Wednesday, August 1, 2012

ការផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនសមា​គមន៍បណ្តុះបណ្តាលធនធានមនុស្ស នៅសាលារៀនសុវណ្ណភូមិ

កាលពីពេលចុងសបា្តហ៍កន្លងទៅនេះ នៅសាលារៀនសុវណ្ណភូមិសាខា អូឡាំពិក រួមជា​មួយនិង​សមា​គមន៍បណ្តុះបណ្តាល ធនធាន មនុស្ស បានសហការ​គ្នាធ្វើ​រៀបំកម្មវិធី បណ្តុះបណ្តល ការទប់ស្កាត់ខ្លួន​កុំអោយធ្លាក់​ទៅចូលក្នុង​គ្រឿង​ញៀន ទៅដល់លោកគ្រួ​អ្នកគ្រួ និងយក​ទៅអនុវត្តន៍ និងបណ្តុះបណ្តាល​បន្តទៅ​ដល់សិស្សនៅក្នុងសាលារៀនុ។
          លោក ចាន់ សន្ថណា នាយកប្រតិបត្តិ​សមាគមន៍​បណ្តុះបណ្តល​ធនធានមនុស្ស បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក៏ដូចជា នៅលើពិភពលោក បានកំពុងនឹង​ប្រឈម​ទៅនិងការប្រើបា្រស់គ្រឿងញៀន ខុសច្បាប់ ហើយមានប្រជាជនប្រមាន២៧ លាននាក់ ត្រូវបាន​គេពិព័តនាថា មានបញ្ហាគ្រឿងញៀន ជាពិសេសការចរាចណ៍ និងការប្រើប្រាស់​គ្រឿងញៀន នៅក្នុងប្រទេស កម្ពុជា មានការកើនឡើងឥតឈប់ឈរ ដែលវាបាន​បណ្តល​អោយ មានការផ្លាស់ប្តូររួបភាពសង្គមខ្មែរពីរមានសណ្តា់ធ្នាប់ ទៅជាគ្មាន​សណ្តាប់ធ្នាប់ ។

លោកបានអោយដឹង​បន្តថា ប្រជាជនមួយចំនួន ជាពិសេស​បងប្អូន​ប្រជាពល​រដ្ឋនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា ដូចជាពល រដ្ឋឆ្លងដែន កុមារអនាថា កម្មករ និងយុវវ័យនៅក្នុងទីក្រុងមួយចំនួន បានធ្លាក់ខ្លួន​ប្រើ​ប្រាស់គ្រឿងញៀន ដោយហេតុតែ​ពួកគេមិនបានយល់ដឹង ពីឥទ្ទិពល និគ្រោះ​ថ្នាក់នៃគ្រឿងញៀន ហើយបានខ្លាយ​ខ្លួនជាជន​រងគ្រោះ​ដែល​ភាគច្រើន​ដែល​មាន​អាយុចាប់ពី១០ ឆ្នាំដល់ ៣៥ ឆ្នាំ ដែលធ្វើអោយ​គ្រួសារ និងសង្គម​ជាតិកំពុងតែធ្វើការទប់ស្កាត់ ។
          លោក តឹក សូនៀត នាយកសាខា​សាលារៀនសុវណ្ណភូមិ បានមានប្រសាសន៍​អោយដឹថា បញ្ហាគ្រឿងញៀន​គឺជាបញ្ហាប្រឈម មួយដ៏ធំ ដែលបានបង្កអោយមានភាព​អសិល​ធម៌​​នៅក្នុងសង្គម ក៏ដូចជានៅ​តាម​បណ្តាល​ស្ថាបន័ ក៏ដូចជាមានបញ្ហាទៅដល់​សាលារៀន ដែលគ្រឿង​ញៀននេះ ។  នៅក្នុងឧកាសនេះ សាលាបានចាត់ លោកគ្រួអ្នកគ្រួ ដែល​ជាអ្នក បណ្តុះ បណ្តាល និងនៅជិតជាមួយសិស្ស ក្នុងន័យអោយ​លោកគ្រួអ្នក​គ្រួទាំងអស់ នេះយកចំណេះដែលបានបណ្តុះបណ្តាលនេះហើយ ត្រូវយកទៅ ចែករំលែក ដល់សិស្ស និងហាមប្រាមដល់​សិស្សមិនអោយមាន​ការសេព​គ្រឿងញៀន ដែលវាបណ្តាល​អោយ​​បះពាល់ដល់​ការសិស្សារបស់សិស្ស ក៏ដូចជាបាត់​បង់ម្ចាស់​ការលើខ្លួនឯងផ្ទាល់ និង​ជាពិ​សេស ធ្វើអោយមានភាព អសន្តិសុខ​នៅក្នុងសង្គម ក៏ដូចជានៅបាត់បង់​អនាគត​របស់អ្នកប្រើប្រើប្រាស់ផងដែរ។
          គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីពីរហើយ សមា​គមន៍បណ្តុះ​បណ្តាល​ធនធានមនុស្ស បានមកចូលរួមធ្វើការផ្សព្វផ្សាយ ស្តីពីបញ្ហា គ្រឿង​ញៀន នៅសាលា​រៀនសុវណ្ណភូមិ ដើម្បីផ្សព្វផ្សាយ និងអប់រំបន្តដល់ សិស្ស។