Thursday, September 13, 2012

លោក​រដ្ឋមន្ដ្រី​លឹ​ម​គាន​ហោ​ជំរុញ​ឱ្យ​ក្រុមការងារ​ក្រសួង​និង​មន្ទីរ​បូមទឹក​សង្គ្រោះ​ស្រូវ​សន្ទូង​សំណាប​ប្រជា​ពលរដ្ឋ​

​ខេត្ដកំពត​ ៖​ ស្រប​ពេល​ដែល​ខេត្ដកំពត​មានទឹក​ភ្លើង​ធ្លាក់​តិចតួច​បំផុត​ហើយ​ក្ដី​ ព្រួយបារម្ភ​របស់​ប្រជា​កសិករ​ខ្លាច​ប៉ះពាល់​ ទៅ​លើ​ការ​បង្កបង្កើន​ផល​ ក៏​ដូច​ជា​ដីស្រែ​ សម្រាប់​ស្រូវ​ សន្ទូង​ និង​សំណាប​ជាដើម​នោះ​ ជា​គោលការណ៍​របស់​លោក​រដ្ឋមន្ដ្រី​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​ តម្រូវ​ឱ្យ​ ក៏​ដូច​ជា​ការ​ចេញ​បទបញ្ជា​ដល់​ ក្រុមការងារ​របស់​ក្រសួង​ និង​មន្ទីរ​ធន​ ធាន​ទឹក​ខេត្ដកំពត​ ធ្វើ​យ៉ាងណា​ស្វះស្វែង​ រក​ប្រភព​ទឹក​ដើម្បី​ស្រោចស្រព​ទៅ​លើ​ ដីស្រែ​របស់​ប្រជា​កសិករ​ ។​
​លោក​ ចាន់​ យុ​ត្ថា​ នាយខុទ្ទកាល័យ​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​មាន​ ប្រសាសន៍​ថា​ មក​ទល់​នឹង​ពេល​នេះ​ ការ​ បង្កបង្កើន​ផល​ទៅ​លើ​ដីស្រែ​របស់​ប្រជា​ ពលរដ្ឋ​គឺ​ទទួល​បាន​ផល​ប្រមាណ​ជាង​៦០​ ភាគរយ​ ដែល​ប្រជាពលរដ្ឋ​ខ្លះ​កំពុង​ ប្រមូល​ផល​ និង​ដីស្រែ​មួយ​ចំនួន​ទៀត​ កំពុង​បែក​គុម្ព​ ដូច្នេះ​លោក​រដ្ឋមន្ដ្រី​កំពុង​ តែ​ជាប់ដៃ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ ស្រូវ​ដល់​អ្នក​ខេត្ដកំពត​ ពីព្រោះ​ឆ្នាំ​នេះ​ មាន​ភ្លៀង​ធ្លាក់​តិចតួច​ ខុស​ពី​ឆ្នាំ​មុនៗ​ ដែល​ក្នុង​១​ឆ្នាំ​ភ្លៀង​ជន់​លិច​២-៣​ដងនោះ​។​  លោក​បន្ដ​ថា​ ជា​គោលការណ៍​របស់​លោក​ រដ្ឋមន្ដ្រី​មិន​ត្រឹមតែ​ជំរុញ​ឱ្យ​ក្រុមការងារ​ របស់​ក្រសួង​ និង​មន្ទីរ​ជាប់ដៃ​ដ៏​សកម្ម​ ក្នុង​ការ​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ ស្រូវ​ ស​ន្ទូ​ង សំណាប​របស់​ប្រជា​កសិករ​ ប៉ុណ្ណោះ​ទេ​ បើ​ទទួល​បាន​ប្រភព​ទឹក​ ធ្វើ​ យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ពង្រីក​ទៅ​លើ​ផ្ទៃ​ ដី​បង្កបង្កើន​ផល​បន្ថែម​ទៀត​ដើម្បី​ជា​ការ​ លើក​ស្ទួយ​ចំពោះ​ស្ថានភាព​ ជីវភាព​រស់​ នៅ​របស់​ពួក​គាត់​ ។​ ដូច្នេះ​ ចាប់ពី​ដើម​ ខែកក្កដា​មក​ទល់​នឹង​ពេល​នេះ​ អ្វី​ដែល​ ក្រុមការងារ​របស់​ក្រសួង​និង​មន្ទីរ​បាន​ យកចិត្ដទុកដាក់​ចុះ​អន្ដរាគមន៍​បូមទឹក​ សង្គ្រោះ​ស្រូវ​ សន្ទូង​ សំណាប​ ជូន​ប្រជា​ កសិករ​ និង​មាន​វត្ដមាន​ផង​ដែរ​ពី​លោក​រដ្ឋមន្ដ្រី​ផ្ទាល់​ ឃើញ​ថា​ដីស្រែ​ជាង​៦០​ភាគរយ​ដែល​បង្កបង្កើន​ផល​នោះ​ ប្រជា​ ពលរដ្ឋ​ខ្លះ​គាត់​ប្រមូល​ផល​ ហើយ​ស្រូវ​ខ្លះ​ទៀត​កំពុង​បែក​គុម្ព​ ឃើញ​ថា​មាន​ភាព​ល្អ​ឡើង​វិញ​ ។​
​លោក​ ចាន់​ វ​ណ្ណា​ ប្រធាន​មន្ទីរ​ធន​ ធាន​ទឹក​និង​ឧតុនិយម​ ខេត្ដកំពត​ បានឱ្យ​ ដឹង​ថា​ ស្រូវ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ធ្ងន់​ធ្ង​រ​នោះ​ទេ​ ។​ ម្យ៉ាងវិញទៀត​ ក្រុមការងារ​ របស់​លោក​កំពុង​មមាញឹក​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ សន្ទូង​ សំណាប​ របស់​ប្រជា​កសិករ​ចំនួន​២​ឃុំ​ គឺ​នៅ​ឃុំ​ ទូក​មាស​ខាងលិច​ និង​ឃុំ​ស្ដេច​គង់​ខាង​លិច​ ស្រុក​ទូក​មាស​ ដែល​ពេល​នេះ​បាន​ ប្រមាណ​ជាង​១.៦០០​ហិ​កតា​ តាម​រយៈ​ បូមទឹក​ពី​ស្ថានីយ​បូមទឹក​របស់​សម្ដេច​ តេ​ជោ​ទី​៤៥​ និង​ម៉ាស៊ីនបូមទឹក​របស់​មន្ទីរ​មួយ​ផ្សេង​ទៀត​ ដូច្នេះ​ ជា​លទ្ធផល​ ប្រជា​ ពលរដ្ឋ​ទទួល​បាន​នូវ​ទឹក​ធ្វើស្រែ​គ្រប់គ្រាន់​ បើ​ទោះជា​ភ្លៀង​ធ្លាក់​តិចតួច​នៅ​ក្នុង​ខេត្ដ​កំពត​នេះ​ក៏​ដោយ​ ៕