Wednesday, August 22, 2012

មន្រ្តីអង្គការបង្រ្កាបសត្វព្រៃរស់ ជាង៣០គីឡូក្រាម នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង: មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wilde Life Alliance) បាន​ចុះ​ចាប់​សត្វព្រៃ​រស់​ចំនួន​ប្រាំ​ប្រភេទ មាន​ទម្ងន់​ជាង ៣០ គីឡូក្រាម ស្ថិតក្នុង​ភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ឫស្សី ក្រុង​-​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២​។​
​    ​
​មន្ត្រី​ចុះបង្ក្រាប​នៅ​ទី​នោះបាន​និយាយថា សត្វព្រៃរ​ស់ទាំង​ប្រាំ​ប្រភេទ រួមមាន ព​ង្រួ​លបី​ក្បាល ទម្ងន់ ១៧,៥ គីឡូក្រាម​, ពស់ថ្លាន់​មួយ​ក្បាល ទម្ងន់ ២,៧ គីឡូក្រាម​, ត្រកួត​មួយ​ក្បាល ទម្ងន់ ៤ គីឡូក្រាម និង​សំពោច​មួយ​ក្បាល ទម្ងន់ ៤ គីឡូក្រាម រួមទាំង​ម៉ូតូ​មួយគ្រឿង ក៏ត្រូវ​ដកហូត​ផងដែរ​។​
​    ​
​គួរ​បញ្ជាក់ថា ចំណុច​ផ្ទះ​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​នោះ គេ​ឃើញ​មុខ​អ្នកជួញដូរ​សត្វព្រៃ​តែ​ដដែលៗ​។ ចំណែក​ស្ត្រី​ម្នាក់​ត្រូវជា​ម្ចាស់ផ្ទះ ក៏​អាច​ប្រឈមមុខ​នឹង​ច្បាប់​ផងដែរ ប៉ុន្តែ​មិនត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ជា​សាធារណៈ​ឡើយ​៕