Wednesday, August 1, 2012

មន្ទីរ​សាធារណៈ​ការ​ដឹក​ជញ្ជូន​ខេត្តកំពង់ធំ កំពុង​សិក្សា​ស្ថាបនា​ផ្លូវ១៩គីឡូម៉ែត្រ ពី​ស្រុក​សណ្តាន់ តភ្ជាប់​និង​ស្រុក​រវាង ខេត្តព្រះវិហារ

កំពង់ធំ  ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ កំពុងតែ​មមាញឹក​យ៉ាងសកម្ម​ក្នុង​ការសិក្សា​ភូមិសាស្ត្រ​នៅក្នុង​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដើម្បី​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ថ្មី​មួយទៀត ដែល​តម្រង់​ឆ្ពោះទៅ​ស្រុក​រវាង​ខេត្តព្រះវិហារ ដែល​មាន​ប្រវែង​តែ ១៩ គីឡូម៉ែត្រ តែប៉ុណ្ណោះ។
តាម​ការ​ឲ្យ​ដឹង​ពី​លោក ម៉ៅ ឡាំង ប្រធាន​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​ខេត្តកំពង់ធំ និង​ជាទី​ប្រឹក្សា ឯកឧត្តម ងួន ញ៉ិល ប្រធាន​រដ្ឋសភា​ស្តីទីបាន​បញ្ជាក់​ថា ដោយ​យោង​តាម​តម្រូ​វ​ការចាំបាច់ របស់​បងប្អូន ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​សណ្តាន់ ដែល​តែងតែ​ធ្វើដំណើរ ផ្លូវ​កាត់ ពី​ស្រុក​សណ្តាន់ ទៅ​ស្រុក​រវាង ដែល មាន​ប្រវែង​តែ ១៩ Km  បច្ចុប្បន្ន​គ្មាន​ផ្លូវ សមរម្យ​ដែល​ត្រូវ​បាន​ធ្វើដំណើរ​យ៉ាង​​ពិបាក ក្នុង​ការ​ដឹកជញ្ជូន ក៏ដូចជា​ការ​ទំនាក់ទំនង​គ្នា​រវាង​ពី​ស្រុក​នេះ ទើបបាន​មានការ​គិតគូរបស់​មន្ទីរ​សាធារណការ​ខេត្ត ធ្វើ​សំណើ​សុំ​ទៅ​ក្រសួង​ដើម្បី​សុំ​ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ប្រវែង ១៩ km ដែល​ជា​​ផ្លូវ​កាត់​និង​ឆាប់រហ័ស កាត់បន្ថយ​ពេល​វេលា ក៏ដូចជា​ការកាត់បន្ថយ​ភាព​ក្រីក្រ របស់​បងប្អូន​ប្រជា​ពលរដ្ឋ ដោយសារតែ​ទីណា​មាន​ផ្លូវ ទីនោះ​មាន​សង្ឃឹម ទីណា​មាន​ផ្លូវ​ទីនោះ​មានការ​អភិវឌ្ឍន៍  ដូច្នេះ​បើ​ធ្វើដំណើរ​តាមផ្លូវ​ដែល​មាន​ស្រាប់ តាមផ្លូវ​ជាតិ​លេខ ៦២ គឺ​មាន​ចម្ងាយ​ខុសគ្នា ជិត ១០០ km ឯណោះ ។
លោក​បាន​បញ្ជាក់​ថា យោង​តាម​របាយ​ការណ៍​ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​ដឹកជញ្ជូន គឺ​សិក្សា​ចាប់ពី​ដងផ្លូវ​ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ ចាប់ពី​ភូមិ ដង្ហិត ទៅ​ទល់​និង​ព្រំប្រទល់​ស្រុក​រវាង ខេត្តព្រះវិហារ  មាន​ប្រវែង ១៩,៤០០ ម៉ែត្រ មាន​លូ​មូល​ចំនួន ១៣ កន្លែង  និង​ស្ពានឈើ ចំនួន៣កន្លែង ឆ្លងកាត់​ភូមិ ដង្ហិត និង​ភូមិ​ស្រែ​វាល ដោយឡែក​ផ្លូវ​នេះ ជា​ផ្លូវ​ចាស់ និង​មាន​ស្ថាន​ភាពជា​ផ្លូវ​រទេះគោ ក្របី នៅ​រដូវវស្សា​ការ​ចរាចរ​ត្រូវ​បាន​​កាត់ផ្តាច់​ទាំងស្រុង ។
ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​សណ្តាន់​បានដឹង​ដំណឹង​​ដ៏​ល្អ​ប្រសើរ​សម្រាប់​ពួកគាត់​នេះ​ បាន​សម្តែង​នូវ​ក្តី សោមនស្ស​រីករាយ ដែល​មាន​ការ​យក​ចិត្ត​ទុកដាក់ ដល់​ការរស់នៅ​របស់​ប្រជាកសិករ និង​មិន​ភ្លេចគុណ បំណាច់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​យល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​គ្មាន​គណបក្ស​ណា មើលឃើញ​នោះ​ទេ។ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​​ទេ ដែលធ្វើ​ការ​អភិវឌ្ឍន៍ ស្ទើរតែ​គ្រប់​ទិស​តំបន់ ហើយ​​​ប្រជាពលរដ្ឋ​ក៏​​សំដែង​នូវ​​ការ​​គាំទ្រ​បន្ថែម​ទៀត​ ដើម្បី​​អភិវឌ្ឍន៍​ប្រទេសជាតិ