Thursday, September 13, 2012

សិស្ស​យក​កាំភ្លើង​ភ្ជង់​ក្បាល​មិត្ដភក្ដិ​ កំពុង​រៀន​ គឺ​នៅ​សាលា​អន្ដរជាតិ​ សិង្ហ​បុរី​

​ភ្នំពេញ​ ៖​ ខណៈ​ដែល​មានការ​បង្ហោះ​ រូបភាព​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ (facebook)​ ពី​សកម្មភាព​របស់​សិស្ស​ សាលា​ ដែល​បាន​យក​កាំភ្លើង​មក​ភ្ជង់​ ក្បាល​មិត្ដភក្ដិ​របស់​ខ្លួន​កំពុង​សិក្សា​ក្នុង​ សាលា​ គឺ​មាន​មតិ​រិះគន់​ និង​ការ​ផ្ដល់​ យោបល់​ឆ្លង​ឆ្លើយ​ផង​ដែរ​ តាម​រយៈ​ face​ book​ ប៉ុន្ដែ​មាន​ចំនួន​ច្រើន​មិន​គាំទ្រ​ក្នុង​ សកម្មភាព​របស់​សិស្ស​ ដែល​បាន​ដក​ កាំភ្លើង​ភ្ជង់​ទៅ​លើ​មិត្ដភក្ដិ​កំពុង​សិក្សា​ ក្នុង​សាលា​ បើ​ទោះជា​កាំភ្លើង​នោះ​ជា​ កាំភ្លើង​ពិតប្រាកដ​ ឬ​ជា​កាំភ្លើង​ជ័រ​យ៉ាង​ ណា​ក៏​ដោយ​ ។​
ពាក់ព័ន្ធ​ទៅ​នឹង​ការ​ភ្ញាក់ផ្អើល​ពី​រូប​ ភាព​មិន​គប្បី​ ដែល​កើត​ចេញពី​ថ្នាល​ បណ្ដុះបណ្ដាល​ អប់រំ​ ក្លាយទៅជា​កន្លែង​ បញ្ចេញ​សាច់ដុំ​បង្ហាញ​ពី​ភាព​សាហាវ​ ឃោរឃៅ​ អំពើ​គ្រោះថ្នាក់​ ដែល​សង្គម​ ស្អប់ខ្ពើម​ និង​ច្បាប់​ហាមឃាត់​នេះ​ អ្នក​ គ្រប់គ្រង​សាលា​អន្ដរជាតិ​សិង្ហ​បុរី​បាន​ សារភាព​ និង​ទទួលស្គាល់​ថា​ រូបភាព​ សិស្ស​ ដែល​បាន​ដក​កាំភ្លើង​ភ្ជង់​ក្បាល​ មិត្ដភក្ដិ​របស់​ខ្លួន​ក្នុង​ឯកសណ្ឋាន​សិស្ស​ នេះ​ គឺជា​សិស្ស​ដែល​រៀន​នៅ​ក្នុង​សាលា​ អន្ដរជាតិ​សិង្ហ​បុរី​ ។​
លោក​ហ្វី​លី​ព​ នាយក​ទីផ្សារ​នៃ​សាលា​ អន្ដរជាតិ​សិង្ហ​បុរី​ បាន​ប្រាប់​នគរវត្ដ​តាម​ ទូរស័ព្ទ​ កាលពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​ ២០១២​ថា​ “​ខ្ញុំ​ទើបនឹង​ដឹង​រឿង​នេះ​ដែរ​ ប៉ុន្ដែ​ខ្ញុំ​មិន​ទាន់​បើក​មើល​នៅ​ក្នុង​ facebook​ ដូច្នេះ​ពាក់ព័ន្ធ​ទៅ​នឹង​សិស្ស​គួរតែ​ សួរ​ទៅ​នាយករង​គ្រប់គ្រង​ផ្នែក​សិក្សា​ ឬ​សិស្ស​ទើប​គាត់​ដឹង​”​ ។​
នាយករង​សាលា​អន្ដរជាតិ​សិង្ហ​បុរី​ ដែល​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ថា​ ពិត​ជា​មាន​រូបភាព​ពិតប្រាកដ​របស់​សិស្ស​ ដក​កាំភ្លើង​ភ្ជង់​ក្បាល​មិត្ដភក្ដិ​របស់​ខ្លួន​ កំពុង​រៀនសូត្រ​នៅ​ក្នុង​សាលា​អន្ដរជាតិ​ សិង្ហ​បុរី​នេះ​មែន​ ប៉ុន្ដែ​សិស្ស​រូប​នោះ​គាត់​ គឺជា​អ្នក​ចូល​ចិត្ដ​លេងសើច​ច្រើន​ ហើយ​ មិនមែន​ទើបតែ​កើត​មាន​ទេ​ ធ្លាប់​ធ្វើ​ បែប​នេះ​ច្រើន​ឆ្នាំ​មក​ហើយ​ និង​ការ​ភ្ជង់​ នេះ​កាំភ្លើង​ជ័រ​តែ​ប៉ុណ្ណោះ​ ។​ លោក​បាន​ បន្ដ​ថា​ មិន​ត្រឹមតែ​គាត់​ចូល​ចិត្ដ​លេង​ សើច​ច្រើន​ក្នុង​រូបភាព​យក​កាំភ្លើង​ភ្ជង់​ ក្បាល​មិត្ដភក្ដិ​ប៉ុណ្ណោះ​ទេ​ ជា​ទម្លាប់​គាត់​ លេង​ទាំង​ឡាន​ និង​យន្ដហោះ​តេឡេកុម្ម៉ង់​  ថែម​ទៀត​ ។​
លោក​នាយករង​រូប​នេះ​ទទួលស្គាល់​ ថា​ ការ​យក​កាំភ្លើង​ បើ​ទោះជា​ជ័រ​ក៏​ដោយ​ អាច​នឹង​ប៉ះពាល់​ទៅ​នឹង​កិត្ដិយស​របស់​ សាលា​ ម្យ៉ាងវិញទៀត​សាលា​ក៏​គ្មាន​ចេ​ត​ នា​ណាមួយ​ឱ្យ​សិស្ស​ធ្វើ​បែប​នេះ​ ដូច្នេះ​ សាលា​បានឱ្យ​សិស្ស​រូប​នោះ​ឈប់​រៀន​ មួយ​រយៈ​ ប៉ុន្ដែ​អាណាព្យាបាល​របស់​គាត់​ បាន​ធ្វើ​លិខិត​សុំ​ទោស​រួច​មក​ហើយ​ ។​ មិន​ តែ​ប៉ុណ្ណោះ​រឿង​នេះ​ លោក​ក៏​បាន​រាយការណ៍​ និង​សុំ​យោបល់​ពី​នាយិការ​គ្រប់គ្រង​សាលា​ អន្ដរជាតិ​សិង្ហ​បុរី​នេះ​ដែរ​ ប៉ុន្ដែ​គាត់​ថា​ រឿង​នេះ​ គឺជា​រឿង​បុគ្គល​ ទើប​ពេល​ដឹង​ ដំណឹង​ពី​មាន​បង្ហោះ​តាម​ facebook​ ពី​ រូបភាព​នេះ​ប្រមាណ​៣-៤​ថ្ងៃមុន​ សាលា​ ក៏​ព្យាយាម​ហៅ​សិស្ស​នោះ​មក​អប់រំ​ និង​ ឱ្យ​គាត់​ឈប់​ការ​សិក្សា​មួយ​រយៈ​សិន​ ។​
ក្នុង​រូបភាព​ដែល​សិស្សសាលា​អន្ដរ​ ជាតិ​សិង្ហ​បុរី​ ដែល​មាន​ឯកសណ្ឋាន​ហើយ​ យក​កាំភ្លើង​ភ្ជង់​មិត្ដភក្ដិ​ កុំ​ថា​ឡើយ​សិស្ស​ សាលា​ មន្ដ្រីរាជការ​ ជា​ពិសេស​អាណា​ ព្យាបាល​សិស្ស​មួយ​ចំនួន​បង្ហាញ​ឱ្យ​ឃើញ​ ពី​ការ​ខកចិត្ដ​ថា​ មិន​គួរ​ណា​កើត​មាន​រូប​ ភាព​បែប​នេះ​នៅ​ក្នុង​សាលា​ ដែល​ជា​ ថ្នាល​បណ្ដុះបណ្ដាល​លើ​វិស័យ​អប់រំ​។​ ដូច្នេះ​ ការ​គ្រង់​គ្រង​របស់​សាលា​បែប​នេះ​ អាណា​ ព្យាបាល​សិស្ស​អាច​នឹង​ឃ្លាតឆ្ងាយ​មនោ​ ស​ញ្ចេ​ត​នា​ និង​គ្មាន​ទំនុកចិត្ដ​ ដើម្បី​បញ្ជូន​ កូន​ទៅ​សិក្សា​ ព្រោះ​ឥទ្ធិពល​ដ៏​អាក្រក់​នេះ​ ក្មេង​ងាយ​នឹង​ឆាប់​ទទួលយក​ ដែល​ធ្វើ​ឱ្យ​ ខូច​ឥរិយាបថ​ ឬ​ក៏​ខូចអនាគត​ ខណៈ​ដែល​ ពួក​គេ​ជា​កូន​អ្នកមាន​ធនធាន​ ឈាន​ទៅ​ ដល់​ការ​ប្រើប្រាស់​កាំភ្លើង​ពិតប្រាកដ​នោះ​ ជាដើម​ ។​
ពាក់ព័ន្ធ​នឹង​រូបភាព​សិស្ស​ដក​កាំភ្លើង​ ភ្ជង់​ក្បាល​មិត្ដភក្ដិ​ ដែល​អ្នកគ្រប់គ្រង​ សាលា​អន្ដរជាតិ​សិង្ហ​បុរី​ចាត់​ទុក​ថា​ជា​ រឿង​ឯកជន​ និង​តូចតាច​ លោក​ជា​ ជាតិ​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​រាជ​ ធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ “​បើ​មាន​រូបភាព​ នេះ​បង្ហោះ​នៅ​លើ​ facebook​ មិន​ត្រូវ​ទេ​ ខុស​ធ្ងន់ធ្ងរ​ ប៉ុន្ដែ​ខ្ញុំ​មិន​អាច​និយាយ​បាន​ សូម​សួរ​ទៅ​ខាង​ក្រសួង​ព្រោះ​មាន​អ្នកធំៗ​ ច្រើន​ណាស់​”​ ។​
លោក​ឆាវ​ រ៉ា​វី​ បុគ្គលិក​នៅ​ក្នុង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ មានស្រុក​កំណើត​ ស្រុក​ឈូក​ ខេត្ដកំពត​ ហើយ​បច្ចុប្បន្ន​មាន​ កូន​៣​នាក់​ក្នុង​បន្ទុក​ បាន​និយាយ​ថា​ ដើម្បី​ អនាគត​របស់​កូន​ បើ​ទោះ​ប្រាក់បៀវត្ស​ របស់​គាត់​មិន​លើសលប់​ ហើយ​ភរិយា​ ជា​អ្នក​លក់ដូរ​បន្ដិចបន្ដួច​ តែ​ជា​បំណង​ ប្រាថ្នា​ គាត់​ចង់ឱ្យ​កូន​គាត់​រៀន​នៅ​សាលា​ ឯកជន​ ក្នុង​នោះ​សាលា​ចំនួន​៣​ ដែល​គាត់​ ត្រូវ​គិត​ ដែល​មាន​សាលា​អន្ដរជាតិ​សិង្ហ​ បុរី​នេះ​ផង​ដែរ​។​ ប៉ុន្ដែ​គាត់​ខកចិត្ដ​ពេល​ ដែល​អ្នកគ្រប់គ្រង​សាលា​មាន​ភាព​ធូរ​ រលុង​ រហូត​ដល់​សិស្ស​បាន​យក​ទីតាំង​ សាលារៀន​ធ្វើ​ជា​ការ​បង្ហាញ​ពី​រូបភាព​ មិន​ប្រក្រតី​ ដូច​ជា​ការ​ដក​កាំភ្លើង​ភ្ជង់​ ក្បាល​គ្នា​ បង្ខំ​ឱ្យ​លើកដៃ​ពេល​កំពុង​សិក្សា​ ក្នុង​រូបភាព​ជាក់ស្ដែង​បែប​នេះ​ គឺជា​កំហុស​ ធ្ងន់ធ្ងរ​ណាស់​របស់​អ្នកគ្រប់គ្រង​សាលា​ ដែល​ស្ថិត​ក្នុង​កម្រិត​ទាប​ ។​
អ្នកស្រី​ឯក​ ចាន់​ថន​ ជា​គ្រូបង្រៀន​ សាលា​រដ្ឋ​បាន​លើក​ឡើង​ថា​ បើ​តាម​គាត់​ ដឹង​ កុំ​ថា​ឡើយ​តែ​កាំភ្លើង​ជ័រ​ សូ​ម្បី​តែ​ ដំបង​ ឬ​ក៏​របស់របរ​អ្វី​ផ្សេងៗ​ ដែល​យក​ ទៅ​សម្រាប់​ជា​មធ្យោបាយ​សម្លុត​គំរាម​ មិត្ដភក្ដិ​ក្នុង​សាលា​ មិន​អាច​ធ្វើ​ទៅ​បាន​ ទេ​ ព្រោះ​សិស្ស​ត្រូវ​មាន​វិន័យ​ ស្ដាប់​ការ​ ពន្យល់​អប់រំ​ពី​គ្រូបង្រៀន​ក្នុង​ម៉ោង​សិក្សា​ តែបើ​គាត់​ថែម​ទាំង​ហ៊ាន​យក​កាំភ្លើង​ ភ្ជង់​គ្នា​បែប​នេះ​ អាច​ជា​ភាព​កម្សោយ​ ក្នុង​កម្រិត​ណាមួយ​ពី​អ្នកគ្រប់គ្រង​សាលា​ អន្ដរជាតិ​សិង្ហ​បុរី​ ។​
គួរ​រំលឹក​ផង​ដែរ​ថា​ កន្លង​ទៅ​យុវជន​ ១​រូប​ដែល​មាន​វ័យ​មិន​ទាន់​ដល់​១៨​ឆ្នាំ​ សិស្ស​នៅ​សាលា​អន្ដរជាតិ​សិង្ហ​បុរី​ ដែល​ គិត​ខ្លី​ដោយសារ​រឿង​វិបត្ដិ​ស្នេហា​ ធ្លាប់​ លោត​ពីលើ​អគារ​សាលា​សម្លាប់​ខ្លួន​ម្ដង​ រួច​មក​ហើយ​ ខណៈ​ដែល​សន្ដិសុខ​ និង​អ្នក​ គ្រប់គ្រង​សាលា​មិនសូវ​បាន​យកចិត្ដ​ទុក​ ដាក់​ការពារ​នោះ​ ៕          ​