Wednesday, August 22, 2012

ក្រុម​យុវជន​ស្ម័គ្រចិត្ដ​សម្ដេច​តេ​ជា​នាំ​អំណោយ​ជូន​វត្ដ​និង​គ្រួសារ​ក្រីក្រ​មួយ​ចំនួន​ក្នុងស្រុក​ពួក​

​ខេត្ដបន្ទាយមានជ័យ​ ៖​ នៅ​ថ្ងៃ​ទី​២១​ខែសីហា​ឆ្នាំ​២០១២​ ក្រុម​យុវជន​ស្ម័គ្រចិត្ដ​របស់​សម្ដេច​តេ​ជោ​ ដែល​ប្រចាំ​នៅ​ខេត្ដបន្ទាយមានជ័យ​ដឹកនាំ​ ដោយ​លោក​ រុន​ តូ​ បាន​នាំ​យក​អំណោយ​ផ្ទាល់ខ្លួន​ និង​អំណោយ​របស់​សម្ដេចព្រះ​មហា​អា​រិ​យ​វង្ស​ សៅ​ ច័ន្ទ​ថុ​ល​ទៅ​ចែក​ ជូន​ដល់​ក្រុម​គ្រួសារ​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​ និង​វត្ដ​មួយ​ចំនួន​៤​ មាន​វត្ដ​ក្បាល​ទន្សោង​,​ វត្ដ​ធ្លក​,​ វត្ដ​ប្រាសាទ​ត្បែង​ ឋិត​នៅ​ក្នុង​ឃុំ​បន្ទាយឆ្មា​ និង​វត្ដ​ទន្សាយ​ចា​រាម​ ឋិត​នៅ​ក្នុង​ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្ដបន្ទាយមានជ័យ​ ។​ វត្ដ​ នីមួយៗ​ទទួល​បាន​ថវិកា​១០​ម៉ឺន​រៀល​ ច្បង់​ចីវរ​២​សម្រាប់​ សៀវភៅ​ធម៌​២០​ក្បាល​ ទឹកដោះគោ​១៥​កំប៉ុង​ ត្រីខ​១២​ កំប៉ុង​ អូ​វ៉ា​ន់​ទិន​៤​កែវ​ ។​ ចំពោះ​គ្រួសារ​ក្រីក្រ​ចំនួន​៤​ ក្នុង​១​គ្រួសារៗ​ទទួល​បាន​ថវិកា​៥​ម៉ឺន​រៀល​ អង្ករ​ ត្រីខ​ មី​ ទឹកស៊ីអ៊ីវ​ ទឹកត្រី​ ក្នុង​នោះ​គ្រួសារ​១​ទទួល​បាន​ថវិកា​ថវិកា​បន្ថែម​១១​ម៉ឺន​រៀល​ ។​
​បន្ទាប់​មក​ក្រុម​យុវជន​បាន​ប្រគេន​បច្ច័យ​ដល់​វត្ដ​ក្បាល​ទន្សោង​២០​ម៉ឺន​រៀល​ សម្រាប់​ទិញ​មុង​ ភួយ​ និង​អង្រឹង​ សម្រាប់​ ព្រះសង្ឃ​សឹង​ផង​ដែរ​ ។​
​លោក​ រុន​ តូ​ បានឱ្យ​ដឹង​ថា​ នេះ​គឺជា​ការ​លះបង់​ក្នុង​ការ​គិតគូរ​របស់​ក្រុម​យុវជន​សម្ដេច​តេ​ជោ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ពិសេស​គ្រួសារ​ដែល​មាន​ភាព​ខ្វះខាត​ក្នុង​ជីវភាព​ ។​ ថ្វី​ត្បិត​តែ​អំណោយ​និង​ថវិកា​មាន​ភាព​ តិចតួច​ តែ​អាច​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​បាន​មួយ​រយៈពេល​ដែរ​ ទំ​រាំ​ពួក​គាត់​អាច​ប្រកប​របរ​ ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​បាន​ធូរធារ​ ។​ ជាមួយ​លោក​ រុន​ តូ​ ក៏​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​គ្រួសារ​ក្រីក្រ​ទាំងនោះ​អប់រំ​កូន​ឱ្យ​ មាន​អនាម័យ​ ពិសារ​ទឹក​ឆ្អិន​ និង​សម្រាក​ក្នុង​មុង​ជា​និច្ច​ ជៀសវាង​សត្វ​មូស​ខាំ​នាំ​ឱ្យ​មាន​ជំងឺ​ ៕