Wednesday, August 22, 2012

អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទនឹងត្រូវបង់ពន្ធនៅធនាគាអេស៊ីលីដារ

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការផ្ដល់សេវាកម្មធនាគារ អេស៊ីលីដារ ភីអិលស៊ី បានចុះហត្ថលេខាលើ អនុស្សរណៈនៃការ​យោគ​យល់គ្នា ជាមួយ សម្រាប់ប្រតិបត្តិការលក់លតាមត្រពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់​ប្រភេទ ចំពោះទោចក្រយានយន្ដ និងត្រីចក្រយានយន្ដដោយ អនុវត្តសាកល្បងលើ ២៣ ខេត្ត និងរាជធានីភ្នំពេញ។
លោក ស៊ឹម អៀង មានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលអគ្គនាយកដ្ឋានពន្ធដារ បានជ្រើស​រើសយកធនាគារ អេស៊ីលីដារភី អិលស៊ី ធ្វើជាដៃគូរ ក្នុងការលក់លតាបត្រពន្ធលើ មធ្យោបាយ​ដឹកជញ្ជូន និងយាន​​ ជំនិះ​គ្រប់ប្រភេទ ចំពោះទោចក្រយានយន្ដនិងត្រីចក្រយានយន្ដ។ ហើយការជ្រើស​រើសយក ធនាគារ​អេ​ស៊ីលីដារធ្វើជាដៃគូរ គឺដោយសារធនាគារ មានបណ្ដាញប្រតិបត្តិ​ការច្រើន និងភ្ជាប់​ទំនាក់ទំនងគ្នាដោយ​ប្រព័ន្ធទំនើបជឿនលឿននិងរៀបចំបានល្អនៅក្នុងប្រទេស ។ ឯកឧត្តម បានបញ្ជាក់ថា​ចំនួនទោចក្រយានយន្តនៅ កម្ពុជា មានប្រមានជាង ១លានគ្រឿងហើយការបង់ពន្ធសម្រាប់​មធ្យោបាយ​ដឹកជញ្ជូន និងយានជំនិះថ្មី​នេះនឹងចា​ប់ផ្តើម​អនុវត្តនៅដើមឆ្នាំ ២០១៣តទៅ។
ឯកឧត្តម គង់ វិបុល បានលើកឡើងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ និងបង្ហាញអោយ​ឃើញកាន់តែច្បាស់អំ ពីសុឆន្ទៈនៃការប្រមូលប្រាក់ពន្ធប្រកបដោយតម្លាភាព និងភាព​ជំនឿទុកចិត្ត ពីសំណាក់អ្នកជាប់​ពន្ធមកលើអគ្គ​នាយកដ្ឋានពន្ធដារ ក៏ដូចជារួមចំណែកជាមួយ​រាជរដ្ឋាភិ​បាល​​​ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការទប់ស្ដាត់ និងលប់បំបាត់នូវអំពើពុករលួយ​តាមគ្រប់រូមភាពនិង​បាតុភាព​អសកម្ម​នានា  តាម​រយៈការប្រើ ប្រាស់សេវាកម្មរបស់ធនាគារអេស៊ីលីដារ​ក្នុងការលក់លតាម​ត្រពន្ធលើ​ម​​​ធ្យោ​​បាយ​ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចំពោះទោច​ក្រយានយន្ដ និងត្រីចក្រយាន​យន្ដដែល​ជាការបង្កលក្ខណៈ ងាយស្រួលជូនអ្នកជាប់ពន្ធដោយមិនចាំបាច់ចំណាយពេលវេលាយូរនិងកាចំ ណាយ លើកម្រៃសេវាផ្សេងៗនោះទេ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថានេះជាសក្ខីភាព​ថ្មីមួយទៀតសបញ្ជាក់ពីកិច្ច​សហប្រតិបត្តិការគ្នាល្អ រវាងរាជរដ្ឋាភិ បាលនិងវិស័យឯកជន ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម​ជាតិកម្ពុជាឈាន​ឆ្ពោះទៅរកការរីកចម្រើនប្រកបដោយចីរភាព។
គួរបញ្ជាក់ផងដែរ ធនាគារអេស៊ីលីដារ ភីអិលស៊ីមានបណ្ដាញការិយាល័យប្រតិបត្តិការ​ចំនួន២៣៧​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា និង២៤ ការិយាល័យ នៅប្រទេសឡាវជាមួយ​និងទ្រព្យសកម្មសរុបចំនួន ១,៧៦ពាន់​លាន​ដុល្លាអាមេរិកនៅដំណាច់ខែកក្កដា ឆ្នាំ ២០១២។ធនាគារ អេស៊ីដារ ភីអិល ស៊ីមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣ គឺធនាគារ អេស៊ីលីដារ ឡាវលីមីធីត អេស៊ីលីដារ ស៊ីឃ្យូរឹធី ភីអិលស៊ី និងអេស៊ីលីដា ត្រេននីងសេនធ័រ ហើយបន្ដពង្រីកវិសាលភាពប្រតិបត្តិការ​នៅទៅប្រទេសមីយ៉ាន់ម៉ានិង​នៅក្នុងតំបន់អាស៊ាននិងបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គដ៏ទៃទៀត៕