Wednesday, August 1, 2012

ការរួម​ចំណែក​​របស់​​វិស័យ​ឯក​ជន​​​ក្នុង​ការ​លុប​បំបាត់​​​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​

រាជ​ធានី​ភ្នំពេញ​​​ ៖ ​កាលពី​ល្ងាច​ថ្ងៃទី​​៣០ ​​កក្កដា ​ឆ្នាំ​​២០១២ នៅ​សណ្ឋាគារ​​សាន់​វេ ​សហព័ន្ធ​​​និយោ​ជក និង​​​សមាគម​​ពាណិជ្ជ​កម្ម​​​​កម្ពុជា​​​ ​ហៅ​កាត់​ថា CAMFEBA បាន​​សហ​ការ​​ជា​មួយ​អង្គ​ភាព​​​ប្រឆាំង​​​អំពើ​​ពុក​​រលួយ (អ.ប.ព) រៀប​ចំ​​កិច្ច​ពិភាក្សា​​​​ និង​ការ​ផ្លាស់​ប្តូរ​​​​យោ​ប​ល់​​មួយ​​​​​លើ​​ប្រធាន​បទ «ការរួម​ចំណែក​​​របស់​វិស័យ​ឯក​ជន​​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុ​ក​រលួយ​​​នៅ​កម្ពុជា​» ក្រោ​មអធិប​តី​ភាព​​​​លោក​ ឱ​ម​ ​យិន​ទៀង​ ​ទេ​ស​រដ្ឋ​មន្ត្រី​​​​ទទួល​បន្ទុក​​​​បេសកកម្ម​​​​ពិ​សេស​ ទី​ប្រឹក្សា​​​ផ្ទាល់​​សម្តេច​​​​​​អគ្គ​មហា​​សេនា​បតី​​​តេ​ជោ​ហ៊ុន សែន​​ ​នាយក​រដ្ឋ​មន្ត្រី​​នៃ​​ព្រះ​រាជាណា​ចក្រ​កម្ពុជា​​ និង​ជា​ប្រធាន​​​អង្គ​ភាព​​​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​ ពិធី​​នេះ​​​ មាន​ការ​ចូល​រួ​ម​​ពី​តំណា​ង​និយោ​​ជក​ និង​​តំណាង​សមា​គម​​​​ពាណ​ិជ្ជ​កម្ម​​​ប្រមាណជាង​២០០​នាក់ ។​
​ថ្លែង​មតិ​​​​​ស្វា​គ​មន៍​​​​ក្នុង​កម្ម​វិធី​នេះ  លោក​ វ៉ាន់ ស៊ូអៀង ​ប្រធាន​​​សហ​ព័ន្ធ​​​​និយោ​ជក​​ និ​ងសមា​គម​​​ពាណ​ិជ្ជ​កម្ម​​កម្ពុជា​​ CAMFEBA ​បាន​មាន​ប្រសាសន៍​​ថា នេះ​គឺ​ជា​​​ព្រឹត្តិ​ការណ៍​​ប្រវត្តិ​សាស្ត្រ​​ ដែល​ CAMFEBA ​បាន​សហ​កា​រ​​ជា​មួ​យ​អង្គ​ភាព​ប្រឆាំង​​​អំពើ​ពុក​រលួយ​​​​រៀប​ចំ​កម្ម​វិធី​​​នេះ​ឡើង ​ដើម្បី​​ផ្តល់​​​​ឱ​កាស​​​​ឱ្យ​វិស័យ​​​ឯក​ជន​​​​ជួប​ពិភាក្សា​​​ និង​ផ្លាស់​ប្តូរ​​​​​យោ​បល់​​​ជា​មួ​យ​ថ្នាក់​​​​ដឹក​នាំ​​​​អង្គ​ភាព​​​ប្រឆាំង​​​អំពើ​ពុក​​រលួយ ​​​​អំពី​​​​ដំណើរ​​​​កា​រ​នៃ​ការ​​​អនុវ​ត្ត​ច្បាប់​​​​​ប្រឆាំង​​អំពើ​ពុក​​រលួយ​​ និង​ការ​​​រួម​ចំណែក​​​​របស់​វិស័យ​ឯកជន​​ ។
​លោក​ វ៉ាន់ ​ស៊ូអៀង ​​​បន្ត​​ទៀត​ថា​ វិស័យ​​​​ឯក​ជន​​​​ចង់​បាន​​​​​បរិ​យា​កាស​​​​ធុ​រ​កិច្ច​​​​ប្រកប​ដោយ​​​​ភាព​ស្អាត​​​​ស្អំ​ ​ពោលគឺ​​​​គ្មាន​អំពើ​ពុក​រលួយ​​ ការ​ស៊ីសំណូក​ ​ការ​បង់​​​​សេវា​ក្រៅ​ផ្លូវ​ការ​ ។ លោក​​​​​​​ វ៉ាន់​ ស៊ូ​អៀង​ ក៏​បាន​​ថ្លែង​​​​អំណរ​គុណ​​​យ៉ាង​ជ្រាល​ជ្រៅ​​​​ចំពោះ​​​វត្ត​មាន​​​លោក​ ឱ​ម​ យិន​ទៀង​ ​ដែល​​បាន​​​​ល​ះ​បង់​​​​ពេល​វេលា​​​​ដ៏​មាន​​​​តម្លៃ​​​អញ្ជើញ​​​​ចូល​​រួម​​​ជា​អធិប​​តី​​ និង​ថ្លែង​មតិ​សំណេះ​សំណាល​​​ជា​មួយ​តំណាង​សហ​គ្រាស​​​-ក្រុម​ហ៊ុន​​​នានា ស្តី​ពី​​ការ​​អនុ​វត្ត​ច្បាប់​ប្រឆាំង​​អំពើ​ពុក​រលួយ​​​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ។ ​លោក​ប្រធាន​​​​សហ​ព័ន្ធ ​​​​ក៏បាន​ថ្លែង​​​អំណរ​គុណ​​ដល់​សមា​ជិក​​ទាំង​អស់​​ដែល​តែង​​តែ​គាំ​ទ្រ​​ និង​ចូល​រួម​​​យ៉ាង​​​សកម្ម​នៅ​​​​ក្នុង​សកម្ម​ភាព​ផ្សេងៗ​​​​​របស់​សហព័ន្ធ​​​​​​ ដែលជា​ហេតុ​ធ្វើ​ឱ្យ​​​សហ​ព័ន្ធ​​​​​មា​ន​ការ​រីក​ចម្រើន​​​​ជា​បន្ត​បន្ទាប់​ ។
​សូម​បញ្ជាក់​​​​ផង​ដែរ​​ថា ​សហ​ព័ន្ធ​​​​និយោ​ជក​​​ និង​សមា​គម​​​​ពាណ​ិជ្ជ​កម្ម​​​​កម្ពុជា​ (CAMFEBA)​​ គឺ​ជា​​សមា​គម​និយោ​ជក​​​ឯក​រាជ្យ​​មួយ​ ដែល​​​មាន​​ទស្ស​​ន​វិស័យ​​​​​ធ្វើ​ឱ្យ​​​​​ធុរ​​កិច្ច​​ទទួល​​​​បាន​ជោគជ័យ​​​​ និង​​​ធ្វើ​ឱ្យ​​​​ប្រទេ​ស​កម្ពុជា​​​​​មានភាព​រុង​​​រឿង​ ។ CAMFEBA ត្រូវ​បាន​​បង្កើត​​​ឡើង​ក្នុង​ឆ្នាំ ​២០០០ ​និង​បាន​ចុះ​បញ្ជី​​​ ព្រម​ទាំង​​​​ទទួល​ស្គាល់​​​ដោយ​រាជ​រដ្ឋា​ភិបាល​​​កម្ពុជា​ ​និង​អង្គ​​ការ​​ពល​កម្ម​​​អន្ត​រ​ជាតិ​​​​(ILO) ​ថា ជា​​​សមា​គម​​តែ​មួយ​​​ ដែល​តំណាង​​ឱ្យ​និយោ​ជក​​​នៅលើ​វិស័យ​​​ផ្សេងៗ​​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ ។ សព្វ​​​ថ្ងៃ​នេះ​​ CAMFEBA តំណាង​​​​ឱ្យ​សហ​គ្រាស​​​​ជាង​ ១.០០០​​​ក្រុម​ហ៊ុន ​រាប់​បញ្ចូល​​ទាំង​សហ​គ្រាស​​​​មាន​សហ​ជីព​ ​និង​គ្មាន​​​​សហ​ជីព ។​ ​
CAMFEBA បាន​ផ្តល់​​នូវសេវា​​​កម្ម​យ៉ាង​​​​ទូលំ​ទូលាយ​​​ទៅ​​​ឱ្យ​សមា​ជិក​ ​តាម​រយៈសេវា​​​​​ប្រឹក្សា​យោ​បល់​​​​ បញ្ហា​​​​ការ​ងារ ការ​ចែក​ចាយ​​​​ ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​ ​ការ​បណ្តុះ​បណ្តាល​ ​និង​ការ​អភិ​វឌ្ឍ​ ការ​តស៊ូ​​មតិ ​ការ​ផ្តល់​​​​សេវា​​​ឯកសារ​​គតិ​យុត្ត​ ការ​ស្រាវ​ជ្រាវ​ ​និង​​បោះ​ពុម្ព​ផ្សាយ​ ។​ លើស​​ពី​​នេះ​​ទៅ​ទៀត​ ​CAMFEBA គឺ​​ជា​​​សមា​ជិក​​​របស់​​​អង្គ​ការ​​​និយោ​ជក​​​អន្ត​រ​ជាតិ​​ (IOE) ​សម្ព័ន្ធ​​​និយោ​ជក​​​អាសីុ​បា៉​សីុ​​ហ្វិក (CAPE) និង​​​សម្ព័ន្ធ​​​និយោ​ជក​​​​​អាស៊ាន​ (ACE)៕