Thursday, September 13, 2012

ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ប្រវែង​៥.៥២០​ម៉ែត្រ​ក្នុង​ឃុំ​តា​លន់​

​ខេត្ដកណ្ដាល​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១២​ នៅ​ក្នុង​វត្ដ​វេ​ណ​វត្ដ​ពោធិ៍​ព្រែក​ស្លែង​ មាន​រៀបចំ​ពិធី​សម្ពោធ​ឱ្យ​ ដាក់​ប្រើប្រាស់​ផ្លូវលំ​ក្រាល​ថ្ម​មួយ​ខ្សែ​ប្រវែង​៥.៥២០​ម៉ែត្រ​ ឋិត​នៅ​ក្នុងភូមិ​ទួល​ស្ពឺ​ និង​ភូមិ​ព្រែក​ស្លែង​ ឃុំ​តា​លន់​ ស្រុក​ ស្អាង​ ខេត្ដកណ្ដាល​ ដែល​ពិធី​នេះ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត​ ជា​ រតនា​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ អនុប្រធាន​ គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ស្អាង​ និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​តា​លន់​ និង​លោកស្រី​ និង​មានការ​ចូលរួម​ពី​សមា​ ជិ​ក​គណៈ​ពង្រឹង​ជា​ច្រើន​រូប​ទៀត​ ។​
​ផ្លូវលំ​ខាងលើ​នេះ​គឺ​ធ្វើ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១១០​ ចាប់ពី​ខ្លោងទ្វារចូលភូមិទួលស្ពឺ​រហូត​ទល់​វត្ដ​ពោធិ៍​ព្រែក​ស្លែង​ កាត់​ភូមិ​ចំនួន​២​ គឺ​ភូមិ​ទួល​ស្ពឺ​ និង​ភូមិ​ព្រែក​ស្លែង​ ដែល​ជា​ថវិកា​របស់​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​​ចំណាយ​លើ​ការ​សាងសង់​ផ្លូវនេះ ៕