Thursday, September 13, 2012

រយៈពេល​៨​ខែ​ខេត្ត​ព្រះសីហនុ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​៦០៩៥៨៩​នាក់​​

M13-i-fullព្រះសីហនុ​ ៖ ​​ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០១២​នេះ​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ទទួល​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ​៦០៩៥៨៩​នាក់​កើន​២៨,០៧​ភាគរយ​បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំទៅ​កន្លងមក​នេះ​។​ ដោយឡែក​សំរាប់​ភ្ញៀវទេសចរណ៍​ដែល​ធ្វើដំណើរ​តាម​យន្តហោះ​វិញ​ក្នុង​រយៈពេល​៨​ខែ​គិត​ចាប់ពី​ថ្ងៃ​បើក​ពិធី​សម្ពោធ​ជា​ផ្លូវការ​ជា​លើក​ទី​២​កាល​ពីរ​ចុងឆ្នាំ​២០១១​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង​ខេត្ត​ព្រះសីហនុ​ទទួល​បាន​ក្រុម​ភ្ញៀវទេសចរ​ណ៍​​ជាតិ​និង​អន្តរជាតិ​ចំរុះ​ជាតិ​សាសន៍​សរុប​ចំនួន​៤៤២៩នាក់​។​នេះ​បើ​តាម​ការ​អះអាង​របស់​លោក​សេង​ខា​ប្រធាន​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី១៣​ខែកញ្ញា​។
 សូម​រំលឹក​ថា​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​រាម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ធ្លាប់​បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​លើកទីមួយ​នៅ​អំឡុង​ឆ្នាំ​២០០៧​ប៉ុន្តែ​ពេលនោះ​ព្រលានយន្តហោះ​មួយ​នេះ​បាន​អាក់ខាន​មិន​ដំណើរការ​និង​ស្ងប់ស្ងាត់​ហើយ​សាប​រលាប​ទៅវិញ​ដោយហេតុ​ផល​មិន​ច្បាស់លាស់​។ ​បន្ទាប់មក​អាកាសយានដ្ឋាន​អន្តជាតិ​កងកេង​ខាង​លើនេះ​បាន​បើក​សម្ពោធ​ជា​លើក​ទី​២​កាលពី​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១១​ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ​អាន​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគ​ណៈ​រដ្ឋមន្ត្រី​។​ ចាប់ពីពេលនោះ​មក​ព្រលានយន្តហោះ​អន្តរជាតិ​កងកេង​នេះ​បាន​ដំណើរការ​យ៉ាង​រលូន​និង​ទ​ទួល​ភ្ញៀវ​ទេសចរណ៍​ចេញចូល​ច្រើន​គូរ​ឲ្យ​កត់​សម្គាល់​ផងដែរ​។
លោក​សេង​ខា​បាន​និយាយ​ឲ្យ​ដឹង​ទៀតថា​ក្នុងចំណោម​ភ្ញៀវទេសចរ​ណ៍​ដែល​ចូលមក​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​៤៤២៩​នាក់​ខាងលើនេះ​ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ណ៍​ក្នុងស្រុក​ចំនួន​១៥៤​នាក់​។​ ទាំងអស់នេះ​ក៏​ដោយសារតែ​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ឲ្យ​ទឹកដី​ដ៏​ស្រស់ត្រកាល​នែ​តំបន់​ទេសចរ​ណ៍​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ទាក់ទាញ​ក្រុម​ភ្ញៀវទេសចរ​ណ៍​ជាតិ​និង​អន្តរជាតិ​ចំរុះ​ជាតិ​សាស​ន៍មកលេង​កំសាន្ត​មាន​ចំនួន​កាន់តែ​ច្រើនឡើង​។​ការ​តភ្ជាប់​ខេត្ត​តំបន់​ទេសចរ​ណ៍​វប្បធម៌​អង្គរ​ក្នុង​ខេត្តសៀមរាប​ទៅ​តំបន់​ទេសចរ​ណ៍​ធម្មជាតិ​មាត់សមុទ្រ​ខេត្ត​ព្រះសីហនុ​តាម​ជើង​យន្តហោះ​របស់​ក្រុមហ៊ុន​អង្គរ​អ៊ែរ​ដែល​ធ្វើការ​ហោះហើរ​ក្នុង​មួ​យ​សប្តាហ៍​៣​ជើង​មាន​ថ្ងៃ​ច័ន្ទ​,​ថ្ងៃ​ពុធ​និង​ថ្ងៃ​សុក្រ​និង​មាន​ជើង​ពិសេស​ផ្សេងទៀត​នោះ​វា​គឺជា​ការ​រួម​ចំណែកមួយ​​យ៉ាងសំខាន់​ក្នុង​ការ​ទាក់ទាញ​និង​ផ្តល់​ភាព​ងាយ​ស្រួល​និង​ពេលវេលា​ដល់​ក្រុម​ភ្ញៀវទេសចរ​ណ៍​ដែល​ធ្វើ​ដំណើ​ទៅមក​។ ​លោក​សេង​ខា​បាន​ឲ្យ​ដឹង​ទៀតថា​ក្រៅពី​ទ​ទូល​ភ្ញៀវទេសចរ​ណ៍​តាម​ជើងយន្តហោះ​ខេត្ត​ទេសចរ​ណ៍​ធម្មជាតិ​មួយ​នេះ​នៅបាន​ទទួល​ក្រុម​ភ្ញៀវទេសចរ​ណ៍​ក្នុងស្រុក​រាប់សែន​នាក់​និង​ភ្ញៀវទេសចរ​ណ៍​បរទេស​ជាច្រើន​ម៉ឺន​នាក់​ផ្សេងទៀត​ដែល​ធ្វើដំណើរ​តាម​នាវា​ចូល​ចត​នៅ​ច្រក​កំពង់ផែ​សមុទ្រ​ខេត្ត​ព្រះសីហនុ​ក្នុង​មួយឆ្នាំៗ៕