Wednesday, August 22, 2012

ជម្លោះ​ដណ្ដើម​ដីធ្លី​តំបន់​ជុំវិញ​អាង​ស្ដុក​ទឹក​បឹង​ធំ​រវាង​ក្រុមហ៊ុន​មុំ​មរកត​អភិវឌ្ឍន៍​នឹង​បាន​ប្រាក់​កក្រើក​ឡើង​វិញ​

ដោយ​ ៖ សុខ​ ​ខេមរា 
​ភ្នំពេញ​ ៖​ កន្លង​ទៅ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រំលោភ​យក​ដី​តំបន់​ជុំវិញ​អាង​ស្ដុក​ទឹក​បឹង​ធំ​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ បាន​ផ្ទុះ​ជា​ជម្លោះ​ម្ដង​រួច​មក​ហើយ​ ក្នុង​នោះ​ ក៏​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​ មន្ដ្រី​ជំនាញ​ ជាមួយនឹង​ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ ក៏​ដូច​ជា​ឈ្មោះ​បាន​ ប្រាក់​ សុទ្ធតែ​ជា​អ្នក​ ដែល​ចេញ​មុខ​រៀប​ដី​ ធ្វើ​ជា​ឯកសារ​ប្រមូល​ ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ ខណៈ​ដែល​អាជ្ញាធរ​ ស្រុក​កៀនស្វាយ​នៅ​ពីក្រោយ​ខ្នង​ ។​
​បន្ទាប់​ពី​ស្ងាត់ស្ងៀម​មួយ​រយៈ​ ក្រុម​ អ្នក​រៀបចំ​ដី​ដូច​ជា​ឈ្មោះ​បាន​ ប្រាក់​ និង​ ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ ដែល​ធ្លាប់​ តែ​ជម្លោះ​រឿង​ដណ្ដើម​ដី​បឹង​ជាមួយនឹង​ ឧកញ៉ា​យូ​ សាន​ នោះ​ បាន​ក្លាយទៅជា​ ជម្លោះ​មើល​មុខ​គ្នា​មិន​ចំ​កើតឡើង​ដោយ​ សារ​តែ​បញ្ហា​ទូទាត់​លុយ​មិន​ត្រូវ​រូ​វ​គ្នា​ ទើប​ថ្មីៗ​នេះ​លោក​ស័ក្ដិ​៥​ បាន​ ប្រាក់​ ប្រើ​ ប្រាស់​មនុស្ស​ជា​ច្រើន​នាក់​ឱ្យមក​ការពារ​ ពេល​ពួក​ខ្លួន​បាន​ធ្វើ​របង​បិទផ្លូវ​សា​ធា​ រណៈ​របស់​ប្រជាពលរដ្ឋ​ ។​ ប៉ុន្ដែ​ករណី​ នេះ​ បាន​ ប្រាក់​ ធ្វើ​គ្រាន់តែ​ជាម​ធ្យោ​ បាយ​មួយ​សម្រាប់​ឱ្យ​ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​មក​ចរចា​ដើម្បី​ប្រគល់​ប្រាក់​ គ្រប់​ចំនួន​តែ​ប៉ុណ្ណោះ​ ។​
​តាម​ការ​ឱ្យ​ដឹង​ពី​ផ្ទៃក្នុង​ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ ដែល​បាន​ទិញ​ដី​បឹង​ពី​ ឈ្មោះ​បាន​ ប្រាក់​ គឺ​មិន​ទាន់​ទូទាត់​ប្រាក់​ គ្រប់​ចំនួន​ ។​ ប៉ុន្ដែ​គ្រប់​ក្រុមហ៊ុន​ មុំ​ មក​រត​ អភិវឌ្ឍន៍​ បែរជា​យក​ដី​នេះ​ទៅ​លក់​ឱ្យ​ ក្រុមហ៊ុន​ផ្សេង​ទៀត​ ទើប​ធ្វើ​ឱ្យ​លោក​ស័ក្ដិ​ ៥​ បាន​ ប្រាក់​ ក្ដៅស្លឹកត្រចៀក​ មិន​ព្រម​ ទៅ​បង្ហាញ​ព្រំប្រទល់​ដី​ឱ្យ​ក្រុមហ៊ុន​មុំ​ មរកត​ និង​បង្កើត​សកម្មភាព​ធ្វើ​របង​ ព័ទ្ធ​ផ្លូវ​សាធារណៈ​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ ដែល​បម្រុង​លក់​ដី​ទៅ​ ឱ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ស្ទះ​ បើសិនជា​មិន​ បាន​ប្រគល់​ប្រាក់​ឱ្យ​ខ្លួន​គ្រប់​ចំនួន​នោះ​។​
​ករណី​ជម្លោះ​ដណ្ដើម​ដី​តំបន់​ជុំវិញ​ អាង​ស្ដុក​ទឹក​បឹង​ធំ​ នៅ​ឃុំ​ដីឥដ្ឋ​ ស្រុក​ កៀនស្វាយ​ គឺជា​ល្បែង​ល្បិច​ទល់​នឹង​ល្បិច​ ដែល​ពេល​នេះ​ទាំង​ប្រជាពលរដ្ឋ​ ទាំង​ បាន​ ប្រាក់​ បាន​លើក​ឡើង​ពី​បញ្ហា​ក្រុមហ៊ុន​ មុំ​ មរកត​ អភិវឌ្ឍន៍​ ថា​ មិន​ទាន់​ទូទាត់​ ថ្លៃ​ដី​ជូន​ប្រជាពលរដ្ឋ​ និង​ពួក​គេ​អស់​ផង​ បែរជា​នាំ​គ្នា​លួច​មក​ចុះ​វាស់វែង​ស្ងាត់ៗ​ ដើម្បី​លក់​ឱ្យទៅ​ក្រុមហ៊ុន​ផ្សេង​ ទៀត​ និង​ជាប់​ពាក់ព័ន្ធ​ជាមួយ​ដី​ប្រជាពលរដ្ឋ​ ជាង​៤០​ហិ​កតា​ថែម​ទៀត​ ។​
​ពាក់ព័ន្ធ​ការ​ចុះ​វាស់វែង​ដី​ពី​សំណាក់​ ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ កាលពី​ពេល​ ថ្មីៗ​នេះ​ អាជ្ញាធរ​ភូមិ​-​ឃុំ​-​ស្រុក​កៀនស្វាយ​ មិន​មាន​វត្ដមាន​ចូលរួម​វាស់វែង​នោះ​ ទេ​ ដោយ​ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ ចុះ​វាស់វែង​ស្ងាត់ៗ​ ខ្លាច​ប្រជាពលរដ្ឋ​ទារ​ ប្រាក់​ និង​កើតជា​រឿង​វិវាទ​ជាមួយ​លោក​ ស័ក្ដិ​៥​ បាន​ ប្រាក់​ ដែល​កន្លង​ទៅ​មិន​ទាន់​ ទូទាត់​ប្រាក់​រួចរាល់​ជាមួយ​គ្នា​នោះ​ ។​
​ទាំង​លោក​ស័ក្ដិ​៥​ បាន​ ប្រាក់​ ទាំង​ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ បើ​ទោះជា​ពេល​នេះ​អ្នក​ទាំង​២​បាន​ប្រេះឆា​មិន​ចុះ​ សម្រុង​នឹង​គ្នា​រឿង​ករណី​រៀបចំ​ដី​បឹង​ដើម្បី​ ធ្វើ​ជា​កម្មសិទ្ធិ​ ហើយ​ក្លាយទៅជា​ប្រទាញ​ ប្រទង់​គ្នា​ក៏​អ្នក​ទាំង​២​សុទ្ធតែ​គ្រប់គ្រង​ទៅ​ លើ​ដី​បឹង​មិន​ស្របច្បាប់​ ពីព្រោះ​តាម​ ច្បាប់​ភូមិបាល​ បឹង​ បួរ​ ទន្លេ​ ស្ទឹង​ ជា​ ដើម​ មិន​អាច​ក្លាយទៅជា​កម្មសិទ្ធិ​បាន​ នោះ​ឡើយ​។​ ដូច្នេះ​ពេល​ដែល​ឈ្មោះ​បាន​ ប្រាក់​ ធ្លាប់​ចេញ​មុខ​រៀបចំ​ដី​បឹង​យក​មក​ លក់​ឱ្យ​ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ ដែល​មាន​អាជ្ញាធរ​ស្រុក​កៀនស្វាយ​ កាល​ នោះ​ មាន​លោក​កុ​ល​ សំ​អុល​ ជា​អភិ​ បាល​ស្រុក​ ដែល​បច្ចុប្បន្ន​ជា​អភិបាលរង​ ខេត្ដ​នៅ​ពីក្រោយ​ខ្នង​នោះ​ កឺ​ជា​រឿង​មិន​ ស្របច្បាប់​ ហើយ​ពេល​ដែល​ក្រសួង​ធន​ ធាន​ទឹក​ ក៏​ដូច​ជា​ថ្នាក់លើ​កំពុង​តាមដាន​ ក្នុង​រឿង​នេះ​ បែរជា​អ្នក​ទាំង​២​រួម​ទាំង​ អាជ្ញាធរ​ផង​ស្ងប់ស្ងាត់​មួយ​រយៈ​។​ ប៉ុន្ដែ​ លេចឮ​ថា​ ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ ព្យាយាម​លក់​ដី​បឹង​នេះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ ផ្សេង​ បែរជា​លោក​ស័ក្ដិ​៥​ បាន​ ប្រាក់​ ចាប់ផ្ដើម​រៀបចំ​បង្កើត​ជា​សកម្មភាព​ ធ្វើ​របង​បិទផ្លូវ​ឱ្យ​រាំងស្ទះ​ ប្រជាពលរដ្ឋ​ ជាង​៤០​គ្រួសារ​នៅ​ភូមិ​ពពាល​ខែល​ ឃុំ​ ដីឥដ្ឋ​ ក៏​ចាប់ផ្ដើម​ចោទប្រកាន់​ថា​ ក្រុម​ ហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ ដែល​កំពុង​វាស់​ ដី​លក់​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ក៏​ប៉ះ​ដី​កម្មសិទ្ធិ​ របស់​ពួក​គាត់​ ។​
​សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ ពេល​ដែល​ចុះ​វាស់វែង​ដី​ និង​ ប៉ះពាល់​ទៅ​លើ​ដី​ប្រជាពលរដ្ឋ​ជាង​៤០​ ហិ​កតា​ គឺ​គាត់​ប្រើ​តែ​ដៃជើង​របស់​គាត់​ ៣-៤​នាក់​ យក​ម៉ាស៊ីន​ GPS​ ចុះ​វាស់​ វែង​ដី​ប្រមាណ​២០០​ហិ​កតា​យ៉ាង​ប្រញាប់​ ប្រញាល់​ ដើម្បី​ផ្ទេរសិទ្ធិ​លក់​ទៅ​ឱ្យ​ក្រុម​ ហ៊ុន​ផ្សេង​ ។​ ប៉ុន្ដែ​រឿង​នេះ​ ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ដីធ្លី​ក៏​មិន​រំពឹង​ថា​ ជោគ​ ជ័យ​ក្នុង​ការ​លក់​ ព្រោះ​ជា​ដី​អាង​ស្ដុក​ទឹក​ បឹង​ធំ​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អាជ្ញាធរ​ និង​ មន្ដ្រី​ជំនាញ​ផង​ដែរ​ ដែល​ពុក​រលួយ​ផ្ដល់​ សិទ្ធិ​ឱ្យទៅ​ឯកជន​គ្រប់គ្រង​កន្លង​ទៅ​ ។​
​លោក​ស៊ុន​ តូ​ មេឃុំ​ដីឥដ្ឋ​បានឱ្យ​ដឹង​ថា​ ករណី​ដី​បឹង​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ ហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ ជា​ដី​កម្មសិទ្ធិ​ ស្របច្បាប់​ ឬ​មិន​ស្របច្បាប់​ ក្នុង​នាម​ លោក​ជា​អ​ជ្ញា​ធរ​មិន​បានដឹង​ទេ​ ព្រោះ​ កន្លង​ទៅ​គេ​ធ្វើ​លិខិត​គ្រប់គ្រង​ និង​ផ្ទេរ​ សិទ្ធិ​មិន​ឆ្លង​ឃុំ​ គឺ​ធ្វើ​សុទ្ធតែ​ខាង​ថ្នាក់លើ​ ដូច្នេះ​លោក​មិនដឹង​ថា​ រឿង​ដី​បឹង​នេះ​ទៅ​ យ៉ាងម៉េច​ទៀត​ទេ​ ។​
​ដោយឡែក​លោក​អំ​ សំ​រិ​ទ្ធ​ ប្រធាន​ ការិយាល័យ​រៀបចំ​ដែនដី​ នគ​រូប​នី​យ​ កម្ម​ សំណង់​ និង​ភូមិបាល​ ស្រុក​កៀន​ ស្វាយ​ បានឱ្យ​នគរវត្ដ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​ ២០១២​ថា​ រឿង​ដី​តំបន់​ជុំវិញ​អាង​ស្ដុក​ ទឹក​បឹង​ធំ​ ឃុំ​ដីឥដ្ឋ​ ដី​មួយ​ចំនួន​ជា​ដី​របស់​ ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ មួយ​ចំនួន​ ជា​របស់​ប្រជាពលរដ្ឋ​ និង​ដី​បឹង​មួយ​ចំនួន​ ទៀត​តាម​គោលការណ៍​របស់​សម្ដេច​ តេ​ជោ​ប្រកាស​ឱ្យ​បែងចែក​ជូន​ប្រជា​ពល​ រដ្ឋ​នោះ​ ជំនាញ​ក៏​បាន​ប្រគល់​ឱ្យ​ប្រជា​ពល​ រដ្ឋ​ ប៉ុន្ដែ​រឿង​គ្រប់គ្រង​ដី​បឹង​ គឺ​មិន​បាន​ ដាច់ខាត​ ។​ លោក​បន្ដ​ថា​ រឿង​ថា​ ក្រុម​ ហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ គ្រប់គ្រង​ដី​ ចំនួន​ប៉ុនណា​ពិតប្រាកដ​ ប៉ះពាល់​ដី​បឹង​ ឬ​យ៉ាងណា​នោះ​ មាន​តែ​សួរនាំ​ទៅ​ខាង​ អភិបាលស្រុក​ ពីព្រោះ​ខាង​ស្រុក​ជា​អ្នក​ ចុះហត្ថលេខា​លើ​កំណត់ហេតុ​ និង​កិច្ច​ សន្យា​កំណត់​បង្ហាញ​ដីធ្លី​ ។​
​លោក​ហេង​ ធៀ​ម​ អភិបាលស្រុក​ កៀនស្វាយ​ក៏​បានឱ្យ​នគរវត្ដ​ដឹង​តាម​ ទូរស័ព្ទ​ថា​ បញ្ហា​ដែល​ឈ្មោះ​បាន​ ប្រាក់​ ទៅ​ធ្វើ​របង​លើ​ផ្លូវ​សាធារណៈ​ដែល​ប្រជា​ ពលរដ្ឋ​ប្រើប្រាស់​ លោក​មាន​ចំណាត់ការ​ រួច​ហើយ​ ប៉ុន្ដែ​ករណី​វិវាទ​រវាង​ក្រុមហ៊ុន​ មុំ​ មរកត​ អភិវឌ្ឍន៍​ ជាមួយ​លោក​បាន​ ប្រាក់​ បញ្ហា​ផ្ទៃក្នុង​នោះ​ជា​រឿង​ផ្សេង​ ។​ លោក​អភិបាល​បន្ដ​ថា​ ចំពោះ​ដី​តំបន់​ជុំ​ វិញ​អាង​ស្ដុក​ទឹក​បឹង​ធំ​ នៅ​ឃុំ​ដីឥដ្ឋ​មិន​ ទាន់​ក្លាយទៅជា​កម្មសិទ្ធិ​របស់​អ្នក​ណា​ ម្នាក់​នោះ​ទេ​ ដោយ​ដី​នេះ​មួយ​ផ្នែក​នៃ​បឹង​ ជា​ដី​របស់​ប្រជាពលរដ្ឋ​ ហើយ​កន្លង​ទៅ​ ថ្នាក់​ជាតិ​មិន​ទាន់​កំណត់​អំពី​ការ​ឱ្យ​គ្រប់​ គ្រង​ដី​បឹង​នោះ​កម្រិត​ណា​ លោក​ក៏​មិន​ឱ្យ​ មាន​ករណី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ ។​ ប៉ុន្ដែ​អ្នក​ ដែល​គ្រប់គ្រង​កន្លង​មក​អាច​ប្រើប្រាស់​ បាន​ធម្មតា​ ។​
​លោក​អភិបាលស្រុក​បញ្ជាក់​ទៀត​ថា​ ចំពោះ​ការ​លេចឮ​ថា​ ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ បាន​លក់​ដី​បឹង​ គឺជា​សិទ្ធិ​របស់​ គេ​ ប៉ុន្ដែ​រឿង​នេះ​វា​គ្រាន់តែ​ជា​ការ​គិតគូរ​ ពិភាក្សា​គ្នា​ផ្ទៃក្នុង​ក៏​ថា​បាន​ ហើយ​អាជ្ញា​ ធរ​ក៏​មិន​ផ្ទេរកម្មសិទ្ធិ​ពាក់ព័ន្ធ​នឹង​ដី​បឹង​ឱ្យ​ ទៅ​អ្នក​ណា​គ្រប់គ្រង​នោះ​ឡើយ​ ។​
​ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ដីធ្លី​ កន្លង​ទៅ​បាន​ប្រើប្រាស់​ឈ្មោះ​បាន​ ប្រាក់​ ជា​អ្នក​រៀបចំ​ដី​ ជា​អ្នក​យក​លុយ​ទៅ​ចំណាយ​ ជាមួយ​អាជ្ញាធរ​ មន្ដ្រី​ជំនាញ​ ដើម្បី​គ្រប់​ គ្រង​ដី​បឹង​ និង​មាន​បញ្ហា​វិវាទ​ផង​ដែរ​ ជាមួយ​ឧកញ៉ា​យូ​ សាន​ ។​ ប៉ុន្ដែ​ក្រោយ​ មក​ចរចា​គ្នា​ត្រូវ​ ទិញ​ដី​ផ្លូវ​ពី​ឧកញ៉ា​ យូ​ សាន​ ក៏​ពួក​គេ​ធ្វើ​ផ្លូវ​ដើម្បី​បុក​ទៅ​កាន់​ ដី​បឹង​ រួច​ធ្វើ​ជា​បណ្ណ​កម្ម​សិទ្ធ​ក្នុង​គោល​ បំណង​លក់​ដី​បឹង​នេះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ ប៉ុន្ដែ​រវាង​ក្រុមហ៊ុន​មុំ​ មរកត​ អភិវឌ្ឍន៍​ និង​បាន​ ប្រាក់​ បាន​បែកបាក់​សាមគ្គី​គ្នា​ ទើប​បែកធ្លាយ​រឿង​រត់ការ​គ្រប់គ្រង​ដី​បឹង​ មិន​ប្រក្រតី​ ទាំង​មំំ​ុ​ មរកត​ ទាំង​ឈ្មោះ​ បាន​ ប្រាក់​ និង​គូកន​ រួម​ទាំង​អាជ្ញាធរ​ ស្រុក​ផង​ដែរ​កំពុង​អង្គុយ​មិន​សុខ​បក់​មិន​ ល្ហើយ​ ខ្លាច​ថ្នាក់លើ​ស្រាវជ្រាវ​រឿង​លក់​ ដី​បឹង​នេះ​ រហូត​ដល់​ស្ងាត់ស្ងៀម​មួយ​រយៈ​ ទៅ​ហើយ​ បែរជា​លេចឮ​ថា​ ក្រុមហ៊ុន​ មុំ​ មរកត​ អភិវឌ្ឍន៍​ដីធ្លី​ លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ ផ្សេង​ទៀត​ ធ្វើ​ឱ្យ​បាន​ ប្រាក់​ បង្កើត​ជា​ បញ្ហា​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​មុំ​ មរកត​ អភិ​ វឌ្ឍន៍​ មក​ទូទាត់​ប្រាក់​ថ្លៃ​រៀបចំ​ដី​បឹង​លក់​ ឱ្យ​កន្លង​ទៅ​ទាំង​លោត​ឆត្រ​នោះ​ ។​
​ពាក់ព័ន្ធ​បញ្ហា​ដណ្ដើម​ដី​បឹង​ខាងលើ​ នគរវត្ដ​មិន​អាច​ទាក់ទង​បាន​ទេពី​ភាគី​ ក្រុមហ៊ុន​មុំ​ មរតក​ អភិវឌ្ឍ​ដីធ្លី​ និង​លោក​ ស័ក្ដិ​៥​ បាន​ ប្រាក់​ នៅឡើយ​ទេ​កាលពី​ រសៀល​ថ្ងៃ​ទី​២២​ខែសីហា​ឆ្នាំ​២០១២​ ដោយ​គ្មាន​ទូរស័ព្ទ​ទាក់ទង​ ៕