Wednesday, August 1, 2012

សហភាព​ពលករ​វៀតណាម​សំរេច​ផ្តល់​ថវិកា​កសាង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ស​ហ​ជីព​ដល់ NACC​កម្ពុជា

សហភាព​ពលករ​វៀតណាម​សំរេច​ផ្តល់​ថវិកា​កសាង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ស​ហ​ជីព​ដល់ NACC​កម្ពុជា​
​ ក្នុង​ដំណើរ​ទស្ស​នកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​VGCL​មកកាន់ ​កម្ពុជា​កាលពី​ថៃ្ង​ទី​២៤​ដល់​២៨​ខែ​កក្កដា​កន្លង​ទៅ​នេះ​អគ្គ​សហភាព​ពលករ​ វៀតណាម​បាន​សំរេច​ផ្តល់​ថវិកា​ដើម្បី​កសាង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ស​ហ​ជីព ​មួយ​ដល់​សភា​សម្ព័ន្ធ​សហជីព​ជាតិ​ម្ពុ​ជា​(NACC)​ដើម្បី ​ធ្វើកា​បណ្តុះ​ប​ណ្តាល​សម​ជិ​ក​សហជីព​ឲ្យ​មាន​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​ និង​មាន​ភាព​រឹង​មា​ដូច​សហជីព​នៃ​បណ្ដា​ប្រទេស​ដទៃ​នៅ​ក្នុង​ពី​ភព​លោក​។​
  
លោក សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​(NACC)​បាន​ឲ្យ​ដឹងថា​ក្នុង​ដំណើរ​ទស្ស​កិច្ច​ផ្លូវការ​របស់​គណប្រតិភូ​VGCL​កាលពី ​ថៃ្ង​ទី​២៤​ដល់​២៨​ខែកក្កដា ឆ្នាំ​២០១២​កន្លងទៅ​ថ្មីៗ​នេះ​ទទួលបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​បន្ថែមទៀត​ ដែល​ក្នុងនោះ​ភាគី​ទាំងពីរ​បាន​ពិនិត្យ​ទៅលើ​ការអនុវត្ត​នៃ​MoU​នឹង​ជំរុញ​ការអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព​បន្ថែមទៀត​ដូចជា​ទី​១-​ចំពោះ ​ការបញ្ជូន​មន្ត្រីសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ទៅ​បណ្តុះបណ្តាល​រយៈពេល ​វែង​ក្រោយ​ឧ​ត្ត​ម​សិក្សា​គឺ​នៅ​មិនទាន់បាន​អនុវត្តបាន​នៅឡើយ​ដោយសារ​កូតា​ អាហារូបករណ៍​នេះ​ត្រូវ​ស្នើសុំ​ពី​ក្រសួង​អប់រំ​កម្ពុជា​។​ភាគី​NACC​បាន​សំណូមពរ​ភាគី​វៀតណាម​ផ្តល់​ចំនួន​កូតា​សំរាប់​NACC​ដោយឡែក ​ផ្សេង​ពី​ក្រសួង​អប់រំ​ដើម្បី​មានលទ្ធភាព​និង​មានឱកាស​បញ្ជូន​មន្ត្រី​ទៅ​ សិក្សា​។​ភាគី​វៀតណាម​បានទទួល​យក​នូវ​សំណូមពរ​នេះ​ដើម្បី​ពិភាក្សា​ជាមួយ​ ក្រសួង​អប់រំ​វៀតណាម​។​ជាមួយនេះដែរ​ភាគី​វៀតណាម​ក៏បាន​ជំរុញ​ឲ្យ​ភាគី NACC សែ្វ ​ងរ​កដី​មួយកន្លែង​ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ឆាប់ សំរាប់​កសាង​អគារ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សហជីព​ឲ្យ​សភា​សម្ព័ន្ធ​សហជីព​ ជាតិ​កម្ពុជា ដែល​ភាគី​វៀតណាម​ជា​អ្នកផ្តល់​ថវិកា​សាងសង់ ។​
 
​លោក សោម អូន ប្រធាន​(NACC)​បាន​បន្ត​ឲ្យ​ដឹងថា​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង​ល្អជា​ប្រពៃណី​រវាង សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​(NACC) និង អគ្គ​សហភាព​ពលករ​វៀតណាម​(VGCL)​បានកើត​ឡើង​នៅ​ឆ្នាំ​២០១០​បន្ទាប់ពី​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​(NACC)​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ ហើយ​VGCL​បាន​អញ្ជើញ​គណប្រតិភូ NACC ទៅធ្វើ ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១០​នៅ​ទីក្រុង​ហាណូយ ដើម្បី​រឹតចំណង​សាមគ្គីភាព​និង​សហប្រតិបត្តិការ​រវាង​សហជីព​ប្រទេស​ទាំងពីរ ទាំង​នៅក្នុង​តំបន់ និង​នៅលើ​ឆាក​សកលលោក​។​
 
​លោក សោម អូន បាន​បញ្ជាក់ថា​មូលហេតុ​ដែល​លោក​ស្នើសុំ​ឲ្យ​ភាគី​វៀតណាម​ជួយ​កសាង​អគារ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សហជីព​នេះ​តាំងពី​ឆ្នាំ​២០១១​មក​ម្លេះ​នោះ ដោយសារតែ​លោក​យល់ឃើញថា​សហជីព​នៅ​កម្ពុជា​នៅមាន​លក្ខណៈ​ក្មេងខ្ចី​មិនទាន់មាន ​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​និង​មិនទាន់មាន​ភាពរឹងមាំ​នៅឡើយ​។​បញ្ហា​ មិនទាន់មាន​សាលា​បណ្តុះបណ្តាល​សហជីព​នេះ​ក៏​ជា​មូលហេតុ​ចម្បង​ផងដែរ​ធ្វើ​ ឲ្យ​សហជីព​មួយចំនួន​មិនបាន​កំណត់​គោលនយោបាយ​ត្រឹមត្រូវ​និង​អនុវត្ត​ សកម្មភាព​មិនបាន​សម​ស្របទៅតាម​ជំនាញ​វិជ្ជាជីវៈ​របស់​សហជីព​។​មជ្ឈមណ្ឌល​នេះ ​នឹង​បណ្តុះបណ្តាល​នូវ​មុខជំនាញ​ផ្សេងៗ​សំរាប់​ជួយ​ដល់​កម្មករនិយោជិត​ នៅក្នុង​ប្រទេស​កម្ពុជា ។​
 
          លោក សោម អូន ក៏បាន​លើកឡើង​នូវ​ការព្រួយបារម្ភ​ថា​ភាគី​វៀតណាម​បានផ្តល់​អំណោយ​ជា​ថវិកា​ជាគោលការណ៍​ដល់​NACC​សំរាប់​កសាង​អគារ​បណ្តុះបណ្តាល​នេះ ប៉ុន្តែ​មកដល់​ពេល​NACC​នៅ​មិនទាន់​មានលទ្ធភាព​ស្វែងរក​ដី​ទៅតាម​លក្ខ​ខ័​ណ្ឌ​របស់​ភាគី​វៀតណាម​នោះឡើយ ។
 
​ឆ្លៀត ​នៅក្នុង​ឱកាស​នេះ ក្នុង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា សូម​អំពាវ​ដល់​អង្គកា​រ​ជាតិ​និង​អន្តរជាតិ​ព្រមទាំង​អង្គការ​មនុស្សធម៌​ នានា បើ​មានការ​ចាប់អារម្មណ៍​ចំពោះ​សារសំខាន់​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នេះ​ NACC​សូម​ស្វាគមន៍​ចំពោះ​ការចូលរួម​ជា​ភាគទាន​ទាំងឡាយ​ក្នុង​គោលបំណង​ជួយ​អភិវឌ្ឍន៍​សហជីព​នៅ​កម្ពុជា ។​
 
​លោក សោម អូន ក៏បាន​បញ្ជាក់​ផងដែរ​ថា​កាលពី​ឆ្នាំ​ខែមេសា​ឆ្នាំ​២០១១NACC​បាន​អញ្ជើញ​គណប្រតិភូ​VGCL​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ហើយ​បាន ចុះហត្ថលេខា​លើ​នុ​ស្សា​រណៈ​យោគយល់​(MoU)​។​ខ្លឹមសារ សំខាន់​នៃ​MoU នេះ​គឺៈ​(១)-​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​និង​ផ្លាស់ប្តូរ​គណប្រតិភូ​ជាន់ខ្ពស់​រវាង​សហជីព​ទាំងពីរ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​(២)VGCL​ផ្តល់​អាហារូបករណ៍​បណ្តុះបណ្តាល​វគ្គ​ខ្លី​ដល់​ថ្នាក់ដឹកនាំ​សហជីព​ជា​សមាជិក​របស់​NACC​ចំនួន​១៥​នាក់​ក្នុង​មួយឆ្នាំ​(៣)-​ផ្តល់​អាហារូបករណ៍​រយៈពេល​វែង​ថ្នាក់​បរិញ្ញាបត្រ​និង​អនុបណ្ឌិត​ដល់​ថ្នាក់ដឹកនាំ​NACC​ដែល​កូតា​នេះ​ធ្វើឡើង​តាមរយៈ​ក្រសួង​អប់រំ​កម្ពុជា​៕