Wednesday, August 22, 2012

​ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​និង​លើកកំពស់​ការ​យល់​ដឹង​អំពី​គ្រឿងញៀន​នៅ​ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​

ដោយ​ ៖ វណ្ណៈ 
​ខេត្តកំពង់ចាម​ ​៖ ​ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​ពី​លោក​ ហ៊ុន​ ណេ​ង​ អភិបាលខេត្ត​កំពង់ចាម​ និង​លោក​ឧត្ដមសេនីយ៍ត្រី​ ឆាយ ​គឹមសុ​ន​ ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ នៅ​ព្រឹក​ថ្ងៃ​ទី២២​ ​​ខែសីហា​ ឆ្នាំ២០១២​ ​ស្ថិត​នៅ​ក្នុង​វត្ត​ស្លែង​ ឃុំ​ខ្វិត ​ស្រុក​ព្រៃឈរ ​លោក​វរសេនីយ៍ឯក ​ជឹ​ម សេង​ហុង​ស្នងការ​រង​ទទួល​ផែនការ​កណ្ដាល​យុត្តិធម៌​ បាន​រៀបចំ​ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ និង​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​គ្រឿងញៀន​ ដោយ​មានការ​ចូលរួម​ពី​លោក ​មិន​ សុ​ផានិត​ អភិបាលរង​ស្រុក​ព្រៃឈរ​ និង​លោក ​សោម ​រស់​ នាយការិយាល័យ​ប្រឆាំង​គ្រឿ​ញៀន​ប្រចាំ​ខេត្ត​ កងកំលាំងប្រដាប់អាវុធ​ទាំង​ ៣ប្រភេទ​​ មន្ត្រីរាជការ​ជុំវិញ​សាលាស្រុក ​មណ្ឌល​សុខភាព ​មេឃុំ​ ក្រុមប្រឹក្សា​ឃុំ​ មេ​ភូមិ​ និង​ម្ចាស់​អាជីវករ ​ផ្ទះសំណាក់​ KARAOE​ អាជីវករ​លក់​មាស​ប្ដូរ​ប្រាក់​ និង​ប្រជាពលរដ្ឋ​សរុប២៥៧​នាក់​ ។
​លោក​វរសេនីយ៍​​ឯក​ ជឹ​ម​ សេង​ហុង​ បាន​លើក​ឡើង​អំពី​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ លុប​បំបាត់​អំពើ​លួច​ឆក់​ប្លន់​ អំពើ​ហឹ​ង្សា​ ក្មេង​ទំនើង ​ពេស្យា​ចា​រ ​កា​រប​ញ្ចាំង​វី​ដី​អូរ​អាសអាភាស​ ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ការ​ចែកចាយ​សេ​ព្វ​គ្រឿងញៀន​ដែល​ ទាមទា​ឲ្យមានការ​សហការ​ផ្ដល់​ពត៍​មាន​ពី​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​សមត្ថកិច្ច​មាន​វិធានការ​​។​ ​លោកស្នងការរ​ងក៍​បាន​បង្ហាញ​អំពី​អត្តសញ្ញាណ​​ អាកប្ប​កិរិយា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ស្វែង​យល់​ពី​សំណល់​ផ្សេងៗ​ ក្រោយ​ពី​អ្នក​ប្រើប្រាស់​គ្រឿងញៀន​បន្សល់​ទុក​ ដើម្បី​មាន​មូលដ្ឋាន​រាយការណ៍ ជូន​សមត្ថកិច្ច​ ។​ ត្រូវ​រួម​គ្នា​ការពារ​កន្លែង​កើតហេតុ​ ករណី​មាន​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​មន្ត្រី​បច្ចេកទេស​វិទ្យាសាស្ត្រ​មាន​លទ្ធភាព​ប្រ​ម៉ែ​ប្រមូល​វត្ថុ​តាង​ដើម្បី​ស្រាវជ្រាវ​រក​ជនល្មើស​មក​ផ្ដន្ទាទោស ។​ ​លោក​វរសេនីយ៍ឯក ​ជឹ​ម​ សេង​ហុង​ ក៍បាន​ឲ្យ​ដឹង​ដែរ​ថា​ ​យើង​ទាំងអស់​គ្នា​ជា​មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ​ មិន​បាន​ចូលរួម​យល់​ដឹង​ និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នោះ​ទេ ​អនាគតកូនចៅ ​និង​ប្រទេស​ជាតិ​ទាំងមូល​នឹង​បាត់បង់​ធនធានមនុស្ស​ ដែល​បង្កឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​​ ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​មាតុភូមិ​ ។​ ដូចនេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ទប់ស្កាត់​ បង្ក្រាប​រាល់​អំពើ​ផលិត​ ការ​ជួញដូរ​ចែកចាយ ​និង​សេព​គ្រឿងញៀន​ ។​
ដោយឡែក​នៅ​ខេត្តកំពង់ចាម​ លោក​ឧត្ដមសេនីយ៍​ ឆាយ​ គឹ​មសុ​ន ​ស្នងការ​ខេត្ត​ តែង​ជួយ​ឧ​ប​ត្ថ​ម​ជា​ថវិកា​ដល់​ក្រុមការងារ​ ដែល​បាន​បង្ក្រាបការ​ជួញដូរ ​និង​ចែកចាយ​គ្រឿងញៀន​ជា​បន្តរ​បន្ទាប់​ផង​ដែរ​៕