Tuesday, August 7, 2012

ឯកឧត្តម ឆាយ ថន ទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Elena Tichenkoនាយកអង្គការអភិវឌ្ឍសហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា

ឯកឧត្តម ឆាយ ថន ទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Elena Tichenkoនាយកអង្គការអភិវឌ្ឍសហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា
នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១២ នៅទីស្តីការក្រសួងផែនការ ឯកឧត្តម ឆាយ ថនទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានទទួលជួបពិភាក្សាការងារ ជាមួយ លោកស្រី Elena Tichenko នាយកអង្គការអភិវឌ្ឍសហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា ។
លោកស្រី Elena Tichenko នាយកអង្គការអភិវឌ្ឍសហប្រជាជាតិ(UNDP) ប្រចាំ កម្ពុជា មានប្រសាសន៌ថា ការជួបពិភាក្សាគ្នានេះគឺដើម្បីសុំអនុសាស្រ្តខ្លះៗពី ឯកឧត្តម ទេសរដ្ឋមន្រ្តី សំរាប់គោលដៅអភិវឌ្ឍសហវត្សកម្ពុជាឆ្នាំ២០១៥។ លោកស្រីបន្តថា UNDP នៅតែជួយ​បន្តគាំ​ទ្រដល់ក្រសួងផែនការក្នុងការងារគោល អភិវឌ្ឍសហវត្ស ឆ្នាំ២០១៥ បន្តទៀត។
ចំណុចសំខាន់​ដែលបានធ្វើការពិភាក្សាគ្នានាពេលនេះគឺទី១ ទាក់ទងទៅនឹង ដំណើរការ នៃការរៀបចំ​ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិថ្មី ឆ្នាំ២០១៤ដល់ឆ្នាំ២០១៨  និង​ការកំណត់​ភាពក្រីក្រ​ជាថ្មីឡើងវិញនៅកម្ពុជានិងពិភាក្សាពីក្របខណ្ឌសំរាប់ តាមដាន ការត្រួត ពិនិត្យផែនការ អភិវឌ្ឍជាតិ ជាមួយនឹងការគាំទ្ររបស់ដៃគូអភិវឌ្ឍនានា។
ឯកឧត្តម ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានមាន​ប្រសាសន៌ថា ចំពោះលទ្ធនៃផែនការអភិវឌ្ឍជាតិថ្មីសំរាប់ឆ្នាំ២០១៤ ដល់ ២០១៨ គឺកំពុងស្ថិត​ក្នុងដំណើរការ នៃការពិភាក្សាគ្នានៅឡើយដោយសារឧត្តមក្រុមប្រឹក្សអភិ វឌ្ឍ​ជាតិ​កំពុងតែ​រៀបចំគោលនយោបាយ​របស់រាជរដ្ឋាភិបាលសំរាប់អណត្តិថ្មីនៅឡើយ​ដូច្នេះនូវ​ពេលឯកសារ​នេះ​​​រួចរាល់ទើប បានដាក់ចូលទៅក្នុង​ផែនការ​ភិវឌ្ឍជាតិថ្មី ២០១៤  ២០១៨ ។​ ចំពោះ​យន្តការ​នៃការពិភាក្សាគ្នា ការចូលរួមផ្តល់យោបល់របស់ដៃគូអភិ វឌ្ឍនានា គឺ មិនទាន់អោយ ដៃគូ​អភិវឌ្ឍចូលរួម​​ធ្វើការ​ដោយ​ផ្ទាល់ជាមួយរាជរដ្ឋាភិបាល នៅឡើយទេ ។ ឯកឧត្តម​ទេសរដ្ឋ​មន្រ្តី​​បន្តថា ចំពោះការ​កំណត់នូវភាពក្រីក្រថ្មី គឺមិន​ទាន់បានផ្សព្វផ្សាយទេ ព្រោះកំពុង​ស្ថិតក្នុង​សេចក្តី​ព្រាង​នៅឡើយហើយបន្ទាប់មកទៀត គឺដាក​ជូនរាជរដ្ឋាភិបាលដើម្បី​សុំសេចក្តី​សំរេច។