Monday, August 20, 2012

ភ្នំពេញ​និង​ទីក្រុង​Cleveland​សហរដ្ឋអាមេរិក​នឹង​ក្លាយទៅជា​ទីក្រុង​សម្ព័ន្ធមេត្រីភាព​

​ភ្នំពេញ​ ៖​ ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​លោក​Tom​ Rowland​ អភិបាល​ទីក្រុង​Cleveland​ នៃ​រដ្ឋ​Tennessee​ របស់​សហរដ្ឋអាមេរិក​នា​រាត្រី​ថ្ងៃ​ទី​១៨ ​ខែសីហា​ ឆ្នាំ​២០១២​​ គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ ​ដឹកនាំ​ដោយ​លោក ​កែប ​ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ ​និង​លោក​ជំទាវ​ បាន​អញ្ជើញ​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ទីក្រុង​ Cleveland​ រដ្ឋ​Tennessee​ សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​២៦​ ខែសីហា ​ឆ្នាំ​២០១២​ ក្នុង​គោលបំណង​ជួប​ពិភាក្សា​ជាមួយ​ឥស្សរជន​សំខាន់ៗ​របស់​ទីក្រុង​នេះ ​និង​ឈាន​ទៅ​ពេល​អនាគត​ ចងសម្ព័ន្ធ​មេត្រីភាព​រវាង​រាជធានី​ភ្នំពេញ ​និង​ទីក្រុង​Cleveland​ សហរដ្ឋអាមេរិក​ដ៍​ជិត​ស្និទ្ធ​លើ​ការងារ​អភិ​អ​វឌ្ឍន៍​។​
ក្នុង​ខណៈ​ពេល​ស្នាក់​នៅ​ទីក្រុង​ Cleveland​ លោក​អភិបាល​រាជធានី​ភ្នំពេញ​ និង​លោក​ជំទាវ​ ព្រមទាំង​សហការី​ នឹង​គ្រោង​ចូល​ជួប​ពិភាក្សា​ការងារ​ជា​បន្តបន្ទាប់​ជា​អាទិ៍​រួម​មាន​ លោក​ Gary​ Farlow​ ប្រធាន​សភាពាណិជ្ជកម្ម​ទីក្រុង​ CLEVELAND​លោក​Kevin​ Brooks​ តំណាងរាស្ត្រ​រដ្ឋ​ TENNESSEE​លោក​Tom​ Rowland​  អភិបាលក្រុង​ CLEVELAND​លោក​  Dr.​ Bill​ George​ ប្រធាន​អង្គការ​ People​ Care​ and​ Learning​ និង​ លោក​Bill​ Haslam​ ប្រធាន​រដ្ឋ​ TENNESSEE​។​ ជាមួយ​គ្នា​នេះ​ គណៈប្រតិភូ​ នឹង​អញ្ជើញ​ទៅ​ទស្សនា​នៅ​តំបន់ឧស្សាហកម្ម​  និង​តំបន់​ទេសចរ​ណ៏​ នៅ​ជុំវិញ​ទីក្រុង​ Cleveland​ និង​ទីក្រុង​នានា​ផ្សេង​ទៀត​របស់​រដ្ឋ​ TENNESSEE​ ផង​ដែរ​ ។​
​សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​ទីក្រុង​Cleveland​ រដ្ឋ​Tennessee​ នេះ​ និង​ដោយ​មានការ​ចូលរួម​ពី​សប្បុរសជន​នានា​របស់​ទីក្រុង​ Cleveland​ រួម​ទាំង​សិល្បៈករ​សិល្បៈការ​នី​នៅ​សហរដ្ឋអាមេរិក​អង្គការ​ People​ Care​ and​ Learning​ បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ចំពោះ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ​និង​សាងសង់​លំនៅ​ដ្ឋា​ន​ថ្មី​ នៅ​សហ​គម​ន៏​ភូមិ​អណ្តូង​៣​ សង្កាត់​គោក​រកា​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ដែល​មាន​ទឹកប្រាក់​ប្រមាណ​២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ​ក្នុង​នោះ​នៅ​ជំហាន​ទី​១​ (​សម្រាប់​ឆ្នាំ​២០១២​ )​ សហគមន៍​ភូមិ​អណ្តូង​៣​ទទួល​បាន​ទឹកប្រាក់​ចំនួន​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ​ដើម្បី​សាងសង់​អគារ​ជាន់​ទី​៣​សម្រាប់​ការ​បណ្តុះបណ្តាល​មុខ​ជំនាញ​វិជ្ជាជីវៈ​មួយ​ល្វែង​ប្រព័ន្ធ​លូ​០៨​ខ្សែ​ ផ្លូវ​បេតុង​០៨​ខ្សែ​ និង​ផ្សារ​លក់ដូរ​មួយ​ខ្នង​រួច​ហើយ​ដែរ​ ។ ​គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​ចំនួន​៩​រូប​ដែល​បាន​អញ្ជើញ​ទៅ​ទស្សនៈកិច្ច​នៅ​ទីក្រុង​Cleveland​ នៃ​រដ្ឋ​Tennessee​ របស់​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃ​ទី​ ១៨​ដល់​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០១២​នេះ ​គឺ​តប​តាម​ការ​អញ្ជើញ​របស់​អង្គការ​ People​ Care​  and​ learning​ សហរដ្ឋអាមេរិក​ដែល​អង្គការ​នេះ​គេ​ បាន​ចាប់អារម្មណ៍​ជួយ​បងប្អូន​ប្រ​ចា​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​រស់នៅ​សហ​គម​ភូមិ​ អណ្ដូង​ នៅ​សង្កាត់​គោករ​ការ​ ខណ្ឌ​ ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​  ៕​