Wednesday, August 1, 2012

ព្រលែង​កូន​ត្រី​ឆ្ពិន និង​កូន​បង្កង​ចិញ្ចឹម ក្នុង​អាង​ត្រពាំងថ្ម នៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ: ​ខណ្ឌ​រដ្ឋបាល​ជលផល បាន​សហការ​ជាមួយ​អង្គការ​ក្រុម​ទ្រទ្រង់​ភូមិ​ទិវា​មច្ឆា​ជាតិ នៅ​អាង​ត្រពាំងថ្ម ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​៣១ ខែកក្កដា ឆ្នាំ​២០១២ បាន​ព្រលែង​កូន​ត្រី ៣ ម៉ឺន កូន​បង្កង​២០​ម៉ឺន ក្នុង​អាង​ត្រពាំងថ្ម​។ ពិធី​ជួបជុំ លែង​កូន​ត្រី និង​បង្កង ត្រូវបាន​ធ្វើឡើង ដោយមាន​ការចូលរួម​ពី​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​អភិវឌ្ឍន៍ជនបទ លោក អ៊ុង អឿន អភិបាលខេត្ត​បន្ទាយមានជ័យ នាយ​ខណ្ឌរ​រដ្ឋ​បាលជ​ល​ផល និង​លោក ស៊ឹម សំអាត ប្រធាន​អង្ក​ការ​ក្រុម​ទ្រទ្រង់​ភូមិ ព្រមទាំង​លោក សេង គី អភិបាលស្រុក​ភ្នំស្រុក ចូលរួម​ក្នុង​ពិធី​នោះ​។​

​លោក សុខ សុភ័ក្ត្រ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​បានអោយ CEN ដឹងថា ទិវា​មច្ឆា​ជាតិ​នេះ មាន​គោលបំណង​សំខាន់ ដែល​បានបង្ហាញ​ដល់​ពលរដ្ឋ​យល់ដឹង​រដ្ឋាភិបាល​ស៊ីវិល បាន​ទ្រទ្រង់​លើ​វិស័យ​មច្ឆា​ធម្មជាតិ ដើម្បី​ជលផល អោយ​ពលរដ្ឋ​ចូលរួម​គ្រប់គ្រង​ជលផល​ខ្លួន​។ ក្នុងនោះ ក៏​បង្ហាញ​អោយ​ពលរដ្ឋ​យល់ដឹង​លើ​វិស័យ​ជលផល ទុកដាក់​យ៉ាងខ្លាំង ដោយ​ធនធាន​ជលផល​កើនឡើង​ភាពសម្បូរ​ឡើងវិញ ពលរដ្ឋ​មាន​ជីវភាព​ធូរធា​តាម​សហគមន៍​នេសាទ ដោយមាន​ការលែង​កូន​ត្រី ក្នុង​អាង​ត្រ​ពាំ​ថ្ម អោយ​ធនធាន​សំ​ម្បូ​រ​ឡើង​។​

​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​អភិវឌ្ឍន៍ជនបទ បានអោយដឹងថា ការបង្កើត​បរិមាណ​ត្រី​ធម្មជាតិ តាមរយៈ​ការការពារ​ថែរក្សា និង​ការទប់ស្កាត់​បង្ក្រាប់​បទ​ល្មើស​នេសាទ និង​ការជំរុញ​ពលរដ្ឋ​យល់ដឹង​ពី​សារសំខាន់​នៃ​ការចិញ្ចឹម​ត្រី​សហគមន៍ ជា​លក្ខណៈ​គ្រួសារ និង​អាជីវកម្ម​នៅតាម​គេហដ្ឋាន​នា​ភូមិ ឃុំ និង​តាម​កន្លែងធ្វើការ​ងា​ររ​បស់​អង្គភាព​ស្ថាប័ន​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​របស់​រដ្ឋ គឺ​ពលរដ្ឋ​ចូលរួមចំណែក​គ្រប់គ្រង​ធនធាន​ជលផល​ភាពសំបូរ​ឡើងវិញ​៕​