Wednesday, August 1, 2012

ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌរដ្ឋបាលស៊ីវិលនៃក្រសួងមហាផ្ទៃ

ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌរដ្ឋបាលស៊ីវិលនៃក្រសួងមហាផ្ទៃ
 ឯ.ឧបណ្ឌិត ស៊ូ ភិរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រ​កម្ពុជា និងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានការ​អនុញ្ញាត្ត​ជាតំ​ណាង​ដ៏ ខ្ពង់ខ្ពស់ របស់ក្រសួងមហាផ្ទៃ ឯ.ឧ បណ្ឌិតបានអញ្ជើញ ជាអធិបតីក្នុងការត្រួតពិនិត្យ និង​បើកវិញ្ញា សារប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌរដ្ឋបាលស៊ីវិល នៃក្រសួងមហាផ្ទៃដែលមាន បេក្ខជន​មកពី ខេត្ត បាត់ដំបងព្រះវិហារ  ឧត្តរមានជ័យ  បន្ទាយមានជ័យ និងខេត្តសៀមរាប ។

សម័យប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌរដ្ឋបាលស៊ីវិលនេះ បានព្រព្រឹត្តទៅ កាលពីម្សិល ម៉ីញនេះ ដោយមានបេក្ខជនចំនួន២៩៨រូប​បានដាក់ពាក្យប្រឡង សំរាប់ជ្រើសរើសក្របខណ្ឌ មន្ត្រី​ជាន់​ខ្ពស់ មន្រី្ត ក្រមការមន្ត្រីលេខាធិការរដ្ឋបាល និងមន្ត្រី​អនុរក្ស​ពន្ធនា​គារ​ ទៅតាមការ​កំណត់​របស់ក្រសួងមហាផ្ទៃ ។
តាមប្រសាសន៍អោយដឹងពីលោក លី សំរឹទ្ធ នាយករដ្ឋបាលសាលាខេត្តសៀមរាប បាន​ឲ្យ​យើង​ ដឹងថា  ការដាក់ពាក្យប្រឡងចូលមន្ត្រីក្របខ័ណ្ឌក្រសួងមហាផ្ទៃ មានចំនួនសរុប ២៩៨ រូប​ស្រី​ ១០៤រូប ក្នុងនោះក្របខណ្ឌមន្ត្រីជាន់ខ្ពស់មានចំនួន ៣៧រូប ស្រី០៧រូប ក្រប​ខណ្ឌ​ក្រម​ការ ចំនួន៩០រូប ស្រី២៣ រូប មន្រ្តីលេខាធិការរដ្ឋបាល ចំនួន១២៤រូប ស្រី៥៨រូប និង​មន្ត្រី​អនុរក្ស​ពន្ធនាគារចំនួន ៤៧រូបស្រី១៦ រូប។
លោក លី សំរឹទ្ធ បានឲ្យដឹងផងដែរថាបេក្ខជនដាក់ពាក្យសុំធ្វើការប្រឡងមាន មកពី៥ខេត្ត មានអវត្តមានបេក្ខជន​ចំនួន​១៨រូប  នៃបន្ទប់ប្រឡងសរុបចំនួន១៣ បន្ទប់នោះ ។ 
 ឯ.ឧបណ្ឌិត ស៊ូ ភិរិន្ទ បានធ្វើការផ្តាំផ្ញើដល់ក្មួយប្រុស-ក្មួយស្រីដែលជាបេក្ខជន ទាំងអស់​ត្រូវ​ខិតខំ យកចិត្តទុកដាក់ឲ្យបានខ្ពស់ នៅពេលប្រឡង បញ្ចេញឲ្យអស់នូវ សមត្ថភាព​របស់​ខ្លួន​នូវ​ចំណេះដឹង ដែលបានសិក្សាកន្លងមក ព្រមទាំងត្រូវគោរព ឲ្យបានល្អនូវបទបញ្ជា វិន័យ​ក្នុង​ពេល​ប្រឡងនិង ស្តាប់នូវ ការណែនាំរបស់គណៈ មេប្រយោគឲ្យបានផ្ជាប់ផ្ជួន ។ 
ម៉្យាងទៀតសោតការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌរដ្ឋបាលក្រសួងមហាផ្ទៃ នាពេលនេះ ជា ឱកាស១ដ៏ប្រសើរសម្រាប់ក្មួយៗជាបេក្ខជនទាំងអស់ ក្នុងការវាស់ ស្ទង់នូវ​គំនិត​យល់​ដឹង  ចំណេះដឹង នូវសមត្ថភាពផ្ទាល់របស់ក្មួយៗដើមី្បយកទៅបំរើការងារនៅក្នុងក្របខ័ណ្ឌ មន្ត្រី​រាជ​ការរដ្ឋបាល នៃក្រសួង មហាផ្ទៃ សម្រាប់ទៅ ថ្ងៃមុខ។