Wednesday, August 22, 2012

លោកជំទាវបណ្ឌិត Noeleen Heyzev អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានលេខាធិការប្រតិបត្តិ អញ្ជើញជួបសំដែងងការគួរសម ឯកឧត្តម ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ

នៅព្រឹកថ្ងៃ២២ ខែសីហា ឆ្នាំ២០១២ នេះ  នាទីស្តីការក្រសួងផែនការ លោកជំទាវ​បណ្ឌិតNoeleen Heyzev អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជា​ប្រធាន​លេខាធិការ​ប្រតិបត្តិ របស់អង្គការ​យូអិនអេសស្កាប់ បានចូលជួបសាវនាការ ការភិភាក្សា​ការងារ និងសំដែងការ​គួរ​សមឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ។
នៅក្នុងឧកាសនេះដែរ លោកជំទាវ Noeleen Heyzev អគ្គលេខាធិការរង អង្គការ​សហប្រជាជាតិ និងជាប្រធានលេខាធិការប្រតិបត្តិ របស់អង្គការយូអិនអេសស្កាប់ មាន សេច​ក្តី​សោម​​នស្សយ៉ាង ខ្លាំងដោយឃើញពីការរីកចំរើនរបស់ប្រទេសកម្ពុជា ទាក់ទងទៅ និង​សេដ្ឋកិច្ចសុខមាល​ភាព សុវត្តិភាព និងការអផិវឌ្ឍន៍ នៅក្នុងប្រទេស ជាពិសេស សំដៅទៅលើ​គោល​ដៅអភិវឌ្ឍន៍ សហសវត្សន៍ និង អត្រាមការកាត់ បន្ថយនូវ អត្រាម រណៈភាពកុមារ មាតានិង​ទារក និងការឆ្លងមេរោគ​អេដន៍ ពីមាតាទៅទារក​ ដែលកម្ពុជា សម្រេចបាន។
លោកជំទាវបណ្ឌិត បានមានប្រសាសន៍បន្តថា ក្នុងឧកាសដែលកម្ពុជា បានសម្រេច​បាន​នូវគោលដៅអភិវឌ្ឍន៍ សហសវត្ស ដោយមានការផ្លាស់ប្តូរយ៉ាងខ្លាំង បើទោះបីជា​មានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងណាក៏ដោយក៏កម្ពុជា នៅតែទទួល​បានកំណើន សេដ្ឋកិច្ចខ្ពស់ និងមានការអភិវឌ្ឍន៍ ប្រកបដោយ ក្នុងរយៈពេលមួយ ដ៏ខ្លីបំផុត។ ជាមួយគ្នានេះ លោកជំទាវ ក៏បានវាយតំលៃខ្ពស់ ចំពោះតួនាទីដឹកនាំ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០១២ រួមទាំងការជំរុញគាំទ្រ លើវិស័យសមភាពយេនឌ័រ ការយក ចិត្តទុកដាក់ទៅលើវិស័យអប់រំ សុខុមាលភាព និងការ កាត់បន្ថយគម្លាត នៃភាពក្រីក្រ ដែលទាំងនោះសុទ្ធសឹង តែជាកត្តាសំខាន់ ក្នុងការជំរុញ កិច្ចអភិវឌ្ឍន៍ នៅកម្ពុជា។
លោកជំទាវបណ្ឌិត ក៏បានស្នើសុំអោយកម្ពុជា គួរតែជួយរៀបចំចំណុចសំខាន់ៗ ចែករំ​លែក បទពិសោធន៍​ដែលសមម្រេចបាន ទៅដល់បណ្តាប្រទេសនៅក្នុងតំបន់ ។ ហើយ​ព្រះ​រាជា​ណា​ចក្រកម្ពុជាគួរពន្លឿននៅការអភិវឌ្ឍន៍ ដើម្បីឈានទៅរកគោលដៅអភិវឌ្ឍន៍ សហវ​ត្សន៍ នៅឆ្នាំ ២០១៥ ចំពោះការ​សម្រេច​បាននេះ ត្រូវមាននិរន្តរភាព ។​
ជាការឆ្លើបទៅនឹងការជួបសាវនាការនេះ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ផែនការ បានថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិត ដែលបានមក​ទស្សន​កិច្ច​​នៅព្រះ​រាជាណាចក្រកម្ពុជា និងបានទទួលជួបសាវនាការនៅក្រសួង ផែនការនាពេលនេះ ដែលជា​មោទភាព ហើយេឯកឧត្តម បានសំថ្ងែងអំណរគុណ នូវការជួយជ្រោមជ្រែងរបស់ អង្គការ UN-ESCAP សំរាប់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមអភិវឌ្ឍន៍វិស័យនានា នៅក្នុង​​ព្រះរាជណាចក្រកម្ពុជា  អោយឈានទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ សហ​វត្សន៍ ដែលកម្ពុជាកំពុងឆ្ពោះទៅ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឧកាសជួបសហវនាការ សំដែរការគួរសម និងពិភាក្សា​ការងារនេះ លោកជំទាវបណ្ឌិត ក៏បានផ្តាំផ្ញើដល់ព្រះរាជាណាចក្រកម្ពុជា គួរចូលរួម ធ្វើការជា​ដៃគួ​ដ៏​សំខាន់ ជាមួយអង្គការសហប្រជាជាតិ សំរាប់ធ្វើការអភិវឌ្ឍន៍ប្រទេស ដែល​ប្រទេស​កម្ពុជា មានចំណុសំខាន់ៗ ដែលសម្រេចបាន ហើយក្រសួងផែនការគួរ ធ្វើសន្តរកថា គន្លឹះមួយ ជួនសម្តេចតេជោ នាយករដ្ឋមន្រ្តី សំរាប់ទៅចួលរួម នៅអង្គការសហប្រជាជាតិ នៅ​ខែកញ្ញា ខាងមុខនេហ ដើម្បីបង្ហាញដល់ប្រទេសនានា នៅក្នុងកិច្ចប្រជុំនេះ។