Wednesday, August 22, 2012

អាជ្ញាធររាជធានីគ្រោងបើកការដ្ឋានស្ថាបនា ស្ពានអាកាសស្ទឹងមានជ័យនៅដើមខែកញ្ញាខាងមុខនេះ

លោក ឃួង  ស្រេង   អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងសាងសង់ស្ពាន អាកាស ទី៣ ​ស្ទឹងមានជ័យ គ្រោងនឹងបើកការ ដ្ឋានស្ថាបនាឱ្យបាននាដើមខែកញ្ញា ឆ្នំា២០១២ខាង មុខនេះ ដើម្បីជួយរំដោះ​ចរាចរ​ ដែលតែងតែមានការកកស្ទះចរាចរ ជារាងរាល់ថ្ងៃ នៅតំបន់ នោះ ដែលបង្កឱ្យមាន ផលលំបាក ​ដល់បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរប្រកបអាជីវកម្មប្រចាំថ្ងៃនោះ។ ស្ពានអាកាសទី៣ស្ទឹង មានជ័យ គ្រោងចំណាយ​ថវិកាអស់​ ចំនួន១៧ លានដុល្លារអាមេរិក ដែលជាថវិការបស់ សាលារាជ ធានីភ្នំពេញ ក្នុងការជួលដីធ្វើអាជីវកម្ម នៅតំបន់ ជ្រោយចង្វារបស់ ក្រុមហ៊ុនOCIC
នៅក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយផលប៉ះពាល់ នៃគម្រោងស្ថាបនាស្ពានអាកាសស្ទឹងមាន ជ័យដែល​មាន​​ប្រជាពល​រដ្ឋរងផលប៉ះ ពាល់ ក្នុងខណ្ឌមានជ័យចំនួន៦គ្រួសារ ចូលរួមផងនោះ នៅ សាលារាជធានី​ភ្នំពេញនា​រសៀលថ្ងៃទី ២០ ខែសីហា ឆ្នំា ២០១២ លោក ឃួង ស្រេង  អភិបាលរង រាជធានីភ្នំពេញ បានស្នើឱ្យ​មន្ទីរសាធារណការ   និងដឹកជញ្ជូនចាប់ពីថ្ងៃស្អែកនេះ ត្រូវធ្វើការរំកិល បង្គោល ភ្លើង  ត្រូវជីករំកិល ដើមឈើចេញ  ខ្សែភ្លើង ខ្សែកាប បណ្ដាញទឹកស្អាត  និងត្រូវរុះសំយាប ផ្ទះណា ដែលប៉ះជាមុន ដើម្បីឱ្យដំណើរ​ការ នៃការស្ថាបនាស្ពានអា កាសស្តឹងមានជ័យនេះបាន ដំណើរការ ទៅ តាមការគ្រោងទុក។
ក្នុងឱកាសនោះ លោកអភិបាលរងរាជធានីភ្នំពេញក៏បានស្នើឱ្យប្រជាពលរដ្ឋ ដែលពាក់ព័ន្ធ ដែលមាន​លំនៅ​ដ្ឋានជាប់ នឹងគម្រោង ស្ថាបនា ត្រូវចូលរួមសហកការ ដើម្បី ឱ្យគម្រោងស្ថាបនា នៃ ការសាងសង់​នេះដំណើរការប្រព្រឹត្ដិទៅដោយរលូននោះ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នំាចុងក្រោយនេះ សាលារាជធានីភ្នំពេញ បានសម្រេចនូវ សមិទ្ធផលសណង់ធំៗជាច្រើន គួរឱ្យ ចាប់ អារម្មណ៍ ដើម្បីបង្អួត និងបង្ហាញដល់ភ្ញៀវទេចរណ៍ជាតិ និងអន្ដរជាតិ បានឃើញ និងទស្សនាដោយមិនអាចប្រកែកបាន ជាក់ ស្ដែង ដូចជា សមិទ្ធផលធំៗ ដែលអាជ្ញាធររាជ​ធានីភ្នំពេញ​សម្រេចបានរួចមកនេះ ដូចជាស្ពានអាកាសក្បាលថ្នល់ស្ថិតនៅលើ ដងម ហាវិថីព្រះនរោត្តម និងផ្លូវជាតិលេខ២ត្រង់ចំណុចរង្វង់មូលក្បាលថ្នល់ ហើយមានទីតាំងស្ថិត ក្នុងព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌ ចំការម
ដោយសាររង្វង់មូលចាស់តូចមានអង្កត់ផ្ចិតត្រឹមតែ ១២ម៉ែត្រ (តាមលក្ខណបចេ្ចកទេស រង្វង់មូលត្រូវ មានអង្កត់ ផ្ចិតយ៉ាងតិច ៤០ម៉ែត្រ) ធ្វើឲ្យចរាចរគ្រប់ទិសមកកកកុញនៅចំណុចអតីតរង្វង់មូលក្បាល ថ្នល់នេះ។ ការកកស្ទះចរាចរជាញឹក ​ញាប់ស្ពានបានសម្ពោធ ដាក់ឲ្យ ប្រើ ប្រាស់ជាផ្លូវការក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវបណ្ឌិត នាថ្ងៃទី២៤ខែមិថុនា កន្លងមកនេះ។​បន្តាប់ពីបានបើកការដ្ឋានថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១០ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។ ដោយឡែកសំណង់ធំទី២ គឺស្ពានអាកាស៧មករា (ស្តុបពេទ្យលោកសង្ឃ) ទីតាំងស្ពានស្ថិត ក្នុងខណ្ខទួលគោក និងខណ្ឌសែនសុខ រាជធានីភ្នំពេញក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCICស្ពាននេះ គឺស្ថិតនៅលើបណ្តោយ​មហាវិថី​សហព័ន្ធរុស្សី ដោយមានបែក ខ្នែងភា្ជប់ទៅវិថិ កម្ពុជាក្រោម ជាស្ពានបេតុងព្រមទាំងបង្កាន់​ដៃសង្ខាងកំពស់១,០៨ម៉ែត្រ ដែលស្ថាបនាឡើងដោយ មានសួនច្បារនៅពី ខាងក្រោមស្ពាន រយៈពេលសាងសង់ ១៣ខែ៕