Tuesday, August 7, 2012

លោក ​កែប​ ជុតិមា​ ព្រមា​ន​ដក​តំណែង​ជា​ចៅសង្កាត់​ប្រសិនបើ​មិន​បាន​ធ្វើ​វេទិ​ការសាធារណៈរយៈពេល​ពី​ខែ​ជាប់​គ្នា​

ដោយ​ ៖ សំរិត ថ្ងៃទី 07 សីហា 2012
​ភ្នំពេញ​៖​   ដើម្បី​ឆ្លើយ​តប​ទៅ​និង​បញ្ហា​ភូមិ​ សង្កាត់​មាន​សុ​វត្ដិភាព ​លោក ​កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ ​បាន​ប្រមា​ន​ដក​តំណែង​ជា​ចៅសង្កាត់​ ប្រសិនបើ​មិន​បាន​ធ្វើ​វេទិការ​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​រយៈពេល​២​ខែ​ជាប់​គ្នា​ ទោះបី​ចៅសង្កាត់​នោះ​ជា​បេក្ខជន​មក​ពី​គណបក្ស​ ប្រជាជន​យ៉ាងណា​ក៍ដោយ ​ហើយ​លោក​គិត​ថា​ បញ្ហា​នេះ​មិនមែន​សង្កាត់​នោះ​ជាប់រវល់​ ដែល​មិន​អាច់​ធ្វើ​កិច្ចការ​នេះ​មិន​បាន​នោះ​ទេ​។​ លោក​កែប​ ជុតិមា​ បាន​ប្រមា​ន​បែប​នេះ​ដដែលៗ​ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​នា​រសៀល​ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០១២​ ​នៅ​សាលា​រាជធានី​ភ្នំពេញ​    ។​
លោក​ កែប​ ជុតិមា​ បាន​ហៅ​វេទិការ​សាធារណៈ​នេះ​ជា​កិច្ចការ​សំខាន់​ណាស់​ ដែល​ជា​ការ​ឆ្លើយឆ្លង​រវាង​រដ្ឋអំណាច​ជាមួយ​និង​ប្រជាពលរដ្ឋ​ ដែល​រដ្ឋអំណាច​នឹងបានដឹង​អំពី​ព័ត៌​មាន​ពិ​ត​នៅ​មូលដ្ឋាន​​ ដោយ​លោក​បាន​សំណូមពរ​តាម​រយៈ​វេទិការ​នេះ​ ​ព្រោះ​យើង​ដឹង​ហើយ​ថា​ នៅ​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃនេះ​ក្លាយទៅជា​ទីក្រុង​ដែល​គេ​ចាប់​អា​រម្មណ៍ខ្លាំង​ណាស់​​ មាន​ទេសចរ​ក៏ច្រើន​  អ្នក​វិនិយោគ​ក៍​ច្រើន​ ហើយក៍​កាន់តែ​មានឈ្មោះ​ល្បីល្បាញ​ ដូច្នេះ​យើង​ត្រូវ​ប្រឹងប្រែង​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​ ស្ថិរ​ភាព​នយោបាយ​នៅ​ភ្នំពេញ​ឱ្យ​ប្រសើរ​ជាទី​បំផុត​   ។​
​លោក​បន្ដ​ថា​ លោក​ដឹង​ហើយ​កន្លង​មក​គ្រាន់តែ​រឿង​ចោ​រឆក់​ ប្លន់​ ព័​ត៌​មាន​គេ​ផ្សាយ​ពាសពេញ​ពិភពលោក​ ​។​ យើងមាន​ភារកិច្ច​ជា​ច្រើន​ដែល​ត្រូវធ្វើ​ទាំ​ងអស់នេះ​​ វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​គ្រោះថ្នាក់​ដែល​កើតឡើង​ពី​ការ​ធ្វេ​ប្រហែស​របស់​អាជ្ញាធរ​យើង​ ។​ យើង​កុំ​ភ្លេច​ថា​ កន្លង​មកនេះ​បោះ​ឆ្នោត​គេ​ទុកចិត្ដ​គណបក្ស​ប្រជាជន​ គឺ​ផ្នែក​សំខាន់​ណាស់​លើ​ស្ថិរភាព​ន​ ឮយោ​បាយ​​ សន្ដិសុខ​សណ្ដាប់ធ្នាប់​នេះឯង​ ។​ លោក​ក៍បាន​ស្នើ​ឱ្យ​គណៈ​បញ្ជាការ​ឯកភាព​គ្រប់​បណ្ដា​ខណ្ឌ​ ពិសេស​លោក​ចៅហ្វាយខណ្ឌ​ទាំងអស់​ ត្រូវ​យកចិត្ដទុកដាក់​ណែនាំ​ចៅសង្កាត់​ទាំងអស់​យកចិត្ដទុកដាក់​លើ​បញ្ហា​នេះ​ឱ្យ​បាន​ម៉ត់ចត់​ ព្រោះ​ការ​ចូលរួម​ក្នុង​វេទិការ​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ ជា​ការ​ស្ទង់​មតិ​ក្នុង​ការ​គាំទ្រ​របស់​គាត់​មក​លើ​យើង​ ហើយ​បញ្ហា​នេះ​ក៍​ជា​ការ​សម្ដែង​ពី​ប្រជាប្រិយភាព​របស់​យើង​ទៅ​សហគមន៍​របស់​គាត់​នឹង​បញ្ហា​មួយទៀត​ ដែល​សំខាន់​នោះ​ គឺ​ត្រូវ​យក​សំណូមព​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើក​ក្នុង​វេទិការ​ឱ្យ​ដោះស្រាយ​នៅ​មូលដ្ឋាន​គាត់ ​ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់​ ក្នុង​ករណី​ណា​ដែល​ធ្ងន់ធ្ងរ​មិន​អាច​មាន​លទ្ធិ​ភាព​ដោះស្រាយ​បាន ​ត្រូវ​យក​សំណូមពរ​នោះ​មក​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជា​បន្ទាន់​  ជៀសវាង​សំណូមពរ​របស់​គាត់​បន្ដ​ពី​វេទិការមួយ​ទៅ​វេទិការ​មួយទៀត​វា​មិន​មាន​តម្លៃ​ទេ​ ។ 
​លោក​ក៍បាន​ឱ្យ​ដឹង​ទៀត​ថា​  បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន​មាន​ភារកិច្ច​ដែល​ត្រូវ​ទទួល​បន្ថែម​នៅ​ក្នុង​គោលនយោបាយ​ ភូមិ​​ សង្កាត់​មាន​សុវត្ថិភាព​ គឺ​ចាស់​មាន​៥​ចំណុច​និង​ថ្មី​មាន​៤​ សរុប​៩​ចំណុច​ (​ បន្ថែម​៤​នោះ​គឺ​ទី​១​-គ្មាន​គ្រោះ​ថ្មា​ក់​ចរាចរ, ទី​២-​គ្មាន​គ្រោះថ្នាក់​ដោយសារ​យុទ្ធ​ភ​ណ្ឌ័​មិន​ទាន់​ផ្ទុះ​, ទី​៣-​គ្មាន​វិធាន​ការណ៍​ទប់ស្កាត់​គ្រប់គ្រង ​និង​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្ដរាយ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទី​៤​-គ្មាន​ប៉ុ​សិ៍្ដ​ត្រួត​ពិនិត្យ​ខុសច្បាប់​ (​កុងត្រូលជជុះ​)​  ៕​