Tuesday, August 7, 2012

លោក​ កែប​ ជុតិមា​ ចុះ​ពិនិត្យ​ស្ថា​នី​យ៏​បូមទឹក​១០​គោលដៅ​ដើម្បី​ត្រៀម​រំដោះ​ទឹក​

ដោយ​ ៖ សំរិត ថ្ងៃទី 07 សីហា 2012
​ភ្នំពេញ​៖​  ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជា​មុន​គ្រោះ​មហន្ដរាយ​ ដោយ​ទឹកជំនន់​នៅ​រដូវវស្សា​ឆ្នាំ​២០១២​នេះ​ដែល​នឹង​អាច​បង្ក​ផល​លំបាក​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​នា​ព្រឹក​ថ្ងៃ​ទី​៧ខែសីហា​​ លោក​ កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​និង​មន្ដ្រី​ ក្រោម​ឱវាទ​បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​ស្ថា​នី​យ៏​បូមទឹក​សំខាន់ៗ​នៅ​ភា​ង​ខាងជើង​រាជធានី​ដើម្បី​ត្រៀមលក្ខណៈ​ប្រតិបត្ដិការ​ណ៏​បូមទឹក​រំដោះ​ពេល​មាន​ទឹកជំនន់​ក្នុង​រដូវភ្លៀង​ខាង​មុខ​នេះ​ ។​
តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក​​ សាំ​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជ​ធា​នី​ភ្នំពេញ ​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​នោះ​ថា​ មន្ដ្រី​ដែល​ពាក់​ព​ន្ធ័​ទទួលខុសត្រូវ​ធន​ ធាន​ទឹក​និង​អាជ្ញាធរ​រាជធានី​ អាជ្ញាធរ​ខណ្ឌ​ សង្កាត់​ទាំងអស់​បាន​ត្រៀមលក្ខណៈ​ជា​កម្លាំង​ សម្ភារ​ មួយ​ចំនួន​រួច​ជា​ស្រេច​ហើយ​ ដើម្បី​បង្កា​ជួយ​សង្គ្រោះ​រំដោះ​ទឹកជំនន់​ចេញពី​តំបន់​ដែល​ងាយ​រង​គ្រោះ​ក្នុង​រាជធានី​ ជា​ពិសេស​នៅ​តំបន់​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​ ។​ តាម​ការ​ព្យា​ករ​ណ៏​ទុក​សំរាប់​រាជធានី​ភ្នំពេញ​ឆ្នាំ​នេះ​ គឺ​ទឹក​មាន​សភាព​ធំ​ជាង​ឆ្នាំ​កន្លង​ទៅ​ ហើយ​អាច​គំរាម​កំ​ហែង​ជន់​លិច​តំបន់​ដែល​ងាយ​រង​គ្រោះ​មួយ​ចំនួន​នៅ​ភាគ​ខាងជើង​មាន​ខណ្ឌ​ឬ​ស្សី​កែវ​ ខណ្ឌ​សែន​សុខ​ និង​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​ និង​អាច​បង្ក​លក្ខណៈ​ជន់​លិច​នៅ​តំបន់​ទំនាប​នៅ​ ខណ្ឌ​ដែល​ជុំវិញ​រាជធានី​ភ្នំពេញ​ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​ រួម​ជាមួយ​មន្ដ្រី​ដែល​ពាក់​ព​ន្ធ័​ទាំងអស់​មួយ​ចំនួន​បាន​ត្រៀម​មធ្យោបាយ​ គ្រប់យ៉ាង​ដើម្បី​ជួយ​រំលែក​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​បង្ក​ហា​នី​ភ័យ​ដោយ​ទឹកជំនន់​ខាងលើ​    ។​
លោក​ កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ដើម្បី​បង្កា​នូវ​គ្រោះ​ធម្មជាតិ​ជា​ទឹកជំនន់​ដូច​កាលពី​ឆ្នាំ​២០១១​កន្លង​មក​នៅ​រាជធានី​ភ្នំពេញ​ មាន​ស្ថា​នី​យ៏​បូម​ទឹកធំៗ​១០​គោលដៅ​រួច​ហើយ​ ។​ ស្ថា​នី​យ៏​បូមទឹក​ដែល​សំខាន់​ជាងគេ​នោះ​គឺ​ស្ថា​នី​យ៏​នៅ​ទំនប់​កប់​ស្រូវ​ និង​ស្ថានីយ៍​បូមទឹក​នៅ​គីឡូម៉ែត្រ​លេខ​៩​ នៅ​ភាគ​ខាងជើង​រាជធានី​។​ រីឯ​ស្ថានីយ៍​៨​ទៀត​កំពុង​ត្រៀមលក្ខណៈ​រួច​ហើយ​ដែរ​ ដូច​ជា​ស្ថា​នី​យ៏​បឹង​ទំពន់​ ស្ថា​នី​យ៏​មាតទន្លេ​ទី​១​ ទី​២​ ទី​៣​និង​ទី​៤​ ស្ថា​នី​យ៏​ទួល​គោក​ ស្ថា​នី​យ៏​គីឡូម៉ែត្រ​លេខ​៦​និង​លេខ​៩​ និង​ស្ថា​នី​យ៏​ព្រែក​តា​ពៅ​ ។​
លោក​បន្ដ​ថា​  ការ​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​នោះ​ យើង​បាន​ចុះ​សាកល្បង​ម៉ាស៊ីនបូមទឹក​ទាំង​១០​ស្ថា​នី​យ៏​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជា​មុន​ ដូច​ជា​ការ​ត្រួតពិនិត្យ​ម៉ាស៊ីន​  ត្រួតពិនិត្យ​ក្បាល​បូម​  និង​ប្រ​ព​ន្ធ័​ខ្សែភ្លើង​ និង​ជា​ពិសេស​ប្រេងម៉ាស៊ីន​ ការ​ស្ដារ​បាត​ ប្រឡាយ​ និង​កាយ​សំរាម​ និង​ស្ដារ​ដី​ពី​បាត​ប្រឡាយ​ជាដើម​ ការ​ត្រៀមលក្ខណៈ​នេះ​ យើង​ចាប់ផ្ដើម​ធ្វើ​បណ្ដើរៗ​នូវ​ស្ថា​នី​យ៏​ដែល​សំខាន់ៗ​ជា​មុន​ ប៉ុន្ដែ​និង​ត្រូវ​ឱ្យ​រួចរាល់​ក្នុង​រយៈពេល​មូ​យស​ប្ដា​ហ៏​ ។​
លោក​មាន​ជំនឿ​ថា​ សម្រាប់រាជធានី​ភ្នំពេញ​ឆ្នាំ​នេះ​​ ទឹកជំនន់​មិន​អាច​គំរាមកំហែង​ធ្ងន់ធ្ងរ​រំខាន​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ដែល​ធ្លាប់​បាន​គំរាមកំហែង​កាលពី​ឆ្នាំ​២០១១​កន្លង​មក​នោះ​ទេ ​ព្រោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សាងសង់​បន្ថែម​នូវ​ស្ថា​នី​យ៏​បូម​ទឹកធំ​ចំនួន​២​រួច​ហើយ​ គឺ​ស្ថា​នី​យ៏​បូមទឹក​ទំនប់​កប់​ស្រូវ​ និង​ស្ថានីយ៍​ប្រប​មាតទន្លេ​ទី​១​ ,២,​ ៣​,​ ៤ ​ព្រមទាំង​សាងសង់​នូវ​បណ្ដាញ​លូ​អក្ស​អ៊ុយ​  ដែល​មាន​ទំហំ​ធំ​ជាង​មុន​ផង​ដែរ​ ៕​