Wednesday, August 1, 2012

ក្លឹប​អ្នកកាសែត​កម្ពុជា​បើក​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​កាត់ត​រូបភាព Adobe Photoshop

ភ្នំពេញ: ​ក្លឹប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) សូម​ជម្រាប​ជូនដំណឹង​ដល់​អស់លោក​លោកស្រី អ្នកនាង កញ្ញា ជា​អ្នកសារព័ត៌មាន សិស្សានុសិស្ស និង​និស្សិត​ទាំងអស់​ឱ្យបាន​ជ្រាបថា (​ក​.​អ​.​ក​) នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​កាត់ត​រូបភាព (Adobe Photoshop) ដែល​វគ្គ​បណ្ដុះបណ្ដាល នេះ​នឹង​ចាប់ផ្ដើម​ចូលរៀន នៅ​ថ្ងៃទី​១៣ ខែសីហា  ឆ្នាំ​២០១២ ខាងមុខនេះ ចាប់ពី​ពេលវេលា​ម៉ោង ៧ ដល់​ម៉ោង ៨ ព្រឹក រៀងរាល់ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ នៅ​ក្លឹប​អ្នកកាសែត​កម្ពុជា ផ្ទះ​លេខ ២២៦ ផ្លូវ ១៥៥ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សេចក្ដីជូនដំណឹង​រប​ស់​ក្លឹប​អ្នកកាសែត​កម្ពុជា ធ្វើ​នៅ​ភ្នំពេញ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១២ បាន​បង្ហាញថា វគ្គ​បណ្ដុះបណ្ដាល ដែលមាន​រយៈពេល ១៥ ម៉ោង ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ​ខុនរ៉ាដ អា​ដិ​ន ណៅអែរ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា ដើម្បី​ធ្វើអោយ​អ្នកសារព័ត៌មាន សិស្សានុសិស្ស និង​និស្សិត​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា ចេះ​ប្រើ​ជំនាញ​នេះ ក្នុងការ​បំពេញការងា​រ​។​

​ក្នុង​កម្មវិធី​នេះ មាន​ចំណុច​លំអិត​តូចៗ រួមមាន ការកាត់ត​រូបភាព ការកែច្នៃ​រូបភាព ការដាក់​ពណ៌​លើ​រូបភាព ការកែ​ពន្លឺ និង​ការកែច្នៃ​ផ្សេងៗ​ទៀត​។ វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ផ្ដល់ជូន​ដល់​អ្នកកាសែត សិស្សានុសិស្ស និង និស្សិត​ទាំងអស់ ដោយ​មិនមាន​ការបង់ប្រាក់​ឡើយ​។ 

​សមាជិក ក​.​អ​.​ក និង​អ្នកសារព័ត៌មាន សិស្សានុសិស្ស និង​និស្សិត​ទាំងអស់ ដែលមាន​ចំណាប់អារម្មណ៍​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល ផ្នែក​កាត់ត​រូបភាព (Adobe Photoshop) នេះ សូម​មេ​ត្ដា​ចុះឈ្មោះ​នៅ​ក្លឹប​អ្នកកាសែត​កម្ពុជា អោយបាន​មុន​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១២​។​
​     
​សំរាប់​ព័ត៌មាន​បន្ថែម សូម​មក​ទំនាក់ទំនង​នៅ​ក្លឹប​អ្នកកាសែត​កម្ពុជា ឬ​តាម​ទូរស័ព្ទ​៖ 077 514 070៕​