Tuesday, August 7, 2012

ខ្សឹប​ដាក់​ត្រចៀក​ ៖ ​មេ​ភូមិ​រង​រស្មី​សាមគ្គី​ ខេត្ដកំពង់ស្ពឺ​ ត្រីងៀត​ឆ្លៀត​ពង​

ដោយ​ ៖ ថ្ងៃទី 07 សីហា 2012ម៉ោង 15:33:32
​មាន​គេ​រាយការណ៍​ថា​ លោក​ ជា​ រុំ​ មេ​ភូមិ​រង​ភូមិ​រស្មី​សាមគ្គី​ ឃុំ​ជាំ​សង្កែ​ ស្រុក​ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​ កំពុង​កាក់កប​យ៉ាង​សម្បើម​នៅ​ក្នុង​ឱកាស​នៃ​ពេល​ ដែល​ក្រុម​យុវជន​សម្ដេច​តេ​ជោ​ចុះ​ទៅ​វាស់វែង​ដីធ្លី​ គឺ​លោក​ជា​ រុំ​ ជា​អ្នក​ដែល​ ចេញ​មុខ​រៃ​អង្គាស​ប្រមូល​ថវិកា​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​  ដើម្បី​ជួយ​ឧបត្ថម្ភ​អ្នក​ចុះ​ ទៅ​វាស់ដី​ និង​បើ​មិន​បង់ប្រាក់​ទេ​ មិន​បាន​ប្លង់​កម្មសិទ្ធិ​ឡើយ​។​
​ប្រភព​ខ្សឹប​ថា​ ប្រជាពលរដ្ឋ​ក្នុង​១​គ្រួសារ​ត្រូវ​បង់ប្រាក់​ជូន​លោក​ជា​ រុំ​ ៤០​ម៉ឺន​ រៀល​ ឬ​១០០​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​បាន​ចុះ​ឈ្មោះ​ជា​សមាជិក​ក្នុងភូមិ​ប្រយោជន៍​ ទទួល​បាន​ដី​ក្នុង​១​គ្រួសារ​ទំហំ​៥​ហិ​កតា​ ។​ ប្រភព​រាយការណ៍​ថា​ លោក ​ជា​ រុំ​ ពេល​ នេះ​ ថែម​ទាំង​បាន​ហៅ​អ្នក​ភូមិ​ផ្សេងៗ​ឱ្យមក​ចុះ​ឈ្មោះ​ជា​សមាជិក​ភូមិ​រស្មី​សាមគ្គី​ ដើម្បី​ទទួលយក​ដី​ទំហំ​៥​ហិ​កតា​នោះ​ផង​។​
​លោក​ជា​ រុំ​ កំពុង​តែ​ធ្វើ​ព្យុះ​ភ្លៀង​ក្នុងភូមិ​ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ ខ្លាច​ ហើយ​បង្ខំចិត្ដ​យក​ប្រាក់​ឱ្យទៅ​លោក​។​ លោក​បាន​និយាយ​ថា​ បើ​ប្រជាពលរដ្ឋ​ មិន​បង់ប្រាក់​នោះ​ នឹង​ដកហូត​យក​ដី​កម្មសិទ្ធិ​ ដែល​ត្រូវ​បាន​ប្រគល់​ឱ្យ​អ្នក​ផ្សេង​។​ មិនតែប៉ុណ្ណោះ​ លោក​មិន​ដែល​រវល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​និង​ការ​អភិវឌ្ឍ​ មូលដ្ឋាន​នោះ​ឡើយ​។​
​ប្រជាពលរដ្ឋ​នៅ​ភូមិ​រស្មី​សាមគ្គី​ដែល​ពី​មុនគេ​ហៅ​ភូមិ​តា​នក​ ស្មើ​សុំ​ឱ្យ​អាជ្ញា​ ធរ​ស្រុក​ភ្នំស្រួច​ពិនិត្យ​ករណី​លោក​ជា​ រុំ​ នោះ​ផង​ ពីព្រោះ​ពេល​នេះ​ លោក​កំពុង​ជិះ​ សេះ​លែងដៃ​ដើរ​ប្រមូល​យក​លុយកាក់​ពី​ប្រជាពលរដ្ឋ​តាម​ភូមិ​តាម​ចិត្ដ​ ៕