Monday, August 20, 2012

ភូមិភាគ​កណ្ដាល និងរាជធានី​ភ្នំពេញ​បញ្ចប់​វិញ្ញាសារត់​១០០​ម៉ែត្រ​

ភ្នំពេញ​:     ​​
​    ​+​ភូមិភាគ​បន្ទាយមានជ័យ​បញ្ចប់​វិញ្ញាសា​រត់​ចម្ងាយ​

​    ​ថ្ងៃទី២០​ ខែសីហា​នេះ ​ការប្រកួត​កីឡា​មហាជន​សម្រាប់​ភូមិភាគ​រាជធានី​ភ្នំពេញ និងខេត្តកណ្ដាល​ បានបញ្ចប់​វិញ្ញាសារត់​ល្បឿន​លើ​ផ្ទៃរាប​ ១០០​ម៉ែត្រ ​ទាំង​បុរស​ ទាំងនារី។​

​    ​ការប្រកួត​ដែល​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នោះ​ សម្រាប់​ភូមិភាគ​រាជធានី​ភ្នំពេញ ​​ផ្នែក​នារី​ ចំណាត់ថ្នាក់​លេខ១ បានទៅកីឡាការិនី​ ម៉ៅ ម៉ូ​នី​តា ​មកពី​សាកលវិទ្យាល័យ​អាស៊ីអឺ​រុ​ប ​រត់​ក្នុង​ថិរវេលា​ ១៣​វិនាទី​ ៦៦, លេខ២ កីឡាការិនី​ ដួង ស្រី​ភាព ​ក្រសួងមហាផ្ទៃ រត់​ក្នុង​ថិរវេលា ​១៤​វិនាទី ​១៨ និង ចំណាត់ថ្នាក់​លេខ៣ បាន​ទៅ​កីឡាការិនី ខ្នា ឆវី អង្គការ​ភាព​ញញឹម​នៃ​កុមារ ​រត់​ក្នុង​ថិរវេលា​ ១៤​វិនាទី​ ៨២។​

​    ​ចំណែកផ្នែក​បុរស ចំណាត់ថ្នាក់​លេខ១ បានទៅកីឡាករ​ សុន ចាន់​ធា​រិ​ទ្ធ ក្រសួងការពារជាតិ រ​ត់​ក្នុង​ថិរវេលា​ ១១​វិនាទី ៥៩, ចំណាត់ថ្នាក់​លេខ២ កីឡាករ ​អ៊ិន ឌី​ពុទ្ធ​ណា សាកលវិទ្យាល័យ​អាស៊ីអឺ​រុ​ប រត់​ក្នុង​ថិរវេលា​ ១២​វិនាទី​ ៣៤ និង​ចំណាត់ថ្នាក់​លេខ៣ កីឡាករ​ យ៉ាំ សារិន ក្រសួងមហាផ្ទៃ រត់​ក្នុង​ថិរវេលា ​១២​វិនាទី ​៣៨។​

​    ​ភូមិភាគ​ខេត្តកណ្ដាល​ ផ្នែក​នារី​ ចំណាត់ថ្នាក់​លេខ១ បានទៅកីឡាការិនី​ ផុន សុភ័ក្ត្រ ខេត្តកំពង់ឆ្នាំង ​រត់​ក្នុង​ថិរវេលា​ ១៤​វិនាទី ​៥០, លេខ២ កីឡាការិនី​ គី គឹម​វួ​ច ខេត្តកំពង់ធំ​ រត់ក្នុង​ថេរវេលា ​១៤​វិនាទី ​៨៩ និងចំណាត់ថ្នាក់​លេខ​៣ កីឡាការិនី​ ឆែម សី​រ៉ា ខេត្តកណ្ដាល រត់​ក្នុង​ថិរវេលា ​១៥​វិនាទី ​៩៥ ។​

​    ឯផ្នែក​បុរស ចំណាត់ថ្នាក់​លេខ១ បានទៅកីឡាករ ឈុន ប៊ុនថន ខេត្តព្រៃវែង រត់​ក្នុង​ថិរវេលា​ ១១​វិនាទី ៥៥, លេខ២ កីឡាករ​ ង៉ែត សភា​រ័ត្ន ខេត្តកំពង់ឆ្នាំង ថិរវេលា ១១​វិនាទី​ ៨៧ និងចំណាត់ថ្នាក់​លេខ៣ កីឡាករ ​សេន ស៊ុម​ផា​អ៊ី ខេត្តកណ្ដាល​ រត់​ក្នុង​ថិរវេលា ​១២​វិនាទី ​៧៧។​

​    ​ចំពោះ​ភូមិភាគ​ខេត្តបន្ទាយមានជ័យ ​លោក​ បឹង គឹម​តោ ​អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និងកីឡា​ បាន​ឲ្យ​ដឹងថា​ បានបញ្ចប់​វិញ្ញាសារត់​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ បុរស និង ៥ គីឡូម៉ែត្រ​ នារី​ហើយ។​

​    ​​វិញ្ញាសារត់​ចម្ងាយ ១០​ គីឡូម៉ែត្រ ​បុរស ចំណាត់ថ្នាក់​លេខ១ បានទៅកីឡាករ​ ឱក រ៉ូ​ហ៊ី​ត ខេត្តសៀមរាប ​រត់​ក្នុង​ថិរវេលា​ ៤០​នាទី​ ៨​វិនាទី​ ១៦, លេខ២ កីឡា​ករ ហម អាត ខេត្តពោធិ៍សាត់ ​រត់​ក្នុង​ថិរវេលា ​៤២​នាទី ​៤​វិនាទី ​០០ និងចំណាត់​ថ្នាក់​លេខ៣ កីឡាករ ​អេង កក្កដា ខេត្តបាត់ដំបង រត់​ក្នុង​ថិរវេលា​ ៤៩​នាទី​ ៥​វិនាទី​ ៩៨។​

​    ​វិញ្ញាសារត់​ចម្ងាយ ៥ គីឡូម៉ែត្រ នារី​ ចំណាត់ថ្នាក់​លេខ១ បានទៅកីឡាការិនី ​ជា ធា ខេត្តសៀមរាប រត់​ក្នុង​ថិរ​វេលា​ ២២​នាទី​ ៣០​វិនាទី ​៣៦, លេខ២ កីឡាការិនី​ វ៉ាន់ សា​រ៉ុ​ម ខេត្តពោធិ៍សាត់ រត់​ក្នុង​ថិរវេលា ​២២​នាទី ​៣៨វិនាទី​ ៨៣ និងណាត់ថ្នាក់​លេខ៣ កីឡាការិនី​ រី ស្រី​នី ខេត្តបាត់ដំបង រត់​ក្នុង​ថិរវេលា​ ២៣​នាទី​ ៥៩​វិនាទី​ ៣០​៕