Wednesday, August 1, 2012

សន្តិសុខ​កំពុងតែ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​លោក​ស្រី​គ្លីងតុន​ចាប់ផ្ដើម​ដំណើរការ​ទស្សនកិច្ច​នៅ​អាហ្វ្រិក​

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក ​ស្រី​ហ៊ី​ឡា​រី​គ្លីងតុន​ បាន​មកដល់​ប្រទេស​សេណេហ្គាល់​កាល​ពី​ថ្ងៃ​អង្គារ ​ដោយ​ចាប់ផ្ដើម​នូវ​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​នឹង​នាំ​លោក​ស្រី​ទៅ​កាន់​ប្រទេស​ស៊ូដង់​ខាងត្បូង​ ដែល​ជា​ប្រទេស​ថ្មី​បំផុត​របស់​អាហ្វ្រិក​ និង ​ស្ថិត​នៅ​ក្នុង​ទស្សនកិច្ច​ឯកជន​មួយ​ទៅ​ជួប​រដ្ឋបុរស​ដែល​មាន​វ័យ​ចំណាស់​របស់​ទ្វីប ​មេដឹកនាំ​ប្រឆាំង​របប​ អាប៉ាថេត​ អាយុ​៩៩​ឆ្នាំ លោក ណេ​ល​សិន​ម៉ាន់​ដេឡា។
​ ​ដោយឡែក​ការ​យកចិត្តទុកដាក់​ជា​សាធារណៈ​របស់​លោក​ស្រី​គ្លី​ង​តុ​ន​នោះ​នឹង​ស្ថិត​នៅលើ​សមិទ្ធផល​ប្រជាធិបតេយ្យ​របស់​អាហ្វ្រិក​និង​សក្ដានុភាព​សេដ្ឋកិច្ច​ ដំណើរ​ទស្សនកិច្ច​នេះ ក៏​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ពី​ចំណងទាក់ទង​សន្តិសុខ របស់​សហរដ្ឋអាមេរិក​នៅក្នុង​ការ​ប្រឈមមុខ​នឹង​ការ​គំរាម ​ដែល​កំពុង​កើនឡើង​ ពី​ពួក​សកម្មប្រយុទ្ធ​ឥស្លាម​និយម​របស់​ក្រុម​ណា​កូ​ទិ​ក​។​
​ ​លោកស្រី​ចេ​នី​ហ្វើ​ឃុ​ក ​ប្រធាន​កម្មវិធី​អាហ្វ្រិក​នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង អន្តរជាតិ នៅ​ក្រុង​វ៉ា​ស៊ី​តោន និយាយ​ថា «ការ​គំរាម​សន្តិសុខ​កំពុង​មើលឃើញ​កាន់​តែច្រើន ហើយ​នៅក្នុង​វិធី​ខ្លះ​មាន​គ្រោះថ្នាក់​ជាង​ពីមុន​។​
​ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​គ្លី​ង​តុន ​ដែល​ជា​ដំណើរ​ចុងក្រោយ​របស់​លោក​ស្រី​ ក្នុងនាម​ជា​អ្នកការទូត​កំពូល​របស់​អាមេរិក​នោះ​ នឹង​នាំ​លោកស្រី​ទៅកាន់​ប្រទេស​ស៊ូដង់​ខាងត្បូង​នៅ​ថ្ងៃ​សុក្រ​ជា​កន្លែង​ដែល​លោកស្រី​នឹង​ជា​មន្ត្រីជាន់ខ្ពស់​បំផុត​របស់​សហរដ្ឋអាមេរិក​ដែល​ធ្វើ​ទស្សនកិច្ច​ចាប់តាំងពី​ប្រទេស​នេះ​ បាន​ប្រកាស​ឯករាជ្យ​នៅក្នុង​ខែកក្កដា ឆ្នាំ​២០១១​មក។​
​ ​កន្លែង​ឈប់​សំចត​ទៀត​នោះ​នឹង​រួមមាន​ប្រទេស​អ៊ូហ្គាន់ដា ​ប្រទេស​កេ​ន​យ៉ា ប្រទេស​ម៉ាឡាវី និង អាហ្វ្រិក​ខាងត្បូង ជា​កន្លែង​ដែល​លោកស្រី​នឹង​ឈប់​នៅ​ភូមិ​ស្រុក​គូ​នូ​របស់​លោក​ម៉ាន់​ដេ​ឡា​នៅ​ថ្ងៃ​ច័ន្ទ​ដើម្បី​ជួប​ជា​ឯកជន​ជាមួយ​មេដឹកនាំ​រំដោះ​ដែល​គោល​គោរព​ ដែល​បាន​បាត់​មុខជា​បណ្ដើរៗ​ពី​សាធារណជន ដោយសារ​ការ​ចូលនិវត្តន៍​ជា​ផ្លូវការ​របស់​លោក៕