Wednesday, August 1, 2012

ផ្ទៃដី​ប្រមាណ​ជា ​៣៩ ​គីឡូ​ម៉ែត្រ​ការ៉េក្នុ​ង​ឆមាស​ទី១​ត្រូវ​បាន​ អាជ្ញាធរ​កម្ចាត់​មីន ​កម្ពុជា​បាន​បោះ​សំអាត​

ផ្ទៃដី​ប្រមាណ​ជា ​៣៩ ​គីឡូ​ម៉ែត្រ​ការ៉េក្នុ​ង​ឆមាស​ទី១​ត្រូវ​បាន​ អាជ្ញាធរ​កម្ចាត់​មីន ​កម្ពុជា​បាន​បោះ​សំអាត​
ផ្ទៃដី​ប្រមាណជា ​៣៩ ​គីឡូម៉ែត្រ​ការ៉េ​ក្នុង​រយៈ​ពេល ​៦​ខែ ​ដើម​ឆ្នាំ ​២០១២ ​នេះ ​ត្រូវ​បាន​ អាជ្ញាធរ​កម្ចាត់​មីន ​កម្ពុជា​ ហៅកាត់​ថា​ ស៊ីម៉ាក់​ បាន​បោះ​សំអាត​​ ដើម្បី​កុំ​ឲ្យ​ ប្រ​ជាពល​រដ្ឋ​កម្ពុជា​ ទទួល​រង​គ្រោះ​ថ្នាក់​ដោយ​យថា​ហេតុ​។ ដោយ​ទាំង​អស់​នេះ​ គឺ​លទ្ធ​ផល ​មួយ​ដែល​គួរ​ឲ្យ​កត់​សំគាល់ ​បើ​ទោះបី​ជា​ ទំហំ​នៃ​លទ្ធិផល ​នេះ ​ទាប​ជាង​ ការ​ផែន​ការ​ព្រាង​ទុក​​ក៏​ដោយ​ ។
  
ប្រតិភូរដ្ឋាភិបាល​ទទួល​បន្ទុក ​ជា​អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់​មីន ​កម្ពុជា​ ហៅ​កាត់ថា​ស៊ី​ម៉ាក់​ ឯកឧត្តម​ ហេង ​រតនា ​បាន​មាន​ប្រសាសន៍​នៅ ​ក្នុង​ទស្សនកិច្ច​សិក្សា​មួយ ​របស់​ ប្រតិភូសហភាព មីយ៉ាន់ម៉ា ពីវិស័យមីននៅកម្ពុជា កាលព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០​១២ ថា ដោយ​សារ​តែ​លិទ្ធភាព​គម្រោង​ខ្លះ​មិន​ទាន់​បាន​ចាប់​ផ្តើម​នៅ​ឡើយ ​ដូច​ច្នេះ ​ផែន​ការ​របស់​កម្ពុជា​ គឺធ្វើ​យ៉ាង​ណា​បោស​សម្អាត​ឲ្យ​អស់​ប្រមាណ​ជា ​៤០ ​គីឡូ​ម៉ែត្រ ​ក្នុង​រយៈពេល ​៦​ខែ​ដើម​ឆ្នាំ ​នេះ ​ដូច្នេះ​គឺ​យើង​ធ្វើ​បាន​ជិត​គ្រប់​ផែន​ការ​ ។

ឯកឧត្តម​ ហេង ​រតនា ​ក៏​បាន​បញ្ជាក់​ដែល​ថា ​ក្នុង​ការ​បោស​សម្អាត ​នេះ ​មជ្ឈមណ្ឌល ​កម្ចាត់​មីន​ កម្ពុជា​ គឺ​បាន​ធ្វើ​ការ​ទូទាំង​ប្រទេស ​ជាពិសេស​គឺ​តំបន់ ​ដែល​នៅ​ជាប់​តាម ​បណ្តោយ​ព្រំដែន​ កម្ពុជា​ ថៃ​ ដូចជា ​ខេត្ត​បាត់​ដំបង ​បន្ទាយ​មាន​ជ័យ ​និង ​ឧត្តរមាន​ជ័យ​ជាដើម​ ។

បន្ថែម​លើស​ពី​នេះ​ទៀត ​ឯកឧត្តម​. ក៏​បាន​បន្ត​ទៀត​ថា ​ដោយ​មើល​ឃើញ​នូវ​ការ​អភិវឌ្ឍ​ ក៏ដូច​ជា​បទពិសោធន៍​ វិស័យកម្ចាត់​មីន ​នៅ​កម្ពុជា ​មាន​ភាព​រីក​ចម្រើន ​សហភាព ​មីយ៉ាន់ម៉ា​ ក៏បាន​មក​ទស្សនកិច្ច​សិក្សា​នៅ​កម្ពុជា​ ដើម្បី​ចែក​រំលែក ​បទ​ពិសោធន៍​  នៃ​ការ​រំដោះ​អាវុធ ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ នៅ​ក្នុង​ ប្រទេស​របស់​ខ្លួន​៕