Wednesday, August 1, 2012

វិស័យ​ព្រះ​ពុទ្ធ​សាសនា ​ត្រូវ​បាន​រដ្ឋ​ធម្មនុញ្ញ​បាន​ចាត់​ជា​សាសនា​របស់​រដ្ឋ ​ត្រូវ​តែ​ជួយ​លើក​តម្កើង​

វិស័យ​ព្រះ​ពុទ្ធ​សាសនា ​ត្រូវ​បាន​រដ្ឋ​ធម្មនុញ្ញ​បាន​ចាត់​ជា​សាសនា​របស់​រដ្ឋ ​ត្រូវ​តែ​ជួយ​លើក​តម្កើង​
ឯកឧត្ដម ​ពេជ ​សោភ័ន​ ទីប្រឹក្សា​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ ព្រម​ទាំង​ក្រុម​ការ​ងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ឃុំ​ពោធិ៍​រំចាក​ ស្រុក​ព្រៃ​កប្បាស​ ខេត្តតាកែវ​ បាន​នាំ​យក​ទៀន​ព្រះ​វស្សា​១០​ដើម​ ទ័យ​ទៀន​ គ្រឿង​ឧបភោគ-បរិភោគ ​សំភារ​បច្ច័យ​ទៅ​ប្រគេន​ដល់​ព្រះ​សង្ឃ ​ដែល​គ​ង់​ចាំ​ព្រះ​វស្សា​អស់​ត្រី​មាស ​ក្នុង​ពុទ្ធ​សីមា​៥​វត្ត​ ស្ថិត​នៅ​ក្នុង​ ស្រុក​ព្រៃ​កប្បាស​ខេត្ត​តាកែវ​ ។
  
តាម​ទំនៀម​ទំលាប់​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា ​នៅ​ពេល​រដូវ​ចូល​ព្រះ​វស្សា​ រយៈ​ពេល​៣​ខែ​ ព្រះ​សង្ឃ​មិន​អាច​និមន្ត​ចេញ​ពី​ទី​អារាម​បិណ្ឌ​បាត​បាន​ទេ​ត្រូវ​រៀន​សូត្រ​ធម៌​វិន័យ ​និង​ពុទ្ធ​ឱវាទ​ផ្សេងៗ​នៅ​ក្នុង​ទី​វត្ត​អារាម។​ហេតុដូច​នេះ​ទើប​មាន​ពុទ្ធ​សាសនិក ​នៅ​ពេល​រដូវ​ចូល​ព្រះ​វស្សា​តែង​តែ​នាំ​យក​ទ័យ​ទៀន​ និង​សំភារៈ​ភេសជ្ជៈ​ និង​បច្ច័យ​ ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ព្រះ​សង្ឃ។​ ពាក់​ព័ន្ធ​ និង​សមិទ្ធិ​ផល​ដែល​កើត​មាន​នៅ​ក្នុង​ស្រុក​ទាំង​វិស័យ​ពុទ្ធ​ចក្រ​ និង​អាណា​ចក្រ ​ឯកឧត្ដម​ ពេជ ​សោភ័ន​ បាន​សំដែង​នូវ​ការ​កោត​សរសើរ​ ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រប​ស់ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ដែល​បាន​រួមគ្នា​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។

ឯកឧត្ដម ​បាន​ផ្ដាំ​ផ្ញើរ​ដល់​ពុទ្ធ​បរិសក័​ចូល​រួម​ជួយ​ថែរក្សានូវ​សម្បត្តិ​គរុភ័ណ្ឌ​វត្ត​ និង​បន្ត​កសាង​នូវ​សមិទ្ធិ​ផល​វត្ត​ ដើម្បីទុ​ក​ឱ្យ​ពុទ្ធ​បរិស័ក​គោរព​បូ​ជា​តាម​គន្លង​ប្រពៃណី​ព្រះ​ពុទ្ធសាសនា​។

ឯកឧត្ដម ​ពេជ ​សោភ័ន និង​លោក​ជំទាវ​បាន​ប្រគេនព្រះសង្ឃ៥វត្ត​មាន​ទៀនព្រះវស្សា ​ស្លា​ដក ​អង្ករ​ទឹក​ត្រី​ ទឹកស៊ីអ៊ីវ​ មី​ ទឹក​ក្រូច ​តែ​ស្កសរ​ និង​បច្ច័យ​និង​ចែក​ក្រណាត់​ស ថវិកា​ជូន​យាយ​-ជីតាជី​សរុប​ថវិកា​ជាង​១៩លាន​រៀល​៕