​​ឧបករណ៍​​ប្រើ​ប្រាស់​គ្រឿង​ញៀ​ន​មួយ​ចំនួន​ផង ។ បន្ទាប់​ពី​ឃាត់​ខ្លួន​​ជនសង្ស័យ​​ទាំង​៥​នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​៧​មករា ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់​ការ​តាម​នីតិវិធី​។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕