Wednesday, August 1, 2012

សម្ដេច​តេ​ជោ​ត្រៀមខ្លួន​ជាស្រេច​បកស្រាយ​នៅ​រដ្ឋ​សភាជាតិ​អំពី​បញ្ហា​ព្រំដែន​

ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ ថាស​ម្ដេច​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ក្នុង​ការ​បកស្រាយ​នៅ​រដ្ឋ​សភា​ជាតិ​អំពី​បញ្ហា​ព្រំដែន។
សម្ដេច​តេ​ជោ បាន​ថ្លែង​យ៉ាង​ដូច្នេះ​កាលពី​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១២​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ សម្ដេច​តេ​ជោ បញ្ជាក់ទៀតថា​សម្ដេច​បាន​ផ្ញើលិខិត​ឆ្លើយតប​ទៅ​រដ្ឋសភាជាតិ​ដើម្បី​ដាក់​កាលបរិច្ឆេទ​ប្រជុំ​សភា​ពេញអង្គ​រួច​ហើយ ដោយ​រង់ចាំតែ​ការកំណត់​ពេលវេលា​ប្រជុំ​ពី​រដ្ឋសភា​ប៉ុណ្ណោះ ហើយ​សម្ដេច​ក៏​ត្រៀម​ឆ្លើយតប​អំពី​បញ្ហា​ព្រំដែន​ឲ្យ​បាន​ច្បាស់លាស់​ជូន​មតិ​សាធារណៈ​ឲ្យ​បានដឹង​ផង​ដែរ​ ដែល​ការបកស្រាយ​នោះ​អាច​ប្រើ​រយៈពេល​តាម​ការ​ប៉ាន់ស្មាន​ប្រហែលជា​៤​ម៉ោង​ឯណោះ​។ សម្ដេច​តេ​ជោ ក៏បាន​ស្នើ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាពិសេស​ស្ថានីយទូរទស្សន៍​ទាំងអស់​ប្រសិនបើ​អាច​ផ្សាយ​ផ្ទាល់​ពី​កិច្ចប្រជុំ​សភា​ពេញអង្គ​ដែល​សម្ដេច​បកស្រាយ​អំពី​បញ្ហា​ព្រំដែន​រវាង​ប្រទេសជិតខាង​បាន ក៏​កាន់តែ​ប្រសើរ​៕