Tuesday, August 7, 2012

ប្រតិភូ​​កម្ពុជា-ថៃ​ពិនិត្យ​បង្គោល​ព្រំដែន​​លេខ​៤៣ រួម​គ្នា​

ក្រុង​ប៉ោយ​ប៉ែត​ ៖ ​ប្រតិភូ​កម្ពុជា-ថៃ​នៅ​ព្រឹក​ថ្ងៃទី​​៧ សីហា ​២០១២ នេះ​បាន​ចុះ​ពិនិត្យ​បង្គោល​​សីមា​ព្រំដែន​​លេខ​៤៣​រួម​គ្នា​​ ដែល​ភាគី​កម្ពុជា​ដឹក​នាំ​ដោយ​​ លោក​ឧត្តម​​​សេនីយ៍​ឯក សៀក សុជាតិ នាយ​រង​សេនា​ធិការ​ចម្រុះ​​ និង​ជា​នាយក​ទី​ចាត់​ការ​​ការ​ងារ​​ព្រំ​ដែន​​, លោក​ឧត្តម​សេនីយ៍​ទោ ឯក សំអូន ​មេ​បញ្ជា​ការ​ស្តី​​ទី​យោធ​ភូមិ​ភាគ​ទី​៥, លោក​ឧត្តម​​សេនីយ៍​​ទោ ​ឈឿន សារិទ្ធ ​មេ​បញ្ជា​ការ​រង​ភូមិ​ភាគ​ទី​៥ និង​ជា​មេ​បញ្ជា​ការ​សម​រភូមិ​ទិស​ទី​១ ​​ខេត្ត​បន្ទាយ​មាន​ជ័យ, លោក​ឧត្តម​​សេនីយ៍​ទោ សូ ចាន់​ហេង មេ​បញ្ជា​ការ​កង​ពល​តូច​ថ្មើ​រ​ជើង​លេខ​៥១ និង​​អម​ដំណើរ​​ដោយ​​មេ​បញ្ជា​ការ ​មេ​បញ្ជា​ការ​រង​យោធា ប៉ូលិស​​ព្រំដែន​​ និង​កង​​កម្លាំង​ជា​ច្រើន​នាក់​​ទៀត។ ​
ដោយឡែក​ភាគី​ថៃ​​គេ​ឃើញ​វត្ត​មាន​​មន្ត្រី​ការិយា​ល័យ​​ទំនាក់​ទំនង​ព្រំដែន​ថៃ​​-កម្ពុជា លោក​​​​កិតា សាក់​កែវ​ភុង មេ​បញ្ជា​ការ​រង​វរ​សេនា​​ធំ​លេខ​១២ លោក​សាវ៉ាត់ ប៊ុន​ម៉ាន់ មេ​បញ្ជា​ការ​កង​ធំ​លេខ​១២៦ ​​តម្រួត​ព្រំ​ដែន​ និង​កង​កម្លាំងជាច្រើន​នាក់​ចូលរួម​ផង​ដែរ ។